Part 6

98 15 0
                                    

EP:6

   បន្ទាប់គ្រប់គ្រប់គ្នាចាកចេញពីបន្ទប់អស់ យ៉ុនហ្គី ក៏ឡើង ឡានចាកចេញទៅភូមិគ្រិះជាមួយរាងតូចដែលត្រូវគេអោបជាប់ដៃរហូតចំណែក ដេគីន ទទួលបញ្ជាពីម្ចាស់របស់ខ្លួនក៏ប្រញាប់ចាត់ការស្វែងរកស្រីស្រស់ដែលជាបុគ្គលិកចាក់ស្រាភ្លាម ។ ក្លិបទាំងមូលត្រូវបានបិទជាបន្ទាន់ ភ្ញៀវគ្រប់គ្នាចាកចេញសល់ត្រឹមបុគ្គលិកដែលធ្វើការនៅទីនេះ

«ស្រីម្នាក់នោះនៅឯងណា?» គេសួរមេការ ឆេ រកស្រីជើងល្អម្នាក់នោះដែលបានបាត់ ស្រមោលបន្ទាប់ពីហេតុការណ៍ស្ងប់ស្ងាត់

«មិន.....មិនដឹងទេលោក» ទាំងមេការទាំងបុគ្គលិកគ្រប់រូបឈរតំរៀបគ្នាម្នាក់ៗឱនមុខចុះយ៉ាងភិតភ័យ

«ឆាប់ប្រាប់ល្អជាងកុំអោយរឿងកាន់តែធំជាងនេះ» ដេគីន ដើរកាត់មុខពួកគេទៅមកទៅវិញ លូកដៃយកកាំភ្លើងចេញពីចង្កេះខោ អង្អែលតិចៗបន្ទាប់មកក៏លើកមកតម្រង់ក្បាលមេការ ឆេ ជាការបំភ័យព្រោះគេគ្មានបំណងសម្លាប់នរណាម្នាក់ឡើង គេគ្រាន់តែត្រូវការស្រីបំរើម្នាក់នោះប៉ុនណ្ណះ

«ខ្ញុំមិនដឹងពិតមែនលោក...» លោកមេការភ័យញ័រមាត់ តែគាត់ពិតជាមិនដឹងថាត្រូវប្រាប់យ៉ាងណានោះទេ ព្រោះគាត់ពុំដឹងពិតមែន បន្ទាប់ពីសំលេងកាំភ្លើងមុននេះបានធ្វើអោយក្លិបទាំងមូលចលាចលគាត់រវល់ដោះស្រាយទើបមិនដឹងថានាង ឆារីណេ ទៅណាបាត់ទៅ

« ល្អពួកឯងមិនឆ្លើយមែនទេអញ្ចឹង ត្រៀមចូលខ្លួនស្លាប់អោយហើយទៅ» គេគំរាមម្តងទៀតរួច រេកាំភ្លើងពីបុគ្គលិកម្នាក់រហូតឈប់ត្រឹមបុគ្គលិកប្រុសម្នាក់ដែលឈរញ័រជើងទទ្រើក អ្នកកំលោះអាមេកាំភ្លើងធ្វើជាចង់បាញ់ គេក៏ស្រែកឃាត់មុន

«កុំបាញ់ខ្ញុំអី......ខ្ញុំដឹងថាផ្ទះនាងនៅឯណា» បុគ្គលិកប្រុសម្នាក់នោះឃាត់គេដឹងថាផ្ទះនាងនៅទីណាព្រោះគេនឹងនាងធ្លាប់ជាដៃគូលើគ្រែជាមួយគ្នា ហើយគេក៏ធ្លាប់ទៅផ្ទះនាងញយដងដែល

«ល្អឆាប់ប្រាប់ភ្លាមមក» ដេគីន ដាក់ចុះហើយសៀតចូលចង្កេះវិញ ហើយស្តាប់បុរសម្នាក់នោះនិយាយ ពេលទទួលបានទីតាំងហើយនាយក៏ចេញដំណើរទៅភ្លាមដោយមិនរងចាំយូរ

កែវភ្នែករាជសីហ៍Where stories live. Discover now