ជាងមួយខែបានកន្លងផុតទៅLiu Yaowen នៅមិនទាន់បានជួបមុខឬក៏លឺដំណឹងពីDing Chengxinបន្ដិចសោះឡើយ។លេខទូរស័ព្ទ ក៏ទាក់ទងមិនបាន។ជម្រើសចុងក្រោយមានតែសួរព័ត៌មានពីJunlinតែប៉ុណ្ណោះ។
"Yaowenមកដល់ចិនយូរហើយមែនទេ?មិចមិនប្រាប់ខ្ញុំសោះចិង?"He Junlin មកដល់ហាងកាហ្វេជាកន្លែងណាត់ជួបដាក់គូទអង្គុយមិនទាន់ស្រួលផងក៏ឆ្លៀតសួរទៅអ្នកម្ខាងទៀតដែលអង្គុយចាំខ្លួន។
"ត្រឡប់មកវិញជាងមួយខែកន្លះហើយ។ទើបតែឆ្លៀតពេលបានណាត់ជួបឯងថ្ងៃនេះ"Liu Yaowen និយាយស្តីដូចជាគ្មានPowerក្នុងខ្លួនបន្តិចសោះ។ទឹកដមសម្លេងសោះកក្រោះស្ដាប់ហើយអស់កម្លាំងរលឹង។
"មុខស្ងួតបែបនេះមានរឿងមិនសប្បាយចិត្តហេស?"កំលោះមាឌល្អិតសួរទៅមិត្តទាំងក្ដីបារម្ភ។
"គឺ... Ding Chengxinតាំងតែពីមកដល់ខ្ញុំទាក់ទងគេមិនបានសោះ។គេប្ដូរលេខទូរស័ព្ទថ្មីមែនទេ?ទៅរកនៅផ្ទះគ្រួសារDingក៏បិទទ្វាចោលគ្មានមនុស្សនៅ។មានរឿងអីអោយប្រាកដ?"សំណួរកប់ទុកក្នុងខួរក្បាលរបស់Liu Yaowen ទាំងប៉ុន្មានត្រូវជីកកកាយអស់ត្រឹម៥វិនាទី។
"Ding ge?ជាងមួយខែនេះខ្ញុំរវល់ការងារណាស់មិនបានចាប់អារម្មណ៍នឹងគាត់សោះ ហ៊ឹម~~។រឿងផ្ទះគ្រួសារDingបិទទ្វានោះឯងមិនដឹងអីសោះពិតមែន?"Junlin រៀបរាប់បណ្ដើរដក់ដង្ហើមធំបណ្ដើរហើយនិយាយបន្ត÷"Ding geរៀបការចូលគ្រួសារMaមិនបានមួយអាទិត្យផងប៉ាម៉ាក់របស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំងពីរនាក់...ថ្ងៃនោះខ្ញុំនៅកំដរគាត់ពេញមួយថ្ងៃDing geខូចចិត្តខ្លាំងរហូតសន្លប់ចូលមន្ទីពេទ្យ..គាត់ពូកែទ្រាំណាស់នៅញញឹមដាក់ខ្ញុំបានទៀត.[...]"Junlin រៀបរាប់អំពីរឿងរ៉ាវទាំងអស់ប្រាប់Liu Yaowen។គ្រាន់តែ២ឆ្នាំដែលនាយមិននៅជីវិតDing Chengxinផ្លាស់ប្ដូរខ្លាំងមិនគួរអោយជឿ។
"ពេលនេះគាត់នៅផ្ទះជាMa Jiaqi...ឯងចង់ជួបចាំខ្ញុំជូនទៅថ្ងៃស្អែកព្រោះថ្ងៃនេះខ្ញុំត្រូវរៀបចំឯកសារត្រៀមប្រជុំ។លាសិនហើយ"និយាយលារួចHe Junlin លើកយកកាតាបស្ពាយហើយដើរចេញទៅបាត់។
"គេរៀបការពិតមែន...."អ្នកម្ខាងទៀតចេញបាត់Liu Yaowen នៅសោកសៅម្នាក់ឯងក្នុងហាងកាហ្វេ។មនុស្សដែលនាយលួចមានចិត្តស្រឡាញ់តាំងតែពីវ័យកុមារភាពពិតជារៀបការដូចពាក្យចចាមអារ៉ាមគេនិយាយមែន។លេងមានឱកាសទៀតហើយពេលនេះ។
__
✿ក្រុមហ៊ុនMagic Group✿
"លោកMaអ្នកប្រុសDing មិនព្រមញ៉ាំអាហារទៀតហើយ។គួរធ្វើយ៉ាងមិចទៅ?"សម្លេងស្ត្រីវ័យកណ្តាលអាយុប្រហែលជា៥០ឆ្នាំនិយាយតាមខ្សែទូរស័ព្ទពីស្ថានភាពDing Chengxin នៅផ្ទះ។ធ្វើអោយAlphaដែលមរមាញឹកនឹងការងារពេញមួយថ្ងៃនេះមួរមៅភ្លាមៗ។
"អោយគេគេងសិនទៅ!ហើយចាំមើលគេអោយល្អផង!ល្ងាចនេះយើងមិនបានទៅវិញទេ។"ចប់សម្ដីMa Jiaqi បិទទូរស័ព្ទយកដៃញីថ្ងាសបង្ហាញពីអារម្មណ៍តប់ប្រមល់។ការងារក៏ច្រើនពីរបីថ្ងៃនេះគ្មានពេលទៅផ្ទះទាល់តែសោះ។
__
✿ម៉ោង៤រៀបភ្លឺ✿
"Xiao Ding... Xiao Ding...នឹកម៉ាក់ទេ?"
"ម៉ាក់!!ជាម៉ាក់មែនទេ..ខ្ញុំនឹកម៉ាក់ណាស់..ហ៊ឹក!..ម៉ាក់មកយកខ្ញុំទៅជាមួយមែនទេ?"ជុំវិញខ្លួនពោពេញដោយអ័ព្ទក្រាស់ខ្មឹកមើលអ្វីមិនឃើញឮតែសម្លេងដង្ហើយហៅល្វើយ។នាយតូចងាកមើលគ្រប់ទិសទីរកមើលស្រមោលម្តាយខ្លួនទឹកភ្នែកមកហូរមកដូចទឹកបាក់ទំនប់។
"នៅទីនេះសប្បាយណាស់XiaoDing.ចង់មកលេងជាមួយម៉ាក់ទេ?"ស្រ្តីម្នាក់ពាក់ឈុតពណ៌សឈរញញឹមមកកាន់Ding Chengxin នៅកណ្តាលលំហរខ្មៅសម្បូរដោយផ្សេងអ័ព្ទ។
"ម៉ាក់យកកូនទៅផង!"Ding Chengxin ដើរតិចៗឈោងដៃទៅរកម្ដាយទាំងទឹកភ្នែករូបកាយនាយទ្រុឌទ្រោមស្គមស្គាំងមើលទៅពិបាកភ្នែកណាស់។☆ផាំង!!!!ហៀបនឹងបានចាប់ដៃម្ដាយទៅហើយសម្លេងផ្គររន្ទះមកពីណាក៏មិនដឹងឮខ្ទរពេញត្រចៀកដែលញ៉ាង់អោយនាយតូចបិទភ្នែកដកដៃមកខ្ទប់ត្រចៀកវិញយ៉ាងរហ័ស។
"ម៉ាក់?"បើកភ្នែកម្ដងទៀតគ្មានវត្តមានម្ដាយខ្លួនទៀតទេ។គឺនាយនៅជាប់ខ្នោះក្នុងបន្ទប់ដដែល។នេះមិនមែនលើកទីមួយទេដែលនាយសុបិន្តឃើញម្ដាយខ្លួនបែបនេះគឺមួយសប្តាហ៍ជាប់គ្នាមកហើយ។ភ្លៀងធ្លាក់នៅខាងក្រៅខ្លាំងទៅៗDing Chengxin នៅក្នុងបន្ទប់ងងឹតមានតែភ្លើងរាត្រីក្បែរគ្រែភ្លឺរឹមៗ។អារម្មណ៍ច្របូកច្របល់ដូចជាមនុស្សឆ្គួតលីលា។ស្នាមទឹកភ្នែកលើថ្ពាល់សងខាងចាំងជាមួយពន្លឺភ្លើងគួរសង្វែកពន់ពេក។ប្រាវ!!!!សម្លេងកែវទឹកធ្លាក់បែកលើកម្រាលឥដ្ឋបានជាអម្បែងកញ្ចក់មុតស្រួច។
YOU ARE READING
Omega ក្រៅបេះដូង
Nouvellesរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]