Part 2

97 9 0
                                    

EP:2

  បន្ទាប់ពីទទួលបញ្ជាចប់ ដេគីន ក៏អោនក្បាលអបដោយស្នាមញញឹមតិចៗរួចក៏ដើរសំដៅទៅរកអ្នកចាត់ការប្រចាំក្លិបភ្លាម។

«អ្នកចាត់ការ ឆេ» អ្នកកំលោះហៅឈ្មោះបុរសម្នាក់ទៀតយ៉ាងច្បាស់ ដូចស្គាល់គ្នាយូរយារណាស់មកហើយ

«អូព្រះអើយ! លោកដេគីន អញ្ចើញមករកខ្ញុំត្រូវការអីមែនទេបាទ? សុំទោសផងដោយសារថ្ងៃនេះមានបញ្ហាបន្តិច ទើបខ្ញុំនៅដោះស្រាយពុំបានដឹងថាលោកមក និយាយអញ្ចឹងលោក យ៉ុនហ្គី អញ្ជើញមកដែលទេបាទ?» ដោយសារពួកគេជាភ្ញៀរប្រចាំលំដាប់ទីមួយទើបការបំរើត្រូវតែល្អឥតខ្ជោះ តែដោយហេតុ ថាថ្ងៃនេះខ្លួនជាប់រវល់ទើបធ្វើអោយធ្វេស ប្រហែសមិនបានមកទទួលគេដោយផ្ទាល់បែរជាអោយមនុស្សរបស់អ្នកមានអំណាចដោយជាអ្នកលោះ ដេគីន ត្រូវដើរមករកគេផ្ទាល់ទៅវិញធ្វើអោយខ្លួនគេរអាចិត្តជាខ្លាំង។

«គ្មានអ្វីធំដុំនោះទេ ខ្ញុំគ្រាន់តែចង់រកអ្នកចាក់ស្រាម្នាក់ទៅបំរើចៅហ្វាយរបស់ខ្ញុំ តែមិនមែនតុវីអាយភីទេ គឺនៅបន្ទប់វីអាយភី..យល់ទេ??» គេអោនខ្សិបក្បែរត្រចៀកអ្នកចាត់ការ ឆេ ដោយសំលេងស្រាលលាយដោយភាពធ្ងន់នៅចុងសំលេងដើម្បីបង្កប់ន័យអោយអ្នកស្តាប់កាន់តែយល់។

« បាទយល់ហើយលោក ខ្ញុំនឹងរើសយកអ្នកដែលស្អាត នឹងធ្វើការមានរបៀបបំផុត»

«នាំតែរំខានលោកច្រើនទេ» កំលោះសង្ហារាដៃឃាត់តិចៗមុននឹងនិយាយបន្ត « លោកមិនបាច់ពិបាករើសច្រើននាំតែខាតពេលទេ គ្រាន់តែធ្វើយ៉ាងណាអោយនាងទៅបានហើយ តែខ្ញុំគិតថានាងមិនពិបាកចំពោះកិច្ចការបែបនេះ»

«ម្នាក់ណាទៅលោក?» លោក ឆេ សួរបែបឆ្ងល់យ៉ាងខ្លាំង តែមិនហ៊ានជីករឹសគល់ច្រើន

«ស្រីម្នាក់ដែល ឈរនៅជ្រុងខាងនោះ» អ្នកកំលោះចង្អុលទៅស្រីម្នាក់រូបរាងសមសួននិងទាក់ទាញ ដែលតាំងពីគេឈរជិតចៅហ្វាយគេរហូតដល់ពេលនេះនាងនៅតែ អោយរឹកអោយពារចៅហ្វាយគេដដែល ដែលជារឹកពារដែលគេឃើញរាប់មិនអស់ ចំពោះមនុស្សស្រីដែលចង់ស្រវាភ្នំមាសភ្នំពេជ្រដូចជាពួកនាង។

កែវភ្នែករាជសីហ៍Where stories live. Discover now