ភាគ១៧ : សត្វខាំក

307 8 2
                                    

#ព្រឹកថ្ងៃថ្មី

រាងតូចបានក្រោកពីដំណេកមុនអីុបូ ប៉ុន្តែខ្លួនរបស់គេមិនអាចចេញទៅណាកេីតទេ គឺដោយសារតែរាងក្រាស់បានគេងអោបគេឡេីងរឹតណែនស្ទេីតែដូចស្ករដែលរលាយចូលគ្នាទៅហេីយ។

ដោយសារតែមិនអាចទៅណាបាន ចាន់ក៏មិនដឹងត្រូវធ្វេីយ៉ាងណា ហើយអីុបូក៏មិនទាន់ក្រោកទៀត ចឹងហើយមានតែដេកនៅស្ងៀមអោយអីុបូអោប ព្រោះថាបេីរេីចេញអាចនឹងធ្វេីអោយអីុបូភ្ញាក់បាន។

« គេស្អាតខ្លាំងណាស់ » នៅសុខៗ ចាន់ក៏ធ្លោយមាត់សរសេីរពីសម្រស់របស់រាងក្រាស់ជាមួយនឹងស្នាមញញឹម ដោយដៃស្រឡូនដូចបន្លាក្រូចបានលូកទៅស្ទាបប៉ះអង្អែលផ្ទៃមុខដ៏ម៉ដ្ឋខៃរបស់អីុបូយ៉ាងពេញចិត្ត។

« បេីសិនជាគេញញឹម មិនដឹងថាគួរអោយស្រឡាញ់យ៉ាងណាទេ » មិនត្រឹមតែនិយាយសរសើរតែមួយមុខនោះទេ ចាន់ថែមទាំងបានយកដៃទៅប៉ះត្រង់បបូរមាត់របស់អីុបូទៀតផង បន្ទាប់មកចាន់ចាប់ផ្តើមលោមុខទៅជិតនឹងមុខរបស់អីុបូ រួចក៏ធ្វើការយកបបូរមាត់ទៅថេីបនឹងមាត់របស់អីុបូ តែថាបម្រុងនឹងថេីបបានទៅហើយ ក៏មានសម្លេងមួយមកដាស់អារម្មណ៍ចាន់អោយភ្ញាក់ព្រឺត។

« អែង ចង់ធ្វើស្អីនឹង?? » អីុបូដែលទេីបតែក្រោកពីដំណេក ស្រាប់តែលាន់មាត់ស្រែកសួរទៅកាន់ចាន់ទាំងអាការៈងឿងឆ្ងល់ ប៉ុន្តែនាយមិនដឹងនោះទេថាកាលដែលនាយស្រែកបែបនេះ ធ្វើអោយចាន់ភ្ញាក់ផ្អើលហេីយភ័យមិនស្ទេីរឡេីយ។

« អ៎ក...គឺ...គឺខ្ញុំ  » ចាន់ហាក់គាំងឆ្លើយលែងចេញ បន្ទាប់ពីឃើញទឹកមុខមាំរបស់អីុបូចាប់ផ្តើមសម្លឹងមកកាន់ខ្លួន។

« នេះ អែងចង់ថេីបយេីងមែនទេ?? » អីុបូស្រាប់តែស្ទុះទៅទ្រោបពីលេីខ្លួនរាងតូច រួចក៏ចាប់ផ្ដេីមសួរសំណួរដែលរាងតូចពិបាកនឹងឆ្លេីយ។

« មិន...មិនដូចអ្វីដែលលោកគិតទេអីុបូ » រាងកាយរបស់ចាន់ពេលនេះភ័យញ័រអស់ហេីយ នាយពិតជាខ្លាច ណាស់ ខ្លាចថាអីុបូនឹងខឹងខ្លួន។

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now