Part 5

94 11 0
                                    

EP:5

«ចង់ទៅណាអាក្មេងចោរ» មិនដឹងទាន់ស្អីផង  យ៉ុនហ្គី ចោទប្រកាន់អ្នកនៅក្នុងរវង់ដៃដែលខំប្រឹងរើដើម្បីរត់គេច

«ខ្ញុំមិនមែនជាចោរ ហើយក៏មិនបានលួចស្អីលោកដែល ឆាប់លេងខ្ញុំភ្លាម....ប្រយ័ត្នខ្ញុំតដៃវិញ» ត្បិតភ័យខ្លាចតែគេគួរមានពាក្យមានសំដីខ្លះកុំអោយអ្នកម្ខាងទៀតដឹងថាគេខ្លាចខ្លាំងកម្រិតណា

«ចង់តដៃនឹងយើងផង ឯងមានសមត្ថភាពទេអាក្មេងស្អិត.....ដឹងនេះជាស្អីទេ?» នាយប្រៀបបាននឹងជនចាប់ជំរិតក្នុងពេលនេះ កាំភ្លើងខ្លីលើកមកផ្ជង់ពីក្រោយខ្នង ជីមីន ដើម្បីរំលឹកការចងចាំគេកុំអោយប្រហើនចង់តដៃតជើង «ឯងអាចនឹងស្លាប់បើយើងចង់ ដូចនេះឈប់តវ៉ាទៅថាខ្លួនមិនមែនជាចោរ ព្រោះក៏ការដែលឯងចូលមកក្នុងនេះដោយគ្មានការអនុញ្ញាត ទោះយើងហៅឯងថាឃាតករក៏ឯងបដិសេធមិនបានដែរ» យ៉ុនហ្គី ខ្សិបប្រាប់នៅក្បែរត្រចៀករបស់គេ ហើយក៏ទទួលបានមកវិញនូវក្លិនដ៏ក្រអូបជាប់ចិត្តទៅវិញ រហូតគេសឹងតែមិនចង់ដកថយមកវិញ

«លេងទៅ....បើលោកខ្លាំងបាញ់ខ្ញុំយូរណាស់ហើយ...នេះណ៎៎ែក» ជីមីន ជាន់ជើងគេពេញទំហឹង ហើយរុញគេចេញអោយដួលថយក្រោយនឹងប្រឹងរើសគេចពីការអោប ក្រសោបរហូតបានសំរេច។ គេធ្វើនេះប្រថុយទាំងភ័យខ្លាច តែចិត្តមួយគិតត្រឹមថាអោយតែផុតពីទ្វាបន្ទប់គេនឹងស្រែកអោយផ្អើលក្លិបរកជំនួយជាមិនខាន គិតហើយនាយតូចក៏ប្រឹងអូសជើងដែលមានរបួសចេញឈាមមកច្រើនគួរសមយ៉ាងត្រដរសំដៅទៅទ្វាតែគ្មានបាន ផលសោះព្រោះ សាតានកំណាចរក្សាជំហូរខ្លួនបានវិញរួចឈានមួយជំហានក៏អាចក្រសោបអោបកាយតូចនោះមកបោះលើសាឡុងកណ្តាលបន្ទប់វិញម្តង

«ចង្រៃយ៍...ឯងមិនខ្លាចយើងបាច់ស្លាប់ទេរឺយ៉ាងមិចហាស?» ប្រុសកំណាចហក់មកសង្កត់ពីលើកាយតូចល្អិតដែលគេងលើសាឡុង សំដីគេក៏ស្រែកដាក់មុខស្អាតដោយកំហឹងរួមនឹងកាំភ្លើងដែលផ្ជង់នៅសែតផ្កាជាការគំរាម។ តែអ្វីៗត្រូវបានគាំងនឹងមួយកន្លែងដូចផែនដីលេងគោរណ៍ចរជុំវិញព្រះអាទិត្យ ពេលនេត្រាទាំងគូររបស់គេបានចាប់ភ្លឹកឃើញវង់ភ័ក្ត្រដ៏ស្រទន់នោះច្បាស់ពេញភ្នែក ចុងច្រមុះដែលក្រហមព្រឿងៗដោយសារយំ ថ្ពល់ដែលម៉ដ្ឋរលោងមានដានស្នាមទឹកភ្នែកលើនោះ នាំអោយគេពិតជាចង់លើកដៃជូតអោយជាខ្លាំង

កែវភ្នែករាជសីហ៍Where stories live. Discover now