ភាគ២ : រយៈពេលច្រើនឆ្នាំកន្លងមកនេះ គេនៅតែមានចិត្តគំនិតស្អប់ខ្ញុំដដែល

363 11 2
                                    

ក្រោយពីបានរត់គេចចេញពីអីុបូហេីយ ចាន់ក៏រត់ត្រហេបត្រហបសំដៅមកកាន់ផ្ទះរបស់ខ្លួនវិញដោយអាការៈភ័យព្រួយ ។

ហេីយមិនបាច់ឆ្ងល់ទេ ដោយសារតែផ្លូវទៅផ្ទះរបស់ចាន់នៅជិតនឹង ដូច្នេះហើយទើបចាន់មកដល់ផ្ទះលឿនបែបនេះ🌚។

#ក្នុងបន្ទប់ZHAN

« ហឺុយយ....បិះទៅហេីយនៀក!! » ចាន់បានប្រាសខ្លួនដេកទៅលេីពូកទាំងនឿយហត់។

« រយៈពេលច្រេីនឆ្នាំកន្លងមកនេះ គេនៅតែមានចិត្តគំនិតស្អប់ខ្ញុំដដែល»

« មេីលទៅគេមុននោះចុះ សម្លឹងមកកាន់ខ្ញុំដោយក្រសែភ្នែកកំហឹង ពិតជាគួរអោយខ្លាចណាស់ » នាយក្រញែងខ្លួន ព្រមទាំងក្រវីក្បាលមិនឈប់។

« ហេតុអ្វីក៏គេមិនបំភ្លេចខ្ញុំចោលទៅ ឬមួយក៏គេនៅតែយល់ច្រឡំចំពោះខ្ញុំដដែលមែនទេ? ហឺុយ~ណ្ហើយចុះ!! បំភ្លេចវាចោលទៅស៊ាវចាន់អេីយ!! » ស៊ាវចាន់និយាយតែម្នាក់អែង អឺអេីតែម្នាក់អែងទាំងអារម្មណ៍វិលវល់។

[Skip]

#ក្រុមហ៊ុនWang

កាត់មកមេីលMafiaកំណាចវ័យក្មេងWangYibo ឯណេះវិញ កំពុងអង្គុយគងទាក់ក្លានៅលេីកៅអីបង្វិលដោយក្រវីប៊ិចលេងយ៉ាងមានអំណាច នៅក្នុងបន្ទប់ធ្វើការរបស់នាយ។

« តេីចៅហ្វាយអោយខ្ញុំទៅចាប់គេអីលូវនេះដល់កន្លែងដែរទេ? » ចំណិតរបស់Yiboម្នាក់ បានសួរទៅកាន់ចៅហ្វាយរបស់ខ្លួនទាំងឈរអោនមុខចុះ។

« មិនបាច់ទេ » អីុបូនិយាយបីម៉ាត់យ៉ាងខ្លីទៅកាន់ចំណិតរបស់ខ្លួនដោយទឹកមុខស្មើ។

« បាទចៅហ្វាយ ចឹងខ្ញុំសុំចេញទៅធ្វើការសិនហើយ »

« ឈប់សិន » ចំណិតអីុបូដែលបម្រុងនឹងបោះជំហ៊ានដេីរចេញទៅវិញហេីយ ក៏ស្រាប់តែលឺអីុបូឃាត់ដំណេីរភ្លាម។

« ចៅហ្វាយមានអីអោយខ្ញុំបម្រើទៀតមែនទេ? »

« តាមដានគេអោយជាប់ យប់នេះចាំចាត់ការ » អីុបូ

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now