ភាគ១៨

364 13 0
                                    

“ អារម្មណ៍ដឹងខុស ”

   អាយវីនិងដូដូ ដឹកដៃគ្នាដើរត្រឡប់មកផ្ទះចម្ការវិញពីរនាក់ តាមផ្លូវ អាយវី ស្ងាត់ស្ងៀមមិននិយាយអ្វីព្រោះរវល់តែគិតពីប្រាក់ដែលនាងត្រូវរកមកឲ្យកម្មករដែលបានធ្វើការឲ្យនាង តែនៅសុខៗក្មេងតូចដែលដើរតាមការដឹកដៃរបស់នាងក៏អង្រួងដៃរបស់នាងខ្លាំងៗឲ្យនាងរហ័សងាកឱនសម្លឹងមុខតូចគួរឲ្យស្រលាញ់ដោយលើមុខលោតសញ្ញាសួរឡើងមកច្បាស់ៗដាក់ ដូដូ។
   « តើបងស្រីពិតជាឲ្យលុយលោកប៉ាខ្ញុំថ្លៃជាងចៅហ្វាយពីរដងពិតមែនទេ? » ដូដូ សួរនូវអ្វីដែលគេចង់សួរទៅកាន់នាងភ្លាមៗពេលឃើញនាងកំពុងចាំស្តាប់គេ។
   « លោកប៉ា? កុំប្រាប់ថាកម្មករម្នាក់ដែលសុំបើកលុយនៅថ្ងៃស្អែកនោះជាលោកប៉ារបស់ឯង? » អាយវី បើកភ្នែកធំៗសម្លឹងមុខតូចគួរឲ្យអាណិត នាងមានអារម្មណ៍ខុសកាន់តែខ្លាំងពេលដឹងថាក្នុងចំណោមកម្មករដែលនាងបានកុហកនោះមានលោកប៉ារបស់ ដូដូ ដែរ តើនាងគួរឆ្លើយនឹងសំណួររបស់ក្មេងនាពេលនេះយ៉ាងម៉េចទៅ? បើនាងប្រាប់ថានាងគ្រាន់តែកុហកតែប៉ុណ្ណោះ ក្មេងនឹងខូចចិត្តមិនខាន។
   « បាទ គាត់គឺជាលោកប៉ារបស់ខ្ញុំ លោកប៉ាសន្យាថានឹងឲ្យខ្ញុំចូលសាលារៀនបើគាត់មានលុយច្រើន ប្រហែលបានលុយពីបងស្រីលើកនេះលោកប៉ាឲ្យខ្ញុំចូលរៀនហើយ » ដូដូ រៀបរាប់រឿងដែលលោកប៉ាបានសន្យាជាមួយគេប្រាប់ អាយវី ទាំងញញឹមសប្បាយចិត្ត តែ អាយវី បែរជាមិនអាចញញឹមស្រស់ដាក់គេវិញបាន ទើបបានត្រឹមញញឹមទាំងបង្ខំដាក់គេ។
   « លុយបងស្រី...ហ៊ឺ! ឯងបានចូលរៀនពិតជាល្អណាស់ » អាយវី ញញឹមមិនសូវសមតបជាមួយ ដូដូ បើគេដឹងថានាងគ្មានលុយឲ្យប៉ារបស់គេ តើគេនឹងមានអារម្មណ៍បែបណាទៅ? នាងកំពុងតែបំផ្លាញ់ក្តីសង្ឃឹមរបស់ក្មេងហើយដឹងទេ អាយវី ហេតុអ្វីក៏នៅសុខៗនាងនឹកឃើញធ្វើរឿងឆ្កួតៗបែបនេះ? ។
   « ដល់ពេលនោះខ្ញុំនឹងយកសម្ភារះសិក្សាដែលលោកប៉ាទិញឲ្យមកឲ្យបងស្រីបានមើលមុនគេ » ដូដូ ដើរតាមពីខាងក្រោយ អាយវី ទៅមុខបន្តទាំងនិយាយរៀបរាប់ពីក្តីស្រម៉ៃរបស់គេពេលបានទៅសាលារៀនឲ្យនាងបានស្តាប់យ៉ាងសប្បាយរីករាយ តែ អាយវី បែរជាពិបាកចិត្តកាន់តែខ្លាំងក្រោយបានស្តាប់រឿងសប្បាយរីករាយរបស់ក្មេងហើយ។

បង្រៀនស្នេហ៍ក្មេងទំនើង(ចប់)Where stories live. Discover now