"ខ្ញុំគិតថាប្រធានក្រុមច្រឡំមនុស្សហើយ។បុគ្គលិកធម្មតាដូចខ្ញុំអោយទៅធ្វើជាលេខាផ្ទាល់ខ្លួនយ៉ាងមិចបាន។"He Junlin ឈរប្រកែកជាមួយប្រធានក្រុមQinអោយរឹងជជែសធ្វើការសុកៗក៏មកប្រាប់អោយធ្វើលេខាផ្ទាល់ខ្លួនអ្នកណាទៅជឿ។
"ពិតមែនលោកប្រុសYan Haoxiangប្រាំខ្ញុំផ្ទាល់មាត់របស់គាត់។ខ្ញុំណាទៅចេះកុហកនោះ។"លោកបងQinនេះក៏មិនណយដែរនៅឈរពន្យល់ប្រាប់នៅហ្នឹង។
"កូនប្រុសលោកYanហើយនិងខ្ញុំមិនដែលឃើញមុខគ្នាផងអោយខ្ញុំជឿយ៉ាងមិចទៅ។ដូចជាចម្លែកពេកទេដឹង?"Junlin យកដៃទល់ចង្កាគិតវិភាគដដែលៗចិត្តរឹងជជែសនៅតែមិនជឿ។
"ហ៊ីយ!! Junlinអើយនៅគិតអីទៀតបងមិនកុហកឯងទេ។បើឯងយល់ព្រមប្រាក់ខែឯងអាចគុណនិងពីរក៏ថាបាន។"តាប៉ិកQinអស់ជម្រើសហើយមានតែយកលុយមកធ្វើនុយដាក់ត្រីឈ្មោះLinLinទើបបាន។
"គុណនិងពីរ!!!!មិនអីទេខ្ញុំនឹងទៅធ្វើជាលេខាអ្នកប្រុសYanថ្ងៃនេះតែម្ដង។"ឮភ្លាមHe Junlin រត់ត្រុយទៅប្រមូលអីវ៉ាន់ខ្លួនទៅOffiecsរបស់Yan Haoxiang ភ្លាមៗមិនបង្អង់យូរ។ទាំងមិនដឹងថាខ្លួនឯងទើបស្ដីអោយគេថាអាពាលព្រឹកមិញសោះ។
__
តុក!តុក!តុក!(សម្លេងគោះទ្វា)
"លោកYanខ្ញុំHe Junlin.!"Junlin ឈរអោបរបស់សំពឹងសំពោងស្រែទៅពីខាងក្រៅចាំអ្នកខាងក្នុងអនុញ្ញាតអោយចូល។
"ចូលមក!!!"Yan Haoxiang អង្គុយនៅខាងក្នុងឯណេះវិញគ្រាន់តែឮសម្លេងគេភ្លាមខំព្រឹងរៀបរឹករៀបពារអោយសមជាចៅហ្វាយ។សារ៉េសក់ឆ្លុះកញ្ចក់ខ្លាចគេមើលមកអត់សង្ហារ។
"អូយធ្ងន់ណាស់!អ៊ឹស!"ចូលខាងក្នុងភ្លាមHe Junlin មិនទាន់បានងាកមើលមុខចៅហ្វាយទេអាឡែងតែធ្ងន់របស់ដែលជញ្ជូនមក។នាយក៏យកវាទៅដាក់លើតុសិន។
"ហេម!!មិននឹកស្មានថាមកលឿនថ្នាក់នេះសោះ"Yan Haoxiangឃើញគេទុកខ្លួនឯងដូចរូបចម្លាក់យាមOffiecsនាយក៏ធ្វើជាកាហេមនិយាយសួរនាំលេខាថ្មី។
"អីយ៉ាស!សម្លេងដូចប្រហែល?"និយាយតិចៗម្នាក់ឯងរួចJunlinក៏បែរទៅមើលមុខចៅហ្វាយខ្លួនខ្វាច់÷"អរ~~ស្មានថាជាអ្នកណាតាមពិតគឺអាមនុស្សគា្មនសិលធម៌ឯងនេះសោះ។តែប៉ុណ្ណេះប្រាក់ខែគុណនិងពីរក៏លេងយកដែរ"អីវ៉ាន់រៀបចំហើយអម្បាលម៉ានមិញនេះJunlinប្រមូលដាក់ក្នុងកេសវិញទាំងអស់។ខ្លាំងដែរនឹងហា៎។
"មិនចង់ចរចាគ្នាសិនទេហ៎?"Yan Haoxiang គងអន្ទាក់ខ្លានិយាយទាំងជឿជាក់។ទន្សាយមួយក្បាលនេះរួចមិនផុតពីអន្ទាក់ព្រានព្រៃរបស់នាយឡើយ។
"ខ្ញុំមិនចរចារអ្វីទាំងអស់!!យល់!!"ថាហើយJunlinលើកអោបកេសអីវ៉ាន់ខ្លួនចេញទៅត្រុយ។
"ប្រាក់ខែគុណនិងបី"Yan Haoxiang និយាយមួយឃ្លានេះធ្វើអោយHe Junlin ផ្អាកដំណើរពាក់កណ្តាលផ្លូវទាំងដែលដើរទៅដល់មាត់ទ្វាទៅហើយ។
"គិតថាខ្ញុំជាមនុស្សមុខលុយ?"He Junlinលើកដៃចង្អុលមុខខ្លួនហើយឆ្លៀតញាក់ចញ្ចើមដាក់គេទៀត។
"គុណនិងបួន"Yan Haoxiang តម្លើងប្រាក់ទៀតចាំមើលព្រមអត់?
"Okay!លោកចៅហ្វាយមានការងារអីក៏ដាក់មកចោះ។"លុយច្រើនប៉ុណ្ណឹងហើយបើមិនព្រមមានតែមនុស្សឆ្គួត។Junlinក៏លើកអីវ៉ាន់ដាក់លើតុធ្វើការវិញដដែល។ថាកែចមិនផុតកែចមិនផុតហើយ។
__
"ចៅហ្វាយខ្ញុំរកកន្លែងស្នាក់នៅជូនអ្នកនាងWangរួចហើយបាទ"ជំនួយការដើរមកយ៉ាងហំហានប្រាប់អំពីលទ្ធផលការងាររបស់ខ្លួន។
"ប្រាប់នាងអោយរើចេញស្អែកនេះតែម្ដងទៅ"Ma Jiaqi តបទាំងមិនងើបមុខពីឯកសារការងារក្នុងដៃសោះ។នាយសម្រេចចិត្តអោយWang Xingរើចេញដោយសារអស់ចិត្តនឹងនាងទេដឹង?
"បាទ"ឆ្លើយរួចនាយជំនួយការក៏ហៀបនឹងចេញទៅតែត្រូវចៅហ្វាយឃាត់អោយឈប់÷" ចាំបន្តិច...រៀបចំអំណោយអ្វីក៏បានយកមកខ្ញុំរសៀលនេះ។អស់អីហើយចេញទៅ។"
ក្រោយនាយជំនួយការដើរចេញទៅបាត់Ma Jiaqi បែមកមើលរូបថតDing Chengxin កំពុងតែគេងលង់លក់ដែលខ្លួនលួចថតកាលពីព្រឹកមិញនេះ។មនុស្សតូចគួរអោយស្រឡាញ់ដូចកូនឆ្មាមើលយូរៗទៅក៏ញញឹមដោយមិនដឹងខ្លួន។នាយពិតជាចង់ថើបបបូរមាត់ក្រហមព្រឿងៗនោះម្ដងទៀតណាស់។
"ស្អាតណាស់"នេះហើយជាសម្ដីតែមួយគត់ក្រោយពេលដែលMa Jiaqi មើលរូបថតប្រពន្ធអស់ចិត្ត។នេះគេហៅថាស្អប់ក៏ខ្លាំងស្រឡាញ់ក៏ខ្លាំងជាងស្អប់។គិតទៅមនុស្សយើងអារម្មណ៍ប្រែលឿនជាងអាកាសធាតុរដូវវស្សាទៅទៀត។
__
"ហាឆឹស!!!! Junlinនឹកដល់ខ្ញុំទេដឹង?ហាឆឹស!!!?*សម្លេងកណ្ដាស់*"ក្រលែកមើលDing Chengxinនៅស្ទូឌីយ៉ូគំនូរឯណេះវិញកណ្ដាស់មិនឈប់ហើយទៅថាHe Junlinនឹកដល់ខ្លួនទៅវិញ។
"He erហា៎!!ប្រញាប់នឹកបងពេកអី..បើនៅកណ្ដាស់បែបនេះបន្តទៀតបងគូររូបលែងកើតហើយ..ហាឆឹស!!!" និយាយផងកណ្ដាស់ផងម្នាក់ឯងក្នុងស្ទូឌីយ៉ូគំនូរអង្វរសុំHe Junlin កុំអោយនឹកខ្លួនទៀត។ចេះតែមានហើយJunlinគ្នាមិនដឹងខ្យល់អីផង។
YOU ARE READING
Omega ក្រៅបេះដូង
Short Storyរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]