Ep25 : នេះជាមូលហេតុ???

1.2K 109 5
                                    


Sorry everyone ញុម post jlom part hz
Nis jol mk arn part nis sin jam tv arn part 26

"ហើយអ្វីទៅបង? "នីគីសួរឡើងព្រោះសុខៗjonhក៏លេងនិយាយ

"យើងទៅរកកន្លែងអង្គុយឲស្រួលបួលសិនទៅ! អ្នកប្រុសឈរយូរហើយ ខ្លាចប៉ះពាល់ដល់អ្នកប្រុសតូចរបស់ខ្ញុំ- "jonhចង្អុលទៅប៉ង់នៅជិតនោះ

  លុះអ្នកទាំងពីរអង្គុយស្រួលបួលហើយ jonhក៏ចាប់ផ្ដើមបន្ដ

"ហើយក្នុងពេលនោះ មានជនរងគ្រោះ2នាក់- " jonh

"ក្រែងខ្ញុំឮគេថាមានតែអ្នកនាងម្នាក់នោះតើមែនទេ? "នីគី

"អត់ទេ! គឺនៅមានក្មេងប្រុសវ័យ11ម្នាក់ទៀតដែលត្រូវជាកូនប្រុសម្ចាស់ឡាននោះ! គេត្រូវរបួសរៀងច្រើនដែល អ្នកប្រុសប្រាកដជាចង់ដឹងហើយមែនទេថាក្មេងប្រុសនោះជាអ្នកណា? "Jonh

"គឺចង់នឹងហើយបង! "នីគីតប

"គេគឺជាអ្នកប្រុសនេះឯង! "

"បងថាមិច? "

"គឺនៅពេលនោះមូលហេតុដែលប៉ាអ្នកប្រុសបើកឡានលឿនបែបនេះព្រោះអ្នកប្រុសមានបញ្ហា ខ្ញុំមិនសូវច្បាស់ថាអ្វីនោះទេ ដឹងត្រឹមថាអ្នកប្រុសត្រូវទៅពេទ្យសង្គ្រោះបន្ទាន់ ហើយនៅពេលនោះខាងមន្ទីពេទ្យបានឲដំណឹងមកថាជនរងគ្រោះទី2ដែលត្រូវជាអ្នកប្រុសបានបាត់ការចងចាំ! "Jonhនិយាយទាំងអួលដើមក ស្របពេលដែលនីគី គឺយំៗមិនខ្វល់ពីអ្នកដែលដើរឆ្លងកាត់ (ខ្វល់អីពូមីងៗនឹងមិនចេះស្ដាប់កូរ៉េទេ)

"នេះជាមូលហេតុដែលគេចាប់ខ្ញុំមកហេស៎? "នីគីនិយាយឡើងស្របពេលដែលបេះដូងឈឺខ្ទកៗ នាយត្រូវគេជាន់ឈ្លីសព្វសា រពើ

"ខ្ញុំមិនហ៊ាននិយាយទេព្រោះគ្មានអ្នកណាអាចដឹងចិត្តលោកប្រុសថាកំពុងគិតអ្វីនោះទេ! "

"ខ្ញុំគឺជាអ្នកដែលធ្វើឲគូរស្នេហ៍ចៅហ្វាយបងបែកបាក់គ្នាមែនទេ? "នាយនិយាយទាំងយំ

"អត់ទេៗ! វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ! គ្មានអ្នកចង់ឲវាបែបនឹងនោះទេ " jonh លួងលោមនីគី

"*មកពីខ្ញុំឬ? ខ្ញុំគិតច្បាស់ហើយ ខ្ញុំនិងមិនប្រាប់គេពីរឿងកូននោះទេ ព្រោះគេមិនបានមានចិត្តថ្លើមលើខ្ញុំនោះទេ ខ្ញុំគ្រាន់តែជាបាវស៊ីបឲគេវាយលេងប៉ុណ្ណោះ *"នាយគិតក្នុងចិត្តព្រមទាំងព្យាយាមឃាត់ទឹកភ្នែកកុំឲហូរ

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now