ep18:ការងារដាច់យប់🌚(2)

1.6K 132 10
                                    

"ណែ៎!យើងទើបធ្វើរួចមួយទេណា!!! ឯងថែមឲយើង2ឯកសារទៀត??? "នីគីនៅពេលដែលស៊ុងហូនទាញយកឯកសារឲគេ2ដុំធំៗ

(មិញៗallណព្វគិតថាគេធ្វើអី🌚🤭)

"ធ្វើឲរួចសឹមចូលដេក! "ស៊ុងហូននិយាយបែបមត់ចត់រួចក៏ដើរទៅយកសម្លៀកបំពាក់មកពាក់

"ឯងក្ររហូតគ្មានលុយជួលបុគ្គលិកទេមែនទេ បានជាមកប្រើយើង? "នីគី

"បិទមាត់! គិតតែធ្វើការទៅ! "ស៊ុងហូននិយាយរួចក៏ដើរទៅអង្គុយនៅផ្នែកម្ខាងទៀត ជាមួយនឹងកុំព្យូទ័រជាប់ដៃ

"ឆឹស!!អារហាម អា- "នីគីដៀលនាយក្រាស់ខ្សឹបៗមិនចង់ឲគេឮតែ....

"ហាមនិយាយច្រើន! ធ្វើការឲរួច! "ស៊ុងហូននិយាយទាំងមិនមើលមុខរាងតូច គឺភ្នែកនាយស្ថិតនៅលើកុំព្យូទ័រ

   ដៃរហ័សស្ទាត់ជំនាញចាប់ផ្ដើមធ្វើការងារ វាយអក្សរញាប់ស្មេញមិនហ៊ានដកដៃ ដៃធ្វើការតែចិត្តកំពុងដៀលអ្នកម្ខាងទៀត ។

"*អារហាម! អត់លុយជួលបុគ្គលិកឬបានមកប្រើយើង! អាគ្នាធ្វើការងារផ្ទះមួយថ្ងៃផង គេដៀលផង គេវាយផង មុតកាំបិតចុកដៃផង  នៅមកប្រើទៀត! *"បើអាចនាយតូចចង់និយាយពាក្យនឹងចេញណាស់តែមិនហ៊ានខ្លាចគេវាយ ចឹងបានត្រឹមគិតទុកក្នុងចិត្ត

"ហឹម~ "សម្លេងក្រហឹមបានបន្លឺឡើង វាហាក់បីដូចជាគេអាចអានចិត្តនាយតូចយ៉ាងចឹង

  Side eye~👀 មិនយូរប៉ុន្មានការងារទាំងអស់ក៏រួចរាល់ នីគីក្រោកឈរពត់ពែនខ្លួន

"ហួយ!ម៉ែអើយរួចហើយ~ "នីគី

"ទៅងូតទឹកទៅ! ម៉ោង4ឥឡូវហើយ "

"ម៉ែជួយ!!! ងាប់ហើយ~ ស្មានតែនៅតែឯង "នីគីភ្ងាក់ស្រែកភ្លាត់សម្លេង នៅពេលដែលសម្ដីមាំនិយាយឡើង ព្រោះតែរវល់ផ្តោតអារម្មណ៍នឹងការងារនាយភ្លេចគិតថានៅពីរនាក់

"ទៅ!ទៅងូតទឹក ចេញ!ហើយរឿងខោអាវមើលក្នុងទូជាន់ទី2 " ស៊ុងហូនតបទាំងភ្នែកនៅនឹងអេក្រង់កុំព្យូទ័រ

"Ok ! " នីគីនិយាយរួចក៏ដើរត្រុកទៅយកសម្លៀកបំពាក់ក្នុងទូ គ្រាន់តែបើកមកភ្លាម .....

"ផាក ស៊ុងហូន!!!!!!!!!!!! ម្ដេចបានជាមានតែខោជើងខ្លីបែបនេះ? "ស្មានតែអីធំដុំ

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now