(តពីភាគមុន)
*នៅក្នុងឡាន« អីុបូ តេីលោកនាំខ្ញុំទៅណានឹង? »
« បន្តិចទៀតនឹងដឹងហើយ »
« ចុះប្រាប់អីឡូវមិនបានមែន »
« ខ្ចិលប្រាប់ ទុកអោយឆ្ងល់!!! »
*In Club
មិនបានទៅណាឆ្ងាយឡេីយ រាងក្រាស់បានបេីកឡាននាំរាងតូចមកកាន់ក្លឹបដែលជាក្លឹបរបស់នាយផ្ទាល់។
នៅក្នុងក្លឹបមួយនេះគឺសម្បូរទៅដោយពួកអ្នកមាននិងម៉ាហ្វៀជាច្រេីនមកទីនេះ។ ជារៀងរាល់ថ្ងៃពួកគេតែងតែមកក្លឹបដេីម្បីផឹកស្រា លែងស្រី និងផ្សេងៗ ដេីម្បីជាការកំដរអារម្មណ៍។
« ស្វាគមន៍ Boss!! សូម Bossអញ្ជើញចូលទៅកាន់ខាងក្នុង » រាងក្រាស់គ្រាន់តែចូលមកដល់ខាងក្នុងក្លឹបភ្លាម ក៏មានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់កូនចៅ ចំណែកឯចាន់វិញបានត្រឹមតែសម្លឹងមេីលជុំវិញក្លឹបដោយទឹកមុខពិបាកមេីល។
« ឆាប់ដេីរមក!! អែងនៅឈរមេីលស្អី » អីុបូដោយឃើញចាន់ហាក់ថ្មឹងៗសម្លឹងចុះសម្លឹងឡេីងដោយមិនដេីរតាមនាយ នាយក៏ស្រាប់តែទៅទាញដៃរាងតូចដេីរមក។
« អ៊ួយ~លោក!! ហេតុអ្វីក៏នាំខ្ញុំមកកន្លែងបែបនេះ? » ខណៈពេលអីុបូកំពុងតែអូសដៃរបស់ខ្លួន ចាន់ក៏ក្រវាសដៃរបស់អីុបូចេញ រួចក៏បោះសំណួរសួរទៅកាន់អីុបូទាំងជ្រួញចញ្ចឹមចង់ខឹង។
« គឺយេីងចង់សប្បាយ »
« វាមេីលទៅរញ៉េរញ៉ៃណាស់ ខ្ញុំចង់ទៅផ្ទះវិញ »
« យេីងមិនទាន់អោយទៅ!! ឆាប់មកនេះ ទៅខាងក្នុងជាមួយយេីង »
អីុបូខ្ចិលនិយាយច្រើនក៏អូសរាងតូចយ៉ាងទីណាត់ទីណែងទៅកាន់សាឡុងមួយកន្លែងដែលនៅមិនឆ្ងាយពីវូងមនុស្សប៉ុន្មានទេ។
« រីង~~រីង~រីងៗ~ »
គ្រាន់តែដាក់គូថអង្គុយចុះទៅលេីសាឡុងភ្លាម សម្លេងទូរស័ព្ទរបស់អីុបូក៏បានរោទ៍ឡេីង។
YOU ARE READING
🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️
Short Storyដោយសារតែកំហឹងនិងចិត្តគុំគួន បានធ្វើអោយក្មេងប្រុសដែលធ្លាប់តែជាមនុស្សស្លូតបូតនិងត្រឹមត្រូវ ប្រែក្លាយជាមនុស្សសាហាវឃោឃៅ ប្រលូកក្នុងសង្គមងងឹត សម្លាប់មនុស្សមិនញញេីតដៃ។ ក៏ព្រោះតែគេគឺចង់សងសឹករាល់ទង្វើគ្រប់យ៉ាងដែលសត្រូវរបស់គេធ្លាប់បានជំពាក់។ ព្រោះតែចង់សងសឹក...