Part 3

81 7 0
                                    

EP:3

     បន្ទប់លំដាប់កំពូលដែលមានតែអ្នកលំដាប់កំពូលដូចគ្នាទេទើបអាចបើកប្រើការបាន។បុរសមាឌធំពីរនាក់ឈរអបសង ខាងទ្វាដើម្បីរក្សាសុវត្ថិភាពជូនអ្នកខាងក្នុង បន្តិចក្រោយ មកស្រីស្រស់បបូរមាត់ក្រហមសិុចសីុ ដែលដៃកាន់ថាសស្រាតំលៃថ្លៃបិទកម្របជិតដែលបញ្ជាក់ថាគ្មានអ្នកណាបានប៉ះពាល់វាឡើយ។ នាងឈរនៅចំពោះមុខពួកគេ ដោយបាច់ខ្សែរភ្នែករើសអើងជាខ្លាំងមុននឹងស្រដី

  «ខ្ញុំមកបំរើស្រាអោយលោក យ៉ុនហ្គី ពួកលោកឆាប់បើកទ្វាអោយខ្ញុំចូលទៅ» នាងនិយាយតាមសុជីវធម៌របស់បុគ្គលិកនៅទីនេះ ប៉ុន្តែខ្សែភ្នែកនាងនៅតែបង្ហាញការមើលងាយនិងរើសអើងពួកគេដដែល

«ចាំខ្ញុំចូលទៅជំរាបលោកសិន អ្នកនាងនៅចាំត្រង់នេះហើយ» ពួកគេមើលនាងក៏ឃើញថាគ្មានអ្វីខុសប្រក្រតី ទើបឆាប់ចូលទៅជំរាបអ្នកខាងក្នុងភ្លាម

« ក៏បាន» នាងសំរួលអារម្មណ៍ធ្វើយ៉ាងណាអោយបាននឹងនរដើម្បី កុំអោយមានអ្នកណាម្នាក់ដឹងអ្វីដែលនាងកំពុងគិត

«លោក ដេគីន បុគ្គលិកបំរើស្រាមកដល់ ហើយលោក» អង្គរក្សដែលដើរចូលមកក៏ខ្សិបប្រាប់ទៅគេតិចៗព្រោះខ្លាចរំខានអ្នកដែលកំពុងអង្គុយសំលឹងមើលទៅខាងក្រៅ

«នាងនៅឯងណា?» អ្នកកំលោះ ដេគីន សួរតបវិញ

«នៅខាងក្រៅលោក»

«ល្អ!ឆាប់អោយនាងចូលមក»អ្នកកំលោះចេញបញ្ជាភ្លាម

«បាទលោក» ទទួលបញ្ជាចប់គេក៏ដើរទៅជាបន្ទាន់

«ស្រីម្នាក់នោះមកហើយទាន» ជំនិតដៃស្តាំរាយការណ៍ប្រាប់អ្នកដែលអង្គុយគោះម្រាមដៃលើតុតិចៗ ភ្នែកមួយគូរមើលទៅខាងក្រៅបន្ទប់ដែលសាងឡើងពីកញ្ចក់ដែល មិនអាចអោយអ្នកខាងក្រៅមើលឃើញ តែអ្នកខាងក្នុងអាចមើលទៅក្រៅឃើញយ៉ាងច្បាស់នូវ សកម្មភាពរាំរែករបស់មនុស្សទាំងស្រីទាំង ប្រុសដែលកំពុងសប្បាយ ស្ថិតក្រោមក្រសែ ភ្នែកគេគ្មានចន្លោះ

«ល្អណាស់ ឯងចេញទៅរកអ្វីសប្បាយលេងសិនចុះមិនបាច់ការពារយើងទេ» គេចេញបញ្ជាដោយទឹកមុខស្មើរ

កែវភ្នែករាជសីហ៍Where stories live. Discover now