រឿង: បង្ខំចំស្នេហ៍ពិត💙

154 4 0
                                    

ភាគទី45: អូនកើតអីមែនទេ?

   កាត់មកដល់ថ្ងៃថ្មីវិញម្ដងពេលនេះស៊ូហាងបានមកធ្វើការដូចធម្មតា តែមកលើនេះដូចជាប្លែកជាងរាល់ដងដោយសារតែ....

«ស៊ូហាង ចេញពីធ្វើការទៅញ៉ាំអីជាមួយគ្នាទេ?» បុគ្គលិកស្រីផ្នែកច្នៃម៉ូដម្នាក់បានដើរចូលមករាក់ទាក់ស៊ូហាងទាំងស្នាមញញឹម ដែលវាធ្វើឲ្យស៊ូហាងឆ្ងល់យ៉ាងខ្លាំងថាថ្ងៃនេះនាងកើតអី? មិចបានជាមកធ្វើល្អដាក់ខ្លួនបែបនេះ?

«បើមិនយល់ទាស់ទេ ទៅញ៉ាំជាមួយគ្នាទៅ បានគ្នាច្រើន» បុគ្គលិកស្រីដែលមកជាមួយក៏បាននិយាយចង់ឲ្យស៊ូហាងទៅជាមួយផងដែរ នេះធ្វើការជាមួយគ្នាយូរហើយ ពួកគេមិនដែលបានញុំាអីជាមួយគ្នាទេ លើកនេះឱកាសល្អក៏ចង់បបួលស៊ូហាងទៅដែរ

«បាយថ្ងៃគឺខ្ញុំមានណាត់ហើយ មិនអាចទៅជាមួយបានទេ» ដោយលឺគេបបួលហើយ ស៊ូហាងក៏ឆ្លើយបដិសេធទាំងគ្រែងចិត្ត តាមពិតស៊ូហាងក៏ចង់ទៅដែរ តែបញ្ហាត្រង់ថា ខ្លួនជាប់ណាត់ញុំាបាយជាមួយចាងជីហើយ ទើបមិនអាចទៅបាន

«ហឹម...បើចឹងមិនអីទេ តាមសម្រួលចុះ» បានលឺចម្លើយហើយ បុគ្គលិកនោះក៏មិនបានសួរដេញដោលអ្វីទៀតដែរ ព្រោះតែស៊ូហាងគ្មានណាត់ជាមួយអ្នកណាក្រៅពីចាងជីទេ បន្ទាប់ពីសន្ទនារួចហើយពួកគេក៏បំបែកគ្នាទៅធ្វើការវិញរៀងៗខ្លួន។

   ឥឡូវកាត់មកដល់ខាងនេះវិញម្ដង អ្នកស្រីចាងកំពុងតែអង្គុយលើសាឡុងចុចទូរស័ព្ទសុខៗក៏ប្រទះទាក់ភ្នែកនឹងជុនហាវកំពុងតែកាន់ដៃហ្សឺយូចុះមកទាំងស្នាមញញឹម...

«នេះកូនប្រុងនាំគ្នាទៅណានឹង??» អ្នកស្រីចាងដាក់ទូរស័ព្ទនៅលើតុសិនមុននឹងសួរទៅកាន់កូនៗទាំងស្នាមញញឹម ព្រោះតែមើលទៅកូនប្រុសគាត់ដូចជាមានក្ដីសុខខ្លាំងណាស់

«អរុណសួស្ដីអ្នក...ម៉ាក់...» លឺមនុស្សចាស់សួរហើយហ្សឺយូក៏ងាក់ទៅតាមប្រភពសំឡេងយ៉ាងលឿន នឹងបាននិយាយពាក្យគួរសមទៅកាន់មនុស្សចាស់ទាំងស្នាមញញឹមលាយភ័យ ព្រោះតែមិនទាន់ទម្លាប់

រឿង: បង្ខំចំស្នេហ៍ពិត💙Where stories live. Discover now