ភាគ២១ : បងស្រលាញ់អូនស៊ាវចាន់❤️

633 11 1
                                    

« ចាន់...!! តេីពេលនេះវានៅឯណា?? » ឈិនលីបានចាប់ស្មាចាន់អង្រួនតិចៗដេីម្បីសួរ។

« កំពុងតែរកយេីងមែនទេ? »

មិនដឹងថាអីុបូនាយមកដល់តាំងពីពេលណាទេ ខណៈពេលនេះដំណេីរវែងៗកំពុងតែបោះជំហ៊ានដេីរទៅមុខរួចក៏ឈរនៅចំពោះមុខចាន់នឹងឈិនលីតែម្ដង។

« ជាអែងមែនទេ Wang Yibo ដែលល្បីថាមានអំណាចហេីយមនុស្សគ្រប់គ្នាតែងតែខ្លាចនោះ!! ហឺស~ពិតជាគួរអោយចង់សេីចណាស់ » គ្រាន់តែឃើញអីុបូភ្លាម ឈិនលីក៏បោះសំណួរសួរទៅកាន់អីុបូភ្លាមដោយដៃកំពុងតែក្ដាប់ណែន ចំណែកឯទឹកមុខវិញគឺខឹងប្រៀបដូចជាមនុស្សចងគំនុំគ្នារាប់ឆ្នាំចឹង។

« ជាយេីង តេីវាយ៉ាងមិច?? » អីុបូរក្សាទឹកមុខស្មេីរ រួចក៏ឆ្លេីយតបទៅកាន់ឈិនលីវិញយ៉ាងធម្មតា។

« ល្អណាស់!! ចឹងយេីងនឹងមិនបានវៃខុសមនុស្ស »

ដឹបៗ~~

ឈិនលីនិយាយបានតែប៉ុណ្ណឹង ដៃដែលកំពុងក្ដាប់ ស្រាប់តែហក់ទៅដាល់ផ្ទៃមុខរបស់អីុបូមួយទំហឹងលឺសូរតែដឹប បណ្ដាលអោយអីុបូបែកមាត់ហូរឈាមភ្លាមៗមួយរំពេច។

« អីុបូ.......!!!» ចាន់នៅពេលដែលឃើញសភាពបែបនេះហាក់ភាំងស្មារតីជាខ្លាំង ចាន់ស្រែកហៅឈ្មោះអីុបូព្រមទាំងស្ទុះទៅជួយត្រកងគ្រាអីុបូដែលបិះនឹងដួលផ្ងារក្រោយទៅហើយ។

តែក៏រាងចម្លែកណាស់ដែរ អីុបូនៅពេលត្រូវគេដាល់បែបនេះ នាយបែជាសុខចិត្តនៅស្ងៀមមិនព្រមគិច ហើយថែមទាំងមិនវៃបកទៅវិញទៀត ។

« អីុបូ...លោកយ៉ាងមិចហើយ?? » ចាន់បានជួយគ្រាអីុបូអោយក្រោកឈរឡេីង នឹងសួរទៅកាន់អីុបូទាំងបារម្ភ ដោយមិនខ្ចីខ្វល់ពីកែវភ្នែករបស់ឈិនលីដែលកំពុងសម្លឹងមកកាន់ខ្លួនឡេីយ។

« បងមិនអីទេ!! » អីុបូក្រវីក្បាលតិចៗបញ្ជាក់ថាមិនអី ទាំងដែលគែមមាត់របស់គេពេលនេះកំពុងហូរឈាម។

« លោកចេញឈាម ម៉ោះខ្ញុំនាំទៅលាងចេញ »

« មិនអីទេចាន់!! ពួកយើងទៅផ្ទះវិញ » អីុបូ

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now