EP:8
អាវក្លំពណ៌សស្អាតប្រៀបបាននឹងស្បែករបស់អ្នកដែលពាក់ត្រូវបានចាប់ដោះចេញយ៉ាងស្ទាក់ស្ទើរពីម្ចាស់រាងកាយតូច ហ្វីមីន ភ័យនឹងអាការះជំងឺផងខ្មាស់នឹងខ្សែរភ្នែកដែលគេសំលឹងមើលនាយមិនដាក់នេត្រាផង តើគិតខុសរឺត្រូវដែលប្រាប់ពីជំងឺផ្ទាល់ខ្លួនដល់គេ តែគ្មានជំរើសទេមានតែដោះចេញតាមគេប្រាប់ ព្រោះខ្លួនជាដើមហេតុធ្លោយមាត់និយាយដោយ ខ្លួនឯង ណាមួយជាប្រុសដូចគ្នាសុខចិត្តកាត់កេរ្ដិ៍ខ្មាស់ម្តងចុះ
«ឆាប់ឡើងដោះចេញអោយយើងមើលមក....យើងធ្លាប់រៀនពេទ្យកាលនៅបារាំងយើងដឹងច្បាស់ពីជំងឺ100មុខ» មេកំពូលបោកក៏និយាយបោកអោយប្រុសតូចជឿរថាគេជាពេទ្យជំនាញតែតាមពិតកាលនៅបារាំងគេវ៉ៃតែគ្នាជាមួយមិត្តរួមថ្នាក់ដល់ពេលមានរបួសរឺឈឺក៏ចូលពេទ្យតែរហូត
«មែនរឺ?....លោក....ឆាប់មើលទៅអញ្ចឹង» ដោយសារគិតថាគេជាកូនអ្នកមាននៅដល់ស្រុកបារាំងប្រហែលរៀនបានច្រើនដូចគេថាមែនទើបនាយតូចព្រមជឿរហើយក្លាហានបង្ហាញរាងកាយដែលមានស្នាមរបស់ខ្លួនអោយគេជួយពិនិត្យ។ក្រណាត់អាវដែលជាប់ខ្លួនត្រូវទំលាក់ចោលធ្លាក់ដល់កម្រាលឥដ្ឋដោយសុវត្ថិភាព ព្រោះអ្នកជំងឺលេងសង្ស័យគិតតែចង់ជា
«ចាំយើងមើលអោយ» យ៉ុនហ្គី ញញឹមនឹងភាពឆោតល្ងង់របស់គេ ភ្នែកទាំងគូរសំលឹងមើលដងខ្លួនដែលមានស្នាមក្រហមជាច្រើនដែលបានមកពីបបូរមាត់របស់គេកាលពី យប់មិញ នាយមើលភាពគួរអោយស្រឡាញ់ពេល ជីមីន ឈរអៀនប្រហែលខ្មាស់ សុខៗរាងកាយមាំមួនសុទ្ធតែសាច់ដុំរបស់គេចាប់បីអ្នកជំងឺឡើងយកទៅដាក់លើគ្រែដើម្បីពិនត្យនឹងព្យាបាលបន្ទាន់
«អ៎៎ាយ....ធ្វើអី?» អ្នកជំងឺអោប ក គេជាប់ព្រោះខ្លាចធ្លាក់
«ពិនិត្យជំងឺ» នាយដាក់រាងកាយក្រអូបលើពូកថ្នមៗតែបែរជាខ្លួនឯងមិនព្រមងើបចេញមានតែសង្រ្គប់ពីលើថែមទៀត
«ចាំបាច់គេងដែលរឺ? ឈរមើលមិនបានទេរឺ?» នាយតូចសួរទាំងមុខក្រហម ពេលកំលោះគ្រូពេទ្យចេះតែឱនមកជិតគេជានិច្ច នាយរុញទ្រូងគេតិចៗព្រោះចង់រក្សាគម្លាតខ្លាចឆ្លងកូវីដ