ep16:សុំទោស

1.4K 135 8
                                    

នីគីដើរតម្រង់ទៅរកស្រ្ដីម្នាក់នោះ បម្រុងនឹងរៀបសួរទៅហើយស្រាប់តែនារីនោះនិយាយឡើង

"ជាអ្នកបម្រើថ្មីមែនទេ បានជាយើងមិនដែលឃើញមុខ? "សម្ដីបែបនេះធ្វើឲនីគីខឹងឆាវមួយរំពេច

"ណែ៎!ហើយអ្នកនាងជាពីណាគេ? មកហ៊ាននិយាយពាក្យនឹងដាក់ខ្ញុំ? "នីគី

"យើងជាអ្នកក៏ដោយ! តែឯងមិនក្លាយងាប់តែហេស៎ បានហ៊ានតមាត់ជាមួយយើង? "នារីនោះតបទាំងម៉ួម៉ៅ

"អ្នកនាងមិនទាន់ទាំងស្គាល់ខ្ញុំជាអ្នកណាផងហ៊ាននិយាយពាក្យនឹងជាមួយខ្ញុំ! អ្នកនាងទៅវិញទេដែលគួរប្រយត្ន័ស្លាប់នោះ "នីគីនិយាយព្រមទាំងសម្លក់សម្លឹងនារីនោះមិនដាក់ភ្នែក

"ឯងក៏ហ៊ានម្លេះ?! ផាច់! "នារីនោះមិនដឹងជាខ្មោចចូលឬយ៉ាងមិចក៏លើកដៃទះ ថ្ពាល់រលោងឲងាកទៅម្ខាង

"ហេ៎!!? ដូចជាជ្រុលហើយណា!!! អ្នកនាងហ៊ានទះខ្ញុំផង?អ្នកនាងគិតថាខ្ញុំមិនហ៊ានធ្វើអ្វីអ្នកនាងវិញមែនទេ? " នីគីតបទាំងយកដៃអង្អែលមុខតិចៗ

"ឯងហ៊ាន????! "នារីម្នាក់នោះស្រដីព្រមទាំងចង្អុលមុខនីគីចំៗ

"គិតថាខ្ញុំខ្លាច? អ្នកនាងហ៊ានទះខ្ញុំមួយកំផ្លៀងទៀត កុំថាខ្ញុំមិនបានប្រាប់ឲសោះ? " នីគី

"ក៏បាន!យើងមិនចង់លូកមាត់ជាមួយពួកOmega ស្រែៗដូចឯងទេ! "នារីនោះស្រដីរួចក៏ដើរបំបុកនីគីរួចដើរទៅអង្គុយលើសាឡុង

  នីគីប្រុងនឹងដើរទៅរករឿងហើយ ក៏ស្រាប់តែមានបុរសម្នាក់ដើរចូលមកជាមួយនឹង សម្លៀកបំពាក់ហៃសូ

"លោកមានការអ្វីដែល!ណាបាទ? "នីគីព្យាយាមសម្រួលអារម្មណ៍ហើយក៏សួរទៅ បុរសម្នាក់នោះ

"ឯងជាអ្នកណាបានមិនស្គាល់យើង? អ្នកបម្រើថ្មីមែនទេ? " .....

"ណែ៎! អ្នកបម្រើពេញមាត់ម្លេះ? "នីគី ខំសម្រួលអារម្មណ៍និយាយស្រួលបួលជាមួយហើយមិនចេះស្ដាប់តែម្ដង 

"ពួកOmegaដូចឯងគ្មានអ្វីអស្ចារ្យជាងធ្វើជាអ្នកបម្រើគេនោះទេ! " បុរសនោះតបទាំងមើលលើមើលក្រោយនាយតូច

"កុំដៀលOmegaឲសោះយ៉ាងហោចណាស់លោកក៏កើតពីOmegaដែល! "នីគីតបទាំងចង់រលីងរលោងទឹកភ្នែក

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now