ចាប់ផ្តើមពីថ្ងៃថ្មីថ្ងៃនេះMegic Group ហាក់អូអ៊រទាំងព្រឹកព្រលឹមបុគ្គលិកនាំគ្នាចោមរោមមើលដៃគូរជំនួញរបស់ចៅហ្វាយដើរចូលទាំងទឹកមុខខឹងសម្បារ...
"Ma Zhetangពួកយើងដល់ពេលចរចាគ្នាហើយ!!"Ding Wiexiaហាស្ដីទាំងកហឹងទៅកាន់ដៃគូរជំនួញហើយក៏ជាតម្លងខ្លួន
"លោកDing ចិត្តត្រជាក់សិនទៅរឿងនោះខ្ញុំនឹងនិយាយជាមួយកូនខ្លួនឯង"Ma Zhetangព្យាយាមនិយាយបញចុះបញ្ចូលលោកDingធ្វើយ៉ាងមិចទៅមានតែសម្របសម្រួលសិន
*ប៉័ង!!*"ចាំដល់ណាទៀត!!នេះពីរថ្ងៃហើយ!!Ma Jiaqiទុកកូនខ្ញុំនៅផ្ទះម្នាក់ឯងតើសមទេ?បើគេមិនទៅផ្ទះជាមួយXiao Dingទេខ្ញុំនឹងដកភាគហុនចេញទាំងអស់ហើយផ្ដាច់ទំនាក់ទំនងគ្រួសារ។"Ding Wiexiaគោះតុលឺសូរខ្ទ័រពេញការិយាល័យតាមចិត្តខឹងពេលនេះចង់ដុតក្រុមហ៊ុននេះចោលផងមិនដឹង។
"លោកDing មិនអាចធ្វើបែបនេះទេ។អាពាហ៍ពិពាហ៍ទើបបញ្ចប់បានពីរថ្ងៃបើលោកចង់ផ្ដាច់ទំនាក់ទំនងទាំងបែបនេះអ្នកខាងក្រៅនឹងនិន្ទាពួកយើងមិនខាន។កូនរបស់ខ្ញុំជាAlphaលំដាប់ខ្ពស់ចោះXiao Dingលោកគិតមើលទៅអ្នកណាប្រឈមនឹងការខាតបង់ជាង?យល់ល្អលោកត្រឡប់ទៅវិញទុកខ្ញុំនិយាយគ្នាជាមួយJiaqi។"Ma Zhetangនិយាយមួយៗសម្លឹងមើលទៅអ្នកតម្លងខ្លួនក្នុងនាមជាអ្នកឈ្នះ។
---
"ប៉ាមានរឿងអីចង់និយាយជាមួយខ្ញុំ?"Ma Jiaqi ឈរនៅក្នុងការិយាល័យទល់មុខលោកប៉ាខ្លួនទាំងមុខសោះអង្គើយ
"គ្រួសារDingមកទីនេះកាលពីព្រឹកមិញ...ឯងគួរតែដឹងថាគេមកដើម្បីអីហើយ!!មែនទេ?"Ma Zhetangទម្លាក់ឯកសារក្នុងដៃចុះងាកមកនិយាយជាមួយកូន
"ខ្ញុំមិនអាចរស់នៅជាមួយDing Chengxinទេប៉ាក៏ដឹង!"Ma Jiaqi និយាយទាំងមុខអាប់អួរអោយតែនឹកឃើញឈ្មោះប្រពន្ធក្រៅបេះដូងនាយមិនសប្បាយចិត្តសោះ។
"តែរឿងនេះទាក់ទងនឹងតម្លៃភាគហ៊ុន។ចេះចោះរក្សាទំនាក់ទំនងនេះបានពីរឆ្នាំឯងអាចលែងលះDing Chengxinបានហើយ។ហើយយើងនឹងផ្ដាច់ភាគហ៊ុនពីគ្រួសារDingពេលគម្រោងថ្មីជោគជ័យ។"Ma Zhetangនិយាយទាំងអំនួតតាមពិតគាត់ភ្ជាប់ទំនាក់ទំនងគ្រួសារDing គឺដើម្បីផលប្រយោជន៍។
"......ខ្ញុំយល់ហើយ!!"Ma Jiaqi ឈរគិតមួយស្របក់មុននឹងងក់ក្បាល់យល់ព្រមតាមឪពុក។
---
"Ding geបើបងទ្រាំមិនបានទេហេតុអីមិនលែងលះ?"He junlin អង្អែលស្មានាយតូចតិចៗទុកជាការលួងលោម
"ពេលនេះគាត់នៅគិតពីWang Suនៅឡើយ!បងសង្ឃឹមថាពេលវេលានឹងកែប្រែអ្វីគ្រប់យ៉ាង"Ding Chengxin ហាស្ដីទាំងកែវភ្នែកសម្លឹងទៅឆ្ងាយហាក់គិតពីថ្ងៃខាងមុខ
"កុំបារម្ភអីXiao Heបងមិនអីទេ"នាយតូចនិយាយទាំងញញឹមមិនសម
"បងអាចទុកចិត្តគ្រួសារMaបានដែលហ៎? Ding Chengxinមានរឿងអីបងត្រូវប្រាប់ខ្ញុំមុនគេ"He junlin ធ្វើមុខគួរអោយអាណិតដាក់Ding Chengxin ជាបងជីដូនមួយខ្លួននាយដឹងថាDing Chengxin ពិបាកចិត្តខ្លាំងណាស់
"....."Ding Chengxin មិនបាននិយាយអ្វីទៀតនោះទេនាយបានត្រឹមតែទះខ្នងJunlinដែលកំពុងអោមខ្លួននោះតិចៗ
"Ding geចាំខ្ញុំជូនបងទៅផ្ទះវិញ"ក្រោយពីអោបបងប្រុសអស់ចិត្តហើយJunlinងើបមុខមកនិយាយធ្វើភ្នែកម៉ក់ៗ
"អឹម!!"
__
*គ្រឹក!!*សម្លេងមួលគន្លឹះទ្វាបន្លឺឡើងដោយដៃស្រឡូនរបស់OmegaតូចDing Chengxin ....
"Jia!... Jiaqi"មិនទាន់ប្ដូរស្បែកជើងហើយស្រួលបួលផងនាយក៏ជួបនឹងមុខសោះអង្គើយខ្មៅងងឹតរបស់អ្នកជាប្ដីអង្គុយនៅបន្ទប់ទទួលភ្ញៀវជាមួយទឹកកន្លះកែវ
"មានមើលម៉ោងទេ?តើOmegaត្រកូលជាន់ខ្ពស់ឯណាចេញទៅក្រៅមេឃងងឹតទើបចូលផ្ទះបែបនេះ?"Ma Jiaqi ងើបពីសាឡុងចង្អុលទៅនាឡិកាលើជញ្ជាំងម៉ោង7:15នាទី...
"...ខ្ញុំគ្រាន់ទៅជួបមិត្តភក្តិបន្តិចប៉ុណ្ណោះ..សុំទោសដែលធ្វើអោយទាស់ចិត្តបង"Ding Chengxin ឈ្ងោកមុខចុះទទួលកំហុសនាយគ្មានលក្ខណ:សម្បត្តិអីមើលមុខគេចំនោះទេ។
*ប្រាវ!!*"ត្រូវDing Chengxinចាំថាឯងរៀបការជាមួយខ្ញុំហើយឬចង់អោយអ្នកខាងក្រៅគេនិយាយនិន្ទាថាគ្រួសារMaរើសកូនប្រសារជាមនុស្សមិនដឹងច្បាប់ទម្លាប់?"សម្លេងកែវកញ្ចក់បែកស្របពេលជាមួយពាក្យសម្ដីកំហោកធ្ងន់ៗពីMa Jiaqi នាយតូចDing Chengxin ស្លុតអារម្មណ៍ទឹកថ្លារលឹងរលោងក៏ចាប់ផ្ដើមជ្រាប់ពីកែវភ្នែកបន្តិចម្ដងៗ
"ខ្ញុំ...សុំទោស!!"ទឹកភ្នែកនាយមួយតំណក់ស្រក់ព្រមជាមួយសម្លេងស្រាលៗនោះលឺចេញពីមាត់នាយទាំងអួលដើមក...
"មនុស្សរំអួយគ្មានបានការ!!!"មួយឃ្លាចុងក្រោយបញ្ជាក់ថានាយស្អប់Ding Chengxin ដល់ឆ្អឹងមុននឹងឡើងទៅបន្ទប់ជាន់ទីពីរមិនខ្វល់ពីនាយតូចឈរឈ្ងោកសម្រក់ទឹកភ្នែកម្នាក់ឯងនៅខាងក្រោម
"ខ្ញុំនឹងរងចាំថ្ងៃដែលបងមើលឃើញខ្ញុំ.. Jiaqi!"
__
YOU ARE READING
Omega ក្រៅបេះដូង
Short Storyរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]