ep13 ⚠️:លោកប្រុសតូចជាអ្នកធ្វើ

1.7K 138 13
                                    

កាយខ្ពស់180cm បោះជំហានមួយៗតាមកាំជណ្ដើរ ។ នីគីបានធូរស្បើយច្រើនហើយ តែយប់មិញគេងរៀងយប់ជ្រៅព្រោះរវល់ឈ្លោះគ្នាជាមួយអ្នកខ្លះ🙄 ។ ភ្ងាក់មកភ្លាម ចុះមករកផ្ទះបាយភ្លាម ...

"អៅ!លោកប្រុសតូចជាហើយមែនទេ? "អ្នកបម្រើស្រីសួរឡើង ធ្វើឲនីគីភ្ងាក់ព្រើត!

"អ៎....អ៎...បាទ! " ពាក្យរដាក់រដុបបង្ហើបឡើង ស្អីគេ!លោកប្រុសតូច? គ្រាន់តែអតាស៊ីវិលបង្ខិតបង្ខំនឹង?

"មានការអ្វីឲខ្ញុំជួយមែនទេ? "អ្នកបម្រើ

"មិន-.......មិនមានទេបាទ! "នាយតបឡើងហើយក្រលែកមើលជុំវិញខ្លួន

"រកលោកប្រុសHoonមែនទេ? គាត់ចេញទៅធ្វើការបាត់តាំងពីព្រឹកប្រហែល3-4ម៉ោងទៀតទើបមកវិញ

"បងមានអីញ៉ាំទេ? ញុមឃ្លានណាស់ "នីគីនិយាយបណ្ដើរយកដៃអង្អែលពោះបណ្ដើរ

"លោកប្រុសទៅអង្គុយសិនទៅចាំខ្ញុំធ្វើអាហារជូន! "អ្នកបម្រើតប

"ចឹងបងមិនទាន់ធ្វើទេមែនទេ? បើមិនទាន់ខ្ញុំធ្វើខ្លួនឯងវិញ !!" នីគីតបញឹមៗ តាមពិតនាយមិនចង់ធ្វើខ្លួនឯងទេ តែខ្លាចឲគេធ្វើឲទៅគេដាក់ថ្នាំពុលចូល ការពារវាប្រសើរជាងព្យាបាល ចឹងការពារៗទៅ

"ទេៗ! មិនអីទេចាស៎!ចាំខ្ញុំធ្វើជូន "អ្នកបម្រើស្រីក្រវីក្បាលញ៉ាប់ស្មិញ លោកប្រុសhoonផ្ដាំប្រាប់ថាមិនឲប្រពន្ធគាត់ធ្វើអី ទេ

"បងមានការអីទៅធ្វើចុះ~ ខ្ញុំមិនធ្វើឲឆេះផ្ទះបាយទេ☺️ "នីគី អ្នកបម្រើមិនថាយ៉ាងមិច មានតែដើរចេញទៅបំពេញការងារខ្លួនប៉ុន្នឹងឯង

  នីគីក្រោយអ្នកបម្រើទៅបាត់ចាប់ផ្ដើមចាត់ចែងរៀបចំបាយទឹក ។ បើកទ្វាទូរទឹកកកភ្លាមមានអារម្មណ៍ថាបើកទ្វាឋានសួគ៌ចឹង អាហារ ការ៉េម ផ្លែឈើ នំចំណីពេញទូរ ។

"ហ្វាវ~ លូយណាស់! ប៉ុន្នឹងញ៉ាំទាល់បែកពោះ អឹម~ចាំថ្ងៃទៅ! ឥឡូវធ្វើអីញ៉ាំសិន តែញ៉ាំនំមុនពិបាកដេកពេទ្យឥឡូវនឹង "នីគីនិយាយងូវៗតែឯង

ដៃមាំចាប់យកមីមកស្រុះ(បាទ!កូនញុមឆីតែមីទេបាទ! ) ព្រោះរឿងម្ហូបមិនសូវចេះទេ ហើយណាមួយទីនេះមិនមែនជាផ្ទះខ្លួន តែធ្វើផ្ដេសផ្ដាសឆេះផ្ទះគេឥឡូវនឹង🔥

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now