EP: 4
រាងកាយរបស់មនុស្សពីអ្នកដែលកំពុងតែស្អិតរមួតជាមួយ គ្នាស្ទើររកចំន្លោះប្រហោងគ្មាន។ ឥទ្ធពលនៃថ្នាំចាប់ផ្តើមមានប្រតិកម្មកាន់តែខ្លាំងក្លាទៅៗ រីឯឥទ្ធពលនៃជាតិអាកុលដែលបានមកពីស្រាក៏ជ្រាបចូលពេលសព្វពេញទាំងខ្លួន ធ្វើអោយអ្នកដែលទទួលរងមានផលវិបាកនឹងទប់ទល់ជាខ្លាំង។
« លោក យ៉ុនហ្គី កុំធ្វើបែបនេះអីសូមអង្វរកុំធ្វើបាបខ្ញុំ» នាងស្រែកហាម សំដែងដូចអ្នកដែលនៅលើរាងកាយព្យាយាមបំពានលើរូបកាយនាង តែដៃតូចស្រលូនទាំងពីលើកមកអោបគេជាប់
« យើងទ្រាំមិនបានទេ កុំហាមយើង» អ្នកកំលោះនិយាយដោយអារម្មណ៍មិននឹងនរ ការគ្រប់គ្រងខ្លួនឯងក៏ចុះខ្សោយជាខ្លាំង។ គេអោនថើបគល់ទ្រូងសខ្ចីម្តងហើយម្តងទៀត អាវដែលទាញដាច់មុននេះគេក៏ទាញចេញ សល់ត្រឹមតែរាងកាយស្រលូនទាក់ទាញ តែគួរអោយស្តាយរាងកាយនេះគឺធ្លាប់ប្រលូកប្រលាក់រកភាពស្អាតស្អំគ្មាន មានត្រឹមរូបសម្ភស្សផ្នែកខាងក្រៅ តែវាលេងស្អាតផូផង់នៅផ្នែកខាងក្នុង។ អ្នកកំលោះត្រៀមលូក ដៃទាញអាវក្នុងនិងសំពត់ ដែលជារបស់បិទបាំងរាងកាយចុងក្រោយរបស់នាងចេញតែ អ្នកនៅក្រោមរាងកាយឃាត់
« អត់ទេកុំទាញវាចេញ កុំធ្វើអីខ្ញុំ...ខ្ញុំខ្លាចណាស់សូមកុំបំពានលើខ្ញុំអី សូមអង្វរខ្ញុំត្រឹមអ្នកចាក់ស្រីបំរើភ្ញៀវដើម្បីចិញ្ចឹមជិវិតប៉ុនណ្ណោះ...ហិក..ហឹក» នាងសំដែងកាន់តែល្អ មានទាំងយំសោកគួរអោយអាណិត។
« បង រីណេ .....»camera man និយាយខ្សិបៗដោយភ្លេចខ្លួន នេះបើមិនដឹងថាបងស្រីនាយរៀបផែនការទេថ្មើរនេះ ជីមីន ដែលដៃញ័រៗកាន់ទូរស័ព្ទថតក្បែរនោះរត់ចេញមកជួយអ្នកជាបងបាត់ទៅហើយ។ ពេលនឹកឃើញថាវាជាគំរោងការដែលអ្នកទាំងពីរបានគ្រងទុកគេក៏សម្រួលអារម្មណ៍ ប្រឹងផ្ចង់អេក្រង់ទូរស័ព្ទថតផ្តិតគ្រប់សកម្មភាពទាំងអស់ តែសំណាងអាក្រក់បានកើតឡើងដូចផ្លេកបន្ទោរ ដោយសារប្រឹងផ្តោតអារម្មណ៍លើអ្នកដែលនៅលើសាឡុងខ្លាំងពេក ធ្វើអោយគេពុំបានឃើញអំពូលភ្លើងរាត្រីដែលតាំងនៅក្បែរនោះ រហូតប៉ះវាដល់ធ្លាក់លើឥដ្ឋលឺសំលេងពេញបន្ទប់