ក្រោយពីចាកចេញពីរបន្ទប់របស់អីុបូហើយ ចាន់ក៏បានកាន់ថាសចុះមកខាងក្រោម និងដេីរសំដៅទៅកាន់តុអាហារតែម្នាក់អែងទាំងទឹកមុខស្រងូតស្រងាត់
នាយបានដាក់គូថអង្គុយចុះលេីកៅអី ព្រមទាំងដួសបបរមកដាក់នៅក្នុងមាត់ដោយទំពៀវាតិចៗ
« ហ្ហឹក...មិនសីិុក៏ហីចុះ!! ថ្ងៃក្រោយកុំសង្ឃឹមថាខ្ញុំនឹងធ្វេីអោយលោកញាំម្ដងទៀតអោយសោះ ហ្ហឹកៗ... » ចាន់បានញាំបបរដែលខ្លួនខំធ្វេីទាំងទឹកភ្នែករំកិលស្រក់ចុះ
« ហឺុក...ហឺុក...អាមុខងាប់ អាមនុស្សអាក្រក់ ចាំមេីលចុះ ខ្ញុំនឹងរត់ចេញពីទីនេះហេីយ មិនអោយលោកអែងឃេីញមុខទៀតទេ » ចាន់យំផងជេរអីុបូផងនូវអារម្មណ៍ខឹងនិងអន់ចិត្តជាខ្លាំង គិតៗទៅនាយខ្លួនឯងមិនសមខ្វាយខ្វល់ពីអីុបូច្រេីនពេកទេ មេីលទៅអីុបូចុះនាយមិនសូម្បីយល់ពីរអារម្មណ៍របស់គេផង តេីអោយគេខ្វល់ខ្វាយដេីម្បីអ្វីទៅ?
« អម្បាញ់មិញនេះ អែងជេរអ្នកណាថាអាមុខងាប់?? » នៅសុខៗស្រាប់តែលេចចេញនូវសម្លេងរាងក្រាស់បន្លឺឡេីងនៅពីក្រោយខ្នងរបស់ចាន់ មិនដឹងថានាយចុះមកតាំងពីពេលណាទេ
« លោកមិនបាច់ចង់ដឹងទេ ខ្ញុំជេរអ្នកណាក៏ជាសិទ្ធរបស់ខ្ញុំ » ចាន់ដោយស្គាល់ថាជាសម្លេងរបស់អីុបូហេីយ នាយក៏តបទៅវិញ តែថាមិនខ្ចីងាកមេីលមុខអីុបូឡេីយ
« ឆ្លេីយមក! អែងជេរយេីងមែនទេ?? » អីុបូក៏ស្រាប់តែទៅទាញដៃករបស់ចាន់មួយទំហឹងនឹងគំហកសួរចាន់ទាំងកែវភ្នែកកំណាច
« អ៊ួយ....លែងដៃខ្ញុំចេញភ្លាមទៅ..វ៉ាង អីុបូ!! » រាងតូចក៏ក្រោកឈរឡេីងនឹងប្រឹងប្រលេះដៃរបស់អីុបូចេញ តែថាអីុបូចាប់កដៃនាយជាប់ឡេីងស្អិតដូចតុកែចឹង
« ឆាប់ឆ្លើយមក! » អីុបូ
« យ៉ាងមិច!! លោកឈឺចិត្តស្អិតទ្រូងណាស់មែនទេ??បេីគ្រាន់តែជេរថាអាមុខងាប់ប៉ុណ្ណឹងសោះ » ចាន់ដោយទ្រាំលេងបានទៀតហេីយ ក៏ស្រែកថាអោយអីុបូមាំងៗតែម្ដង
YOU ARE READING
🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️
Short Storyដោយសារតែកំហឹងនិងចិត្តគុំគួន បានធ្វើអោយក្មេងប្រុសដែលធ្លាប់តែជាមនុស្សស្លូតបូតនិងត្រឹមត្រូវ ប្រែក្លាយជាមនុស្សសាហាវឃោឃៅ ប្រលូកក្នុងសង្គមងងឹត សម្លាប់មនុស្សមិនញញេីតដៃ។ ក៏ព្រោះតែគេគឺចង់សងសឹករាល់ទង្វើគ្រប់យ៉ាងដែលសត្រូវរបស់គេធ្លាប់បានជំពាក់។ ព្រោះតែចង់សងសឹក...