ep4:ឯងបាត់ទៅណាមួយយប់

1.8K 142 5
                                    

  សន្ទុះក្រោយមកនាយមាំដើរចេញពីបន្ទប់ទឹកមកវិញក៏ឃើញរាងតូចអង្គុយដដែល ខោអាវក៏មិនមានស្លៀក

"យើងឲឯងស្លៀកពាក់មិចមិនឆាប់ស្លៀកទៅ ឬចង់ឲគេបម្រើ "ស៊ុងហូននិយាយជាមួយសម្ដីបែបសម្លុត

"ខ្ញុំគ្មានអ្វីពាក់ទេ លោកបានហែកវាអស់ហើយ "រាងតូចនិយាយទាំងមិនហ៊ានមើលមុខប្រុសចង្រៃម្នាក់នោះទេ ព្រោះមុខគេបើមើលចំប្រាកដជាខ្លាចរហូតយំមិនខានទេ

"នេះអាវយើងយកវាពាក់សិនទៅ "ស៊ុងហូនបោះអាវខ្លួនឲរាងតូច  ស៊កអាវចូលខ្លួនហើយ អាវនឹងរៀងធំ មិនមែនធំបន្តិចទេ គឺធំខ្លាំង អាចធ្វើជាអាវរ៉ូបបានហើយ

"ចុះគ្មានខោទេហេស៎? ឲខ្ញុំពាក់តែអាវទេ? "

"គ្មានទេពាក់អាវនឹងហើយ "ក្រម្លេស ផាកស៊ុងហូន

  ស្រាប់តែដណ្ដឹងមុខបន្ទប់រោទ៍ឡើងស៊ុងហូនក៏ ទៅបើកទ្វា តាមពិតគេឲកូនទៅគេទៅយកសម្លៀកបំពាក់មក ឲប៉ុណ្ណោះ

"នេះយកទៅ "នាយក្រាស់បោះខោខ្លីពាក់កណ្ដាលផភ្លៅទៅរាងតូច ដែលអង្គុយធ្វើមុខស្រឡាំងកាំង

"លោកវាខ្លី..... "នីគីមិនទាន់បានបញ្ចប់ប្រយោគផងក៏ត្រូវកាត់ដូចប្រុសមុខងាប់

"បើមិនស្លៀកក៏អត់ទៅរឿងឯង "ស៊ុងហូនតប

"អៅ! ស្លៀកក៏បាន "នីគី គេយកខោខ្លីនឹងមកពាក់ វារាងខ្លីបន្តិចពេលពាក់ទៅសឹងតែមិនដឹងថាគេពាក់ខោទៅហើយ ទោះយ៉ាងណាក៏នូវតែទ្រាំពាក់ដែល

"បើរួចហើយចុះទៅចាំយើងនៅខាងក្រោយ យើងទៅយកឡាន "ស៊ុងហូននិយាយ ហើយដើរចេញមកក្រៅ ធ្វើឲរាងតូចត្រូវដើរតាមគេពីក្រោយ

"សម្ដីគ្មានរសជាតិ "សម្លក់គេទៀត

      នីគីឈរចាំមួយសន្ទុះ ស្រាប់តែមានឡានខ្មៅមួយបើកមក ហើយក៏មានបុរសពីអ្នកចុះមក

"អ្នកប្រុសតូចតោះត្រឡប់ទៅវិញ អ្នកប្រុសធំមកពីbusanវិញហើយ " អ្នកទាំងពីរនោះគឺជាកូនចៅរបស់ហ៊ឺសឹង ទីបំផុតគេតាមរកនីគីឃើញហើយ

នីគីឮថាបងប្រុសខ្លួនមកភ្លាមចូលឡានយ៉ាងលឿន កូនចៅបងគេមកទាន់ពេលល្អណាស់កំពុងចង់គេចពីបុរសចិត្តខ្មៅនោះផង

𝗔𝗟𝗣𝗛𝗔ក្លែងកាយរបស់បង(complete) Where stories live. Discover now