Part7

104 15 0
                                    

EP:7

    អ្នកកំលោះកូនកាត់ចាកចេញពីបន្ទប់ផ្ទាល់ ខ្លួនសំដៅចាកចេញទៅបន្ទប់មួយទៀតដែលស្ថិតនៅជាន់ក្រោមដីនៃភូមិគ្រិះដ៏ធំមហិមារបស់គេ ទ្វាត្រូវបានបើកចំហចាំទទួលជាស្រេច ពេលអ្នកកំលោះដើរចូលមកដល់ សំលេងស្រែកតវ៉ានឹងអង្វរបានបន្លឺឡើងពីមនុស្សស្រីម្នាក់ដែលត្រូវបានចងជាប់អោយអង្គុយលើកៅអីចំកណ្តាលបន្ទប់ដោយមុខរបស់នាងត្រូវបានគ្របដោយក្រណាត់បិទបាំងមិនអោយឃើញអ្វីទាំងអស់

«ពួកឯងឆាប់ដោះលេងយើងទៅ.....យើងមិនដឹងពិតមែន....យើងគ្រាន់តែធ្វើតាមអាក្មេងម្នាក់នោះបង្គាប់ប៉ុនណ្ណះ....ហឹុក...ហឹុក»ឆារីណេ យំសសឹកខ្លួនប្រាណក៏ញ័រព្រោះភ័យមិននឹកស្មានថាផែនការចាប់ប្តីរបស់នាងមិនបានសម្រេចហើយថែមទាំងត្រូវគេចាប់បានទៀត នាងពិតជាមើលលេងឃើញអនាគតហើយពេលនេះ មិនដឹងថាត្រូវរស់រឺស្លាប់ទេ ពេលនេះនាងដឹងហើយថាលេងជាមួយភ្លើងវាយ៉ាងណា តែទោះយ៉ាងណាមនុស្សដែលអប់ដោយចិត្តឫស្យាដូចជានាងនៅតែដាក់កំហុសអោយអ្នកដទៃទទួលជំនួសជានិច្ចបើនាងស្លាប់ ម្នាក់ទៀតក៏ត្រូវតែវេទនាជាងស្លាប់ដូចគ្នា

«សូមគោរពចៅហ្វាយ» ដេគីន បង្ហើរសំលេងតិចៗជាការគោរចំពោះនាយកំលោះដែលដើរចូលមក

«ល្អ...ឆាប់បើកក្រណាត់ចេញពីមុខនាងទៅយើងមានរឿងចង់និយាយជាមួយនាង» គេដាក់បញ្ជារួចក៏ដាក់ខ្លួនអង្គុយលើកៅអីបង្ហាញរឹកយ៉ាងអង់អាច សំលឹងមើលស្រីរូបស្រស់ដែលបង្ហើរសំលេងយំជាប់មករហូត តែវាគ្មានអង្រួនចិត្តគេអោយអាណិតបន្តិចសោះឡើយ

«បើកមុខនាងទៅ» ដេគីន បញ្ជាកូនចៅបន្ត

«បាទ»

«ពួកលោកព្រមដោះលេងខ្ញុំហើយមែនទេ» ក្បាលនាងត្រូវបានយកក្រណាត់ចេញ ចំណែកនាងក៏វិលវល់មិនដឹងថាខ្លួននៅកន្លែងណា នាងមើលសភាពជុំវិញខ្លួនគឺមានភាពងងឹតដោយសារមានអំពូលតែមួយប៉ុនណ្ណះក្នុងនេះវាពិតជាគួរអោយខ្លាច តែអ្វីដែលនាំអោយនាងកាន់តែខ្លាចជាងនេះទៅទៀតគឺពេលស្រីស្រស់រេភ្នែកឈប់ចំបុរសដែលសង្ហាតែកំណាចកំពុងអង្គុយសំលឹងមើលនាងប្រកបដោយផ្ទៃមុខរាបស្មើ

កែវភ្នែករាជសីហ៍Where stories live. Discover now