ភាគ១.អាពាហ៍ពិពាហ៍

148 9 0
                                    

នៅក្នុងសាលពិធីយ៉ាងឱឡារឹកមានមនុស្សច្រើនកុះករកំពុងអបអរនូវគូរស្នេហ៍គ្រួសារអ្នកជំនួញថ្មីថ្មោងមួយគូរ។ទាំងមិនដឹងថាអាពាហ៍ពិពាហ៍មួយនេះផ្លាស់ប្ដូរខ្សែជីវិតOmegaតូចអោយធ្លាក់ក្នុងអណ្ដូងនៃសេចក្តីឈឺចាប់ខ្លាំងយ៉ាងណានោះទេ។

"នៅចុងបញ្ចប់នៃពិធីយើងក៏សូមអោយអ្នកទាំងពីរថើបគ្នាទុកជាកិច្ចសន្យាបញ្ជាក់ពីក្ដីស្រឡាញ់ដ៏ស្មោះស្មាក់ផងដែរ"ក្នុងមង្គលការតាមបែបអ៊ឺរ៉ុបលោកខាងលិចក្រោយពីលោកអាចារ្យធ្វើការជូនពរដល់គូរស្នេហ៍និងធ្វើការបំពាក់ចិញ្ចៀនហើយគាត់ក៏មិនភ្លេចអោយអ្នកទាំងពីរក្នុងនាមជាកូនកំលោះក្រមុំផ្ដល់នូវការថើបបញ្ជាក់ពីក្ដីស្រឡាញ់ចំពោះគ្នាដែរ។
ពេលជាមួយគ្នាភ្ញៀវកិត្តិយសនៅឈរមើលក្នុងសាលធំនោះនាំគ្នាស្រែកហ៊ូអ៊ូអរគាំទ្រដល់ការថើបបញ្ជាក់ពីស្នេហារបស់ពួកគេមើលទៅមង្គលការមួយនេះពិតជាមានភាពរីករាយដល់ហើយ។
បើក្រលេកមកមើលអ្នកឈរទល់មុខគ្នាឯណេះវិញគឺថាស្ថានភាពអាក្រក់មិនចាញ់ទៅធ្វើសង្រ្គាមប៉ុន្មានទេ។នាយកំលោះវ័យ២៧ឆ្នាំនៅឈរធ្មឹងមិនព្រមកំរើកនាយសម្លឹងមើលទៅOmegaជាអនាគតប្រពន្ធទាំងទឹកមុខស្អប់ខ្ពើមនិងការមើលងាយ។គ្រួសារអ្នកទាំងពីរចុះសម្រុងគ្នាណាស់តែនាយបែរជាស្អប់មិនចូលចិត្តDing Chengxinដែលជាដៃគូរអាពាហ៍ពិពាហ៍តាំងពីឃើញមុខគ្នាឡើកដំបូងក្នុងពិធីជួបលៀងខួបកំណើតតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ៉ហើយក៏រិទ្ធតែអាចដែលអោយនាយទៅថើបDing Chengxin។
"ខ្ញុំមិនថើបគេទេ!!"និយាយតែមួយឃ្លាខ្លីនេះនាយក៏ដើរចេញពីសាលពិធីមិនងាកក្រោយមើលDing Chengxin សោះឡើយអ្នកគ្រប់គ្នាសឹងមិនជឿងថាអ្នកប្រុសទីពីរគ្រួសារMaចិត្តដាច់យ៉ាងនេះទេ។តើនាយមិនមានកូនចិត្តអាណិតDing Chengxinឈរស្ងៀមមើលនាយចេញទៅទាំងទឹកភ្នែកហូរមកទេហ៎?

"Ma Jiaqi..Ma Jiaqi...អាកូនចង្រៃឆាប់មកវិញភ្លាម"Ma Zhetangជាឪពុកខំស្រែកហៅកូនប្រុសរបស់ខ្លួនទាំងខឹងក្ដៅស្លឹកត្រចៀកMa Jiaqi កូនប្រុសដែលតែងស្ដាប់បង្គាប់គាត់ពេលនេះមិនខ្វល់ពីមុខមាត់កេរ្តិ៍ឈ្មោះគាត់ទៀតទេ។

"Xiao Dingកូនមិនអីទេហេស៎?"អ្នកស្រី Xiulyជាម្ដាយរបស់នាយតូចប្រញ៉ាប់ប្រញាលមកមើលកូនប្រុសខ្លួនទាំងអាណិតនាយតើគាត់សម្រេចចិត្តត្រូវឬខុសដែលអោយកូនរៀបការជាមួយគ្រួសារMa?
"មិនអីទេម៉ាក់ខ្ញុំគ្រាន់តែអស់កម្លាំងចង់សម្រាក់បន្តិច"ក្នុងចិត្តពេលនេះគ្រាំគ្រាណាស់ទៅហើយតែDing Chengxin នៅតែនិយាយថាមិនអី។គិតទៅថ្ងៃមុខតើអាចរស់នៅជាមួយគ្នាបានទេបើនាយមិនខំទ្រាំពីដំបូងបែបនេះ?
"លោកMa!!គ្រួសារពួកយើងពេលនេះត្រូវមានរឿងពិភក្សាទៀតហើយ។តើគិតយ៉ាងមិចចំពោះរឿងនេះ?"
Ding Wiexiaបែរទៅជជែកជាមួយអ្នកតម្លងទាំងមិនអស់ចិត្តថ្ងៃរៀបការមានរឿងបែបនេះហើយចោះទម្រាម់រស់នៅជាមួយគ្នាមិនដឹងជាទៅជាយ៉ាងណាទេ។

Omega ក្រៅបេះដូងWhere stories live. Discover now