ភាគ១១ : ពីពេលនេះទៅ លោកមិនត្រូវធ្វើបាបខ្ញុំទៀតទេ!!

330 9 4
                                    

ក្រាក~~

រាងក្រាស់សន្សឹមយកដៃទាញទ្វាយឺតៗទាំងគ្មានកម្លាំងនៅក្នុងខ្លួន គ្រាន់តែចូលទៅដល់ក្នុងបន្ទប់បម្រុងនឹងដេីរទៅកាន់គ្រែមិនបានប៉ុន្មានផង នាយក៏ស្រាប់តែដួលសន្លប់តែម្ដង

កាយតូចដែលកំពុងតែគេងលក់ស្រាប់តែបេីកភ្នែកឡេីងមកយ៉ាងចម្លែកចិត្ត អម្បាញ់មិញចាន់ហាក់បីដូចជាលឺសម្លេងអ្វីមួយក៏មិនដឹងមករំខានដំណេករបស់គេ

« នេះ!! ទ្វា...ទ្វាបន្ទប់បេីក??? » ចាន់ក្រោកអង្គុយភ្លាមៗ រួចក៏សម្លឹងទៅកាន់ទ្វារបន្ទប់ដែលកំពុងតែបេីកចំហ

« តេីអ្នកណាជាអ្នកបេីកទ្វាទៅ ឬមួយក៏គេមកវិញហេីយ!! » ដោយការសង្ស័យចាន់ក៏ស្រាប់តែចុះចេញពីលេីពូកដេីម្បីនឹងដេីរទៅមេីល

« អ្ហឹក...អ្វីនឹង? » គ្រាន់តែដាក់ជេីងចុះភ្លាម ក៏មានអារម្មណ៍ថាខ្លួនកំពុងតែជាន់អ្វីម្យ៉ាងទន់ៗ តែថាចាន់មិនហ៊ានអោនមេីលនោះទេ នាយប្រឹងបិទភ្នែកខាំមាត់ទាំងភ័យខ្លាច ខ្លាចថានឹងត្រូវខ្មោចលង

« អួយ...អ្ហាយយ~~~ » មិនអស់ចិត្តរាងតូចក៏បេីកភ្នែកសន្សឹមៗឡេីង រួចប្រមូលភាពក្លាហានទាំងប៉ុន្មានអោនចុះមេីលខាងក្រោម ប៉ុន្តែក៏ទទួលបានមកវិញនូវភាពភ្ញាក់ផ្អើល ព្រមទាំងស្រែកចាចផ្អេីលអស់មួយភូមិគ្រឹះ

« អ្ហៃ~~ជួយកូនផង ម៉ែអេីយ....ហ្ហឹកៗ~» ចាន់ស្រែកទាំងភ័យខ្លាចរហូតដល់ថ្នាក់បិទភ្នែកយំ មិនគួរអោយជឿទាល់តែសោះ អម្បាញ់មិញខ្លួនកំពុងតែជាន់ជេីងមនុស្សទេតេី តែថានរណាយកមនុស្សមកដាក់ក្បែរគ្រែបែបនេះ ពិតជាគួរអោយខ្លាចខ្លាំងណាស់( នៅបន្ទប់គឺងងឹតនិងមេីលឃេីញព្រេីងៗជាហេតុធ្វើអោយចាន់មេីលអីុបូមិនសូវច្បាស់)

សម្លេងស្រែករបស់ចាន់បានលាន់រំពងលេីពេញភូមិគ្រឹះ បណ្ដាលអោយអ្នកបម្រើជាច្រើននាំគ្នាផ្អេីលឆោឡោឡេីងទាំងកណ្ដាលអាធ្រាទ

« តេីមានរឿងអី អ្នកប្រុសតូច?? » ជេកបានឡេីងចូលមកដល់បន្ទប់រួចស្ទុះទៅចុចតេឡេបេីកភ្លេីងដេីម្បីបំភ្លឺ និងមិនភ្លេចសួរនាំរាងតូច

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now