ក្រោយពីសង្គ្រាមស្នេហ៍ដ៏សែនក្ដៅគគុគបានបញ្ចប់រួចហេីយ អីុបូបានបានបីកាយតូចស៊ាវចាន់ចាកចេញពីបន្ទប់សង្ងាត់មួយនោះ រួចធ្វើដំណើរបីរាងកាយដែលស្រាលដូចសំឡីឆ្ពោះទៅកាន់បន្ទប់ទឹករបស់នាយ ដេីម្បីរៀបចំសម្អាតរាងកាយអោយរាងតូច។
#ក្នុងបន្ទប់ទឹក
អីុបូបានដាក់កាយតូចដែលសន្លប់អោយផ្អែកខ្លួននៅក្នុងអាងទឹិក រួចនាយក៏ចាប់ផ្ដើមធ្វើការសម្អាតរាងកាយដ៏សែនទាក់ទាញរបស់ចាន់ នឹងបានប្ដូរសម្លៀកបំពាក់អោយចាន់រួចជាស្រេច។
ចាន់ត្រូវបានបីមកដាក់អោយគេងក្នុងបន្ទប់របស់អីុបូផ្ទាល់ ដោយអីុបូជាអ្នករៀបចំនិងបានដណ្តប់ភួយអោយចាន់យ៉ាងយកចិត្តទុកដាក់ មិនតែប៉ុណ្ណោះមុនពេលដាក់អោយចាន់គេង អីុបូថែមទាំងបានលាបថ្នាំអោយចាន់ត្រង់តំបន់ពិសេសរបស់ចាន់ទាំងថ្នមដៃនិងទន់ភ្លន់ទៀតផង ។ តេីមិនចម្លែកទេមែនទេ?ដែលនាយប្រែជាយកចិត្តទុកដាក់និងទន់ភ្លន់ដាក់រាងតូចត្រឹមមួយពព្រិចភ្នែកបែបនេះ!!!!
« ខ្សឺត.... » នៅសុខៗអីុបូក៏ស្រាប់តែអោនទៅថេីបថ្ងាសរបស់ចាន់មួយខ្សឺតឡេីងយូរ មិនដឹងថាពេលនេះនាយកេីតអីនោះទេ សុខៗក៏ទៅថេីបចាន់បែបនឹង សង្ស័យតែលេបថ្នាំច្រឡំទេដឹង(●__●)
បន្ទាប់ពីរៀបចំអោយចាន់គេងបានស្រួលបួលហេីយ អីុបូក៏ចាប់ផ្តើមផ្លាស់ប្តូរសម្លៀកបំពាក់ប្ដូរឈុតទៅជាពណ៍ខ្មៅមួយរំពច។ នាយក៏បានចុះទៅខាងក្រោម រួចធ្វើការផ្ដែផ្ដាំទៅកាន់អ្នកបម្រើអោយត្រៀមអាហារទុកសម្រាប់រាងតូច បន្ទាប់មកនាយក៏បានបេីកឡានយ៉ាងលឿនស្លេវចាកចេញពីភូមិគ្រឹះបាត់ស្រមោលឆឹង។
#នៅប្រទេសជប៉ុន
នៅក្នុងបន្ទប់ទទួលភ្ញៀវ យេីងឃេីញមានបុរសវ័យចំណាស់ម្នាក់កំពុងតែអង្គុយគងទាក់ខ្លាអានកាសែតនៅលេីសាឡុងដោយមានស្រ្តីវ័យចំណាស់ទំណែទំនងជាប្រពន្ធកំពុងអង្គុយក្បែរ
« លោកប្ដី! តេីបងកំពុងតែមេីលអ្វីនឹង? » អ្នកជាប្រពន្ធបានចោទសំណួរសួរទៅកាន់បុរសដែលជាប្ដីដោយសម្ដីស្រទន់
YOU ARE READING
🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️
Historia Cortaដោយសារតែកំហឹងនិងចិត្តគុំគួន បានធ្វើអោយក្មេងប្រុសដែលធ្លាប់តែជាមនុស្សស្លូតបូតនិងត្រឹមត្រូវ ប្រែក្លាយជាមនុស្សសាហាវឃោឃៅ ប្រលូកក្នុងសង្គមងងឹត សម្លាប់មនុស្សមិនញញេីតដៃ។ ក៏ព្រោះតែគេគឺចង់សងសឹករាល់ទង្វើគ្រប់យ៉ាងដែលសត្រូវរបស់គេធ្លាប់បានជំពាក់។ ព្រោះតែចង់សងសឹក...