Ep46 : ជួយឪផង​អាកូន

1K 109 3
                                    

ម៉ោង1ថ្ងៃត្រង់ហើយ​ ការងារទើបនឹងរួចរាល់។ នាយក្រាស់ដើរចូលមកក្នុងផ្ទះចម្ការទាំងហត់អស់កម្លាំង។ នាយត្រូវឪក្មេកដ៏សែនឃោឃៅធ្វើបាបរហូតដល់ថ្នាក់ពេលខ្លះនាយចង់បោះបង់ទៅហើយ តែមកពី....

"ប៉ាៗ លោកប៉ាត្រឡប់មកពីចម្ការវិញហើយ!!!" កូនប្រុសពៅស្រែកហៅអ្នកដែលកំពុងស្ដិតក្នុងផ្ទះបាយ ពីវត្តមាននាយក្រាស់

"បងមកវិញហើយហេស៎?? ហត់ខ្លាំងហើយមើលទៅ! បងទៅសម្អាតខ្លួនសិនទៅ អូននឹងធ្វើទឹកផ្លែឈើត្រជាក់ៗជួនបង!"​ នាយតូចដើរចេញមកទទួលស្វាមី ព្រមជាមួយទឹកមុខញញឹម ធ្វើឲអ្នកដែលធ្វើការហត់នោះមានកម្លាំងមកវិញ

"​អឹម!!" នាងក្រាស់តបហើយ​ក៏ដើរឡើងទៅបន្ទប់បាត់ទៅ

គឺមកពីភរិយាដែលល្អ នឹងកូនៗទាំង2ដ៏គួរឲស្រឡាញ់នឹងហើយបាននាយស៊ូឲឪក្មេកធ្វើបាបនោះ.។ អ្នកណាទៅដាច់ចិត្តបោះបង់ចោលប្រពន្ធកូនដ៏ល្អបែបនេះនោះ?? ទោះបីពេលខ្លះមាត់ដាច ​ដៃឆៅចង់សម្លាប់ប្ដីក៏ដោយ តែនាយតូចនៅតែជាភរិយាដ៏ល្អជាងគេ....

អ្វីៗក្នុងពេលនេះកំពុងតែប្រសើរឡើងហើយ... ទោះឪក្មេកធ្វើបាបក៏ពិតមែន តែឪក្មេកនៅតែបារម្ភពីសុខពីទុក្ខរបស់កូនប្រសារ​ដែរ។ ពេលខ្លះទុកឲកូនប្រសារធ្វើការតែម្នាក់ឯង ដល់ម៉ោងបាយម៉ោងអីក៏លួចទៅមើលកូនប្រសារដែរ។ ទោះសម្ដីពេលខ្លះស្ដាប់ទៅជាពាក្យឃោឃៅមិនបារម្ភក៏ដោយតែឪក្មេកម្នាក់នេះបារម្ភពីកូនណាស់។

"អ៎! នេះបង! ទឹកផ្លែឈើត្រជាក់ៗ​ញ៊ាំទៅអូននាំកូនទៅក្រៅបន្ដិច!"​

"អូនទៅណា? ហើយទៅធ្វើអីដែរ?"​

"ទៅទទួលបងហ៊ឺ នឹងបងជេគ! លោកប៉ាទើបខលមកថាពួកគាត់មកដល់មិញនេះ​ ចឹងអូនក៏នាំកូនទៅៗ! តែបន្ដិចទៀតអូនមកវិញហើយ!"​ នីគីនិយាយហើយក៏ដឹកដៃកូនៗទាំងពីរទៅទទួលគ្រួសារហឹង្សាទៅ។

"បងទៅដែល!! "

" បងហត់ហើយទៅសម្រាកទៅ! "

"​អត់ទេ! បងចង់ទៅដែល! "

" មូលហេតុអី?? "

" ទៅអង្វរឪក្មេកឲលើកកូនឲ! "

" ចេះតែចឹងហាស៎! ចាំមើលថាលើកនឹងអង្វរប៉ាបានឬអត់! "

"​ថាមិនត្រូវ បងគ្រាន់តែជួនមុខលោកប៉ាលោកប៉ា លើកកូនឲទៅ!"​

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now