part 1

241 12 0
                                    


  EP:1

    ទីក្រុងដែលពពេញទៅដោយភ្លើងចំរុះពណ៌ នាពេលរាត្រី ដែលហាក់បញ្ចូនថាមពលអោយរាត្រីកាលនេះកាន់តែមានភាពស្រស់ឆើតឆាតនិងសីុវិល័យមួយកម្រិតទៀត។ រថយន្តទំនើបជាច្រើនគ្រឿងបើកបរទៅវិញទៅមកខ្វាត់ខ្វែងដែលគួរជាទីចាប់អារម្មណ៍ មនុស្សម្នារមានស្រីមានប្រុសដើរតាមទន្លេរហាន ដែលជាទីកន្លែងកម្សានមួយដ៏ពេញនិយមរបស់ប្រជាជនមួយ ចំនួនធំដែលចូលចិត្តភាពស្ងប់ស្ងាត់រួមនិងខ្យល់អាកាសបរិសុទ្ធ។ បើក្រឡែកចេញពីភាពស្ងប់ស្ងាត់នៅទន្លេហាន យើងងាយមកមើលសភាពរបស់អាគារលំដាប់កំពូលដែលមានបំពាក់ដោយភ្លើងលោតប្រដេញគ្នា នាំអោយមានសោភ័ណ្ឌប្លែកភ្នែកជាខ្លាំង ឡានទំនើបៗជាច្រើនឈប់ចតសន្ទឹមគ្នាជាច្រើនគ្រឿង។ បុរសមាឌមាំធំបីនាក់ ស្លៀកដោយសំលៀក បំពាក់ពណ៌ខ្មៅមួយឈុត  ម្នាក់រត់ទៅទាញទ្វាកព្ចាក់ឡានបើកយ៉ាងធំ ពីរនាក់ទៀតឈរអបសងខាងឡានដូចរងចាំរក្សាសុវត្ថិភាពអោយនរណាម្នាក់។ ត្រឹមមួយពព្រិចភ្នែកជំហានជើង វែងរបស់បុរសម្នាក់ឈានចុះមកសន្សឹមៗ។ ស្បែកជើងតំលៃថ្លៃរួមសំលៀកបំពាក់ម៉ាកល្បីមិនត្រឹមតែលើកសម្រស់អោយបុរសម្នាក់នោះប៉ុនណ្ណោះទេ កែវភ្នែកមុតស្រួចពណ៌ខ្មៅភ្លឺមានអំណាច ចិញ្ចើមក្រាស់ ច្រមុះស្រួច បបូរមាត់ទាក់ទាញ រាងខ្ពស់ស្រឡះ ស្នាមសាក់លើដៃដែលបង្ហាញត្រឹមមួយភាគតូច បូករួមគ្នាទាំងអស់ប្រៀបបានដូចជាទេវបុត្រដែលព្រះប្រទានមកឋានមនុស្សលោក។

«ចាហ្វាយខាងក្នុងរៀបចំរួចហើយទាន សូមអញ្ចើញចូលក្នុង» ដេគីន កំលោះសង្ហាពាក់ឈុតខ្មៅឈរយ៉ាងនឹងនរស្វាហាប់ រងចាំការឆ្លើយតបរបស់ម្ចាស់ខ្លួនបន្ទាប់ពីគេបានរាយការណ៍ចប់

  «អឹម ល្អណាស់»
ហ្រ្វង់រិកហ្គី ជាឈ្មោះរបស់គេជាភាសាបារាំងដោយសារប៉ារបស់គេជាជនជាតិបាំរាំង តែបន្ទាប់ពីប៉ារបស់គេចែកឋានតាំងពីគេនៅតូច ម៉ាក់គេក៏នាំគរមករស់នៅប្រទេសកូរ៉េវិញដោយដូរមកប្រើនាមត្រកូលរបស់ជីតាខាងម្តាយដែលឈ្មោះមួយទៀតរបស់គេគឺ មីន យ៉ុងហ្គី ដោយសារម្តាយគេជាឈាមជ័រជាកូរ៉េនោះឯង។ គេជាបុរសដែលសង្ហាទាំងព្រម មានអំណាចជាទីកោតក្រែងរបស់ជនទាំង ឡាយលើទឹកដីនៃប្រទេសកូរ៉េខាងត្បូងនេះ។ រាងខ្ពស់ស្រឡះមាំមួនដែលបានមកពីប៉ាសម្បូលស្បែកស កែវភ្នែកមានអំណាចដែលបានមកពីម៉ាក់របស់គេផ្គុំចូលគ្នាធ្វើអោយគេក្លាយជាបុរសដ៏ឥតខ្ចោះ ដៃម្ខាងប៉ះទ្វាឡានដែលអង្គរក្សខ្លួនបើកចំហចាំ ជើងដែលស្រោបដោយស្បែកជើងតំលៃថ្លៃឈានចុះមកចេញផុតពីឡាន។ ងក់ក្បាលជាការពេញចិត្តនឹងអ្វីដែលមនុស្សជំនិតបានរៀបចំ។

   ភ្លើងពណ៌ប្រដេញជាចង្វាក់តាមបទភ្លេងដែលកំពុងចាក់មនុស្សជាច្រើនដែលកំពុងសប្បាយនឹងអ្វីដែលទទួលបានធ្វើអោយអារម្មណ៍ហោះហើរ ស្រីស្អាតប្រុសសង្ហាលំដាប់កូនអ្នកមាន រាំលេងដោយពុំខ្វល់អ្វី ងាកទៅជ្រុងផ្សេងក៏មានអ្នកខ្លះអង្គុយផឹកស្រាមានទាំងម៉ាកល្បីនឹងធម្មតា យោលយោគខ្លួនរេរាំតាមចង្វាក់ភ្លេងយ៉ាងពេញចិត្ត។ ទីនេះសមជាកន្លែងកម្សាន្តរបស់អ្នកដែលចូលចិត្តការសប្បាយ។

  «ចៅហ្វាយ អញ្ជើញ» បន្ទាប់ពីការពារម្ចាស់របស់ខ្លួនតាំងពីខាងក្រៅរហូតដល់ក្នុងដោយ មានសុវត្ថិភាព ប្រុសកំលោះរៀបចំអោយគេយ៉ាងមានរបៀបមុននឹងសួរបន្ត «យប់នេះចៅត្រូវការអ្វីពិសេសដែលទេទាន?» ដេគីន ខ្សិបសួរ

«ហៅត្រឹមអ្នកចាក់ស្រាម្នាក់មកបានហើយ ថ្ងៃនេះយើងគ្រាន់តែចង់លំហែរអារម្មណ៍ធម្មតាប៉ុនណ្ណោះ» មាត់និយាយប្រាប់កូនចៅខ្លួន ប៉ុន្តែកែវភ្នែកមុតស្រួចមួយគូនោះបែរជាបាញ់ចំទៅស្រីរត់តុបំរើម្នាក់ដែលកំពុងមើលគេមិនដាក់ភ្នែក មិនខុសពីគេដែលកំពុងមើលនាងឡើយ។

«ម្នាក់នោះមែនទេចៅហ្វាយ?» គេសួរដោយភ្នែកមើលតាមទិសដៅ នៃខ្សែរភ្នែករបស់ម្ចាស់ខ្លួនដោយភាពឆ្លាតវ៉ៃរបស់គេ នឹងដោយការបំរើអ្នកកំលោះជាយូរមកហើយធ្វើអោយគេឆាប់យល់អ្វីដែលម្ចាស់គេចង់បាន និងគិតដោយគ្រាន់តែមើលតាមខ្សែរភ្នែកដែលមានអំណាចនោះរួមនិងពាក្យសំដី។

«ពិតមែនហើយ ឯងពិតជាឆាប់យល់និងដឹងអ្វីដែលយើងត្រូវការណាស់ មានដឹងទេថាឯងជាមនុស្សពូកែ?» គេញញឹមចុងមាត់ រេក្រសែរភ្នែកមើលជំនិតរបស់ខ្លួន

«ខ្ញុំមិនពូកែស្អីទេទាន» ទោះដឹងថាខ្លួនមានសម្ថតិភាព ហើយតែងទទួលបានការសរសើរ តែគេមិនអាចលើកខ្លួនទទួលបានទេ ទោះដឹងថាពាក្យដែលចៅហ្វាយខ្លួននិយាយជាពាក្យពិតក៏ដោយ។

«តាមតែឯងគិតចុះ បានហើយទៅហៅនាងមក» ដោយដឹងចរិកជំនិតខ្លួន ទើបគេមិនចង់បន្តច្រើនទើបចេញបញ្ជា រួចងាកមកមើលស្រីស្រស់ដែលធ្វើការបណ្តើរ អោយភ្នែកគេបណ្តើរ។

រងចាំភាគបន្ត......

កែវភ្នែករាជសីហ៍Where stories live. Discover now