ស៊ុងហូនដើរចូលមកក្នុងផ្ទះវិញ ទាំងនឿយហត់ការងារថ្ងៃនេះច្រើនណាស់គេត្រូវជំនួសកន្លែងបងប្រុសមួយថ្ងៃចឹងហើយការងារគេផង បងគេផងច្រើនគួរសម ..។ គេក៏ក្រលែកឃើញអ្នកបម្រើម្នាក់ដើរកាន់ថាសអាហារចុះមក ទាំងដែលមាននៅអាហារពេញ
«ថាសអារហារឬម៉ូរ៉ា?យកទៅឱ្យអ្នកណា?»ម៉ូរ៉ាដេីរចុះមកខាងក្រោមវិញទាំងមានថាសអារហារនៅក្នុងដៃ តែមិនទាន់បានយកទៅទុកផង ក៏មានសម្លេងមាំសួរកាត់ ទេីបគាត់ត្រូវបង្អាក់ឆ្លេីយសំណួរសិន
"ចាសលោកប្រុស គឺខ្ញុំយកទៅឱ្យលោកប្រុសតូច តែគាត់ប្រាប់ថាមិនទទួលទានទេ ខ្ញុំបារម្ភពីគាត់ខ្លាំងណាស់មិនបានញុាំអ្វីតាំងតែពីព្រឹកម្ល៉េសលោកប្រុស"ម៉ូរ៉ាតបតរវិញទាំងទឹកមុខស្រពោនទៅកាន់លោកប្រុសរបស់ខ្លួនដែលឈរស្ដាប់គាត់និយាយទាំងមុខស្មេីរនោះ
"យកថាសអារហារមកឱ្យខ្ញុំ ហេីយនាងចង់ទៅណាក៏ទៅចុះ"
"ចាស"ក្រោយឮនាយក្រាស់និយាយបែបនឹងហេីយ ម៉ូរ៉ាក៏ហុចថាសនោះទៅឱ្យអ្នកមាននាមជាចៅហ្វាយទាំងគួរសមរួចក៏ដេីរចេញទៅ។
«ចង់ស្លាប់ណាស់ឬ?មនុស្សដូចជាឯងគួរតែជួបមនុស្សដូចជាយើងទេីបបាន»ស៊ុងហូនបោះជំហានជេីងមាំដេីរឡេីងកាំជណ្ដេីរសម្ដៅទៅបន្ទប់របស់គេជាមួយមហាកំពូលភរិយារបស់គេ។
ទ្វារមិនបានបិទនោះទេ ជាហេតុធ្វេីឱ្យគេចូលមកយ៉ាងស្រួល ចំណែកឯអ្នកដែលគេងបែរមុខនោះក៏បន្លឺសម្ដីស្អកៗឡេីងមកដោយមិនដឹងទេថាអ្នកមកនោះជានរណា
"បងម៉ូរ៉ា ខ្ញុំប្រាប់ហេីយថាមិនញុាំ....អាចង្រៃ??ឯងមកធ្វេីស្អី?ឆាប់ចេញទៅវិញទៅ"នាយតូចស្ដីឡើងទាំងភ្ញាក់ផ្អេីលដោយអ្នកចូលមកមិនមែនជានារីនាក់បម្រើម្នាក់នោះទេតែជាអាប្រុសឆ្គួតដែលយកគេមកអាមេរិច កំពុងឈរកាន់ថាសអារហារដោយទឹកមុខកាចដាក់ខ្លួន
"មិចក៏មិនញុាំអារហារអ្វីសោះ??ឬក៏ចង់ងាប់ទេីបមកធ្វេីបែបនេះ?ប្រាប់ឲហើយណា បើឯងងាប់ក្នុងផ្ទះយើងគឺគ្មានពិធីបុណ្យអ្វីទេ តែងាប់ហើយគឺបោះឲខ្លាយើងស៊ីហើយ"ចេះនិយាយទៅរួចណ៎~ គេដាក់ថាសអាហារក្បែរគ្រែដែលនីគី មុននឹងផ្ដេីមសំណួរទៅកាន់នាយតូចទាំងសម្ដីរឹងកំព្រីស
YOU ARE READING
𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete)
Romansaក្នុងសង្គមគ្រួសារតែជាអ្នកមានមុខមាត់,សេដ្ឋីលំដាប់ពិភពលោក,mafiaមានអំណាចកប់ពពក,សមាជិកគ្រួសារសុទ្ធតែជាalpha តែនៅពេលមួយដែលកូនប្រុសពៅក្នុងគ្រួសារនោះត្រូវបានដឹងថាជាomega ........តើនឹងមានអ្វីកើតឡើង????? # hoonki # heejake # Jaywon Used to be the 1st plac...