ភាគ១៩+២០ : បងសុំទោស...!!!

339 7 2
                                    

#ក្នុងមន្ទីពេទ្យ

ចាន់ត្រូវបានអីុបូនាំមកកាន់មន្ទីពេទ្យ ហើយពេលនេះគ្រូពេទ្យកំពុងតែតាមដានពិនិត្យពីសុខភាពនិងអាការៈរបស់ចាន់ ហេីយអីុបូក៏ឈរនៅក្បែរនឹងដូចគ្នា។

« តេីគេយ៉ាងមិចហើយ លោកគ្រូពេទ្យ » អីុបូ

« សុភាពរបស់គេពេលនេះគឺខ្សោយខ្លាំងណាស់ ដោយសារតែគេធ្លាប់មានជំងឺពីមុនមក ទេីបពេលនេះវាចាប់ផ្តើមរងនូវការប៉ះទង្គិចផ្លូវអារម្មណ៍ទេីបធ្វេីអោយជំងឺរបស់គេរេីឡេីងម្ដងទៀត ដូច្នេះសូមលោកព្យាយយាមយកចិត្តទុកដាក់ចំពោះគេនិងមេីលថែគេអោយបានល្អផង » គ្រូពេទ្យ

« ជំងឺ...!! តេីគេធ្លាប់មានជំងឺអ្វីទៅលោកគ្រូពេទ្យ? » អីុបូហាក់បីដូចជារៀងភាំងបន្តិចនូវអ្វីដែលគ្រូពេទ្យបាននិយាយ ហើយគេពិតជាឆ្ងល់ខ្លាំងណាស់ថាចាន់ធ្លាប់មានជំងឺអ្វីពីមុនមកឬ។

« តេីលោកមិនដឹងទេមែនទេ? តាមការពិនិត្យរបស់ខ្ញុំ គេគឺធ្លាប់មានជំងឺបាក់ទឹកចិត្តជាពិសេស បូករួមផ្សំជាមួយជំងឺផ្លូវដង្ហើម&បេះដូង ដែលជំងឺទាំងនេះវាអាចបណ្ដាលមកពីបរិបទជុំវិញខ្លួន ហើយសម្រាប់អ្នកកេីតមានជំងឺទាំងនេះ ពួកគេតែងតែមានអារម្មណ៍ថាពិបាកក្នុងខ្លួន ឆាប់ភិតភ័យនិងភ័យខ្លាចនូវពេលដែលគេជួបនូវរឿងអ្វីមួយដែលធ្វើអោយប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់គេជាដេីម បន្ថែមពីនេះទៀតប្រសិនបេីគេជួបរឿងអ្វីមួយដែលធ្វេីអោយគេកាន់តែភិតភ័យទៀតនោះ វាកាន់តែធ្វើអោយគេធ្លាក់ក្នុងស្ថានភាពកាន់យ៉ាប់ទៅៗហើយ  »

លោកគ្រូពេទ្យបានរៀបរាប់នៅអ្វីដែលគាត់បានដឹងប្រាប់ទៅកាន់អីុបូយ៉ាងច្បាស់ៗ។

« ចឹងតេីត្រូវធ្វើយ៉ាងមិចទេីបគេអាចត្រឡប់មកដូចដេីមហេីយជាពីជំងឺមួយនេះទៅ? លោកគ្រូពេទ្យតេីគួរធ្វើបែបណាទៅ!!! » អីុបូនាយស្រាប់តែតក់ក្រហល់ចង់ដឹង រួចក៏សួរទៅកាន់គ្រូពេទ្យទាំងញាប់មាត់ភ្លាម។

« វិធីដ៏ល្អ លោកគួរតែធ្វេីការយកចិត្តទុកដាក់ចំពោះគេ ហើយព្យាយាមអោយគេគិតពីរឿងល្អៗ ហើយអ្វីដែលសំខាន់ទៀតនោះ ខ្ញុំមិនដឹងថាគេធ្លាប់មានបញ្ហាអ្វីពីមុនមកទេទេីបធ្វេីអោយគេក្លាយជាបែបនេះ ប្រសិនជាចង់អោយគេគេចផុតពីជំងឺនេះ យល់ល្អរឿងដែលអាក្រក់ៗកេីតឡេីងពីមុនមកសូមកុំអោយគេរំលឹកបន្តទៀតអី » គ្រូពេទ្យហាក់ដឹងពីរឿងរ៉ាវដែលបានកេីតឡេីងចំពោះចាន់យ៉ាងចឹង គាត់បាននិយាយចេញមកប្រាប់ទៅកាន់អីុបូដោយមិនស្ទាក់ស្ទើរឡេីយ។

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now