បន្ទាប់ពីរៀបចំស្ទូឌីយ៉ូគំនូរឡើងវិញរហូតពេញមួយថ្ងៃមកDing Chengxinឈានជើងចូលផ្ទះយ៉ាងលំបាក។បរិយាយកាស់ក្នុងផ្ទះថ្ងៃនេះស្ងាត់ជ្រងុំមសម្បីតែភ្លើងក៏មិនបើកទាំងMa Jiaqi ទាំងWang Xingស្រមោលមនុស្សម្នាក់ក៏មិនឃើញមាន។ប្រហែលពួកគេជាប់រវល់មិនទាន់រួចដៃពីការងារទេមើលទៅ។មិនបាននៅគិតច្រើនតទៅទៀតDing Chengxin ប្តូរស្បែកជើងរួចនាយឡើងទៅបន្ទប់ផ្ទាល់ខ្លួនបាត់។
[Ding geបងទៅដល់ផ្ទះហើយមែនទេ?]ចេញពីងូតទឹកជូតសក់មិនទាន់ស្ងួតផងទូរស័ព្ទនៅលើតុក៏ភ្លើឡើង។សារដែលបង្ហាញនៅលើកអេក្រង់ចាក់សោធ្វើអោយDing Chengxin មានអារម្មណ៍កក់ក្តៅចេញពីបាតបេះដូងគ្មានទីពឹងរបស់ខ្លួនដែលទទួលបានការយកចិត្តទុកដាក់ពីសាច់ញាតិតែម្នាក់ដែលនៅសល់។ឃើញដូចនេះនាយតូចលើកទូរស័ព្ទមកឆ្លើយតបសារទាំងញញឹម។
[បងរៀបចូលគែងហើយ...រាត្រីសួស្តីʕ ꈍᴥꈍʔ]បញ្ចប់ពាក្យរាត្រីសួស្តីជាមួយនឹងរូបEmojiគួរអោយស្រឡាញ់ទៅកាន់He Junlin ជាប្អូនប្រុសរួចនាយក៏បិទភ្លើងបន្ទប់ទុកតែចង្គៀងអគ្គិសនីពេលរាត្រីភ្លើព្រាលៗនៅក្បែរគ្រែហើយដណ្ដប់ភួយចូលគេងលេងខ្វល់ពីភាពរញែរញៃពីពិភពលោកខាងក្រៅទៀតហើយ។
__
ក្រឡែកមកមើលស្ថានភាពក្នុងក្រុមហ៊ុនMegic Groupឯងណេះវិញ។ដល់វេលាយប់អាត្រាតស្មើនេះហើយបុគ្គលិកនាំគ្នាចេញទៅផ្ទះរៀងៗខ្លួនអស់នៅសល់តែលោកCEOមាត់រឹងបេះដូងដែកMa Jiaqi ដើរក្នុងចំណតឡានម្នាក់ឯងដូចមនុស្សវង្វេងស្មារតី។
នាយចាប់ផ្ដើមបែកញើសត្រជាក់ ឈឺក្បាល ស្រវាំងភ្នែក ដូចអ្នកជំងឺគ្រុនក្ដៅយ៉ាងចឹងដែរ។ ក្លឹនPeromuonរបស់ខ្លួនក៏មិនអាចគ្រប់គ្រងបានទៀតដែរ។សង្ស័យតែរដូវកាលងាយនឹងរងគ្រោះរបស់Alphaកើតមានមុនពេលកំណត់ហើយ។
Alphaបើកឡានត្រឡប់ទៅផ្ទះវិញទាំងមិនស្រួល ក្នុងខ្លួនពិបាកទ្រាំខ្លាំង ដូចគេយកភ្លើងមកដុតនាយទាំងរស់ ខំបើកម៉ាស៊ីនត្រជាក់យ៉ាងណាក៏នៅក្ដៅ បែកញើសសើមអាវអស់រលឹង។មកដល់ផ្ទះភ្លាមមានក្លិនផ្កាឡាវេនឌ័រសាយភាយ
តិចៗមកពីបន្ទប់ជាន់ខាងលើ។ដឹងច្បាស់ណាស់ថាវាជាសារធាតុPeromuonរបស់ប្រពន្ធសម្អប់Ding Chengxin ។តែសួរថាតើAlphaដែលរងគ្រោះមួយណាស់មិនងប់ងល់នឹងក្លិនOmega?Ma Jiaqiដើរទៅជានទីពីរដោយជំហានស្រាលៗនាយស្រវ៉ារតោងបង្កាន់ដៃជណ្ដើរផង ជ្រែងជញ្ជីងផងសម្ដៅទៅបន្ទប់ប្រពន្ធទាំងលំបាក។
និយាយពីនាយតូចDing Chengxinកុំពុងគេងលក់យ៉ាងស្ងប់ស្ងល់វិញ សុកៗក៏មានមនុស្សមកទ្រោបពីលើខ្លួនធ្ងន់ដូចដំរីថប់ដង្ហើមសឹងស្លាប់។
"Ma Jiaqi..!!!"ភ្ញាក់ឡើងមិនទាន់និយាយផុតពីមាត់ផងសម្ដីរបស់នាយត្រូវបានគេបឺតយកតាមរយ:ខ្យល់អុកស៉ីសែននៅក្នុងមាត់ទៅបាត់។ក្លិនស្រាវីស្គីរបស់Ma Jiaqi ធ្វើអោយនាយតូចស្រវឹងមុខក្រហមមិនដឹងខ្លួនទេ។ដៃទន់គ្មានកម្លាំងគក់សាច់ដុំទ្រូងអ្នកខាងលើតិចៗដើម្បីអោយគេដោះលែង ព្រោះបើនៅបន្តិចទៀតអស់ខ្យល់ស្លាប់ក៏ថាបានដែរ។
".........".ស្ងាត់ឈឹងឮតែសម្លេងដកដង្ហើមទាំងដង្ហក់របស់នាយតូច។Ma Jiaqi មិនបាននិយាយអ្វីទាំងអស់គិតតែពីសម្លឹងមើលមុខប្រពន្ធដូចចង់លេបចូលពោះទាំងរស់។ពិបាកក្នុងខ្លួនណាស់នាយទប់មិនបានទៀតទេ ក៏ស្ទុះទៅស្រង់ក្លិនឡាវេនឌ័រក្រអូបតាមចន្លោះកញ្ជឹងកOmegaតាមចិត្តពុះកញ្ជ្រោលដៃរវាមមិនស្ងៀម លូកលាន់ស្ទាបអង្អែលខ្លួនប្រាណដែលស្លៀកតែឈុតគេងស្ដើងមួយជាន់គត់។
សាច់សរលោងរបស់Ding Chengxin ប្រែទៅជាពណ៌ឈូកស្រាលគួរអោយទាក់ទាញ និងស្នាមខាំក្រហមជាំជាច្រើនកន្លែង។សម្លៀកបំពាក់លើខ្លួនអម្បិញ់មិញក៏បាត់អស់សល់តែកាយអាក្រាតគួយអោយខ្មាស់ចំពោះមុខAlpha។Ding Chengxin ងាកមុខចេញមិនហានទទួលយកការពិតនេះនោះទេព្រោះតែនាយដឹងច្បាស់ថាគេមិនបានស្រឡាញ់នាយចេញពីចិត្ត។តែក៏ត្រូវបំពេញតួនាទីជាប្រពន្ធ។
ក្លិនផ្កាឡាវេនឌ័រលាយជាមួយស្រាវីស្គីបង្កើតជាអារម្មណ៍ទន់ភ្លន់មិនច្បាស់លាស់រវាងអ្នកទាំងពីរ។ស្រឡាញ់មិនចំស្រឡាញ់ស្អប់មិនចប់ស្អប់។Ma Jiaqi បែងចែកមិនដាច់ថាមួយណាជាអារម្មណ៍ពិតប្រាកដចំពោះប្រពន្ធខ្លួន។
ក្រពេញនៅខាងក្រោយកញ្ជឹងកOmegaត្រូវបានខាំយ៉ាងដំណំបង្កើតជាសញ្ញាសម្គាល់អចិន្ទ្រៃយ៍រវាងដៃគូរទាំងសងខាង។
"បានហើយ..ខ្ញុំឈឺ...ហ៊ឹក!" ដោយសារការធ្វើសញ្ញាអចិន្ត្រៃយ៍មានការធ្វើចាប់ខ្លាំងពេក។Ding Chengxinនិយាយបណ្ដើរទឹកភ្នែកបណ្ដើរ។តាំងពីតូចមកនាយតូចជាមនុស្សខ្លាចការឈឺចាប់ខ្លាំងបំផុត។
"Jiaqi... Jiaqi..."Ding Chengxin ហៅឈ្មោះគេតិចៗតាមកម្លាំងនៅសេសសល់។រាងកាយឈឺផ្សាគ្មានសល់ចន្លោះសាច់ ម្រាមដៃក្ដាប់ពូកស្ទើររហែក។
Ma Jiaqiធុញទ្រាន់នឹងសម្លេងហៅស្អកៗរបស់ប្រពន្ធណាស់។នាយចាប់កជើងតូចៗនោះរុំនៅជុំវិញចង្កេះខ្លួនហើយអោនទៅចាត់ការសម្លេងរំខានដោយមាត់របស់នាយផ្ទាល់តែម្ដង។
ទឹកភ្នែកលាយទឹកមាត់នៅលើផ្ទៃមុខផូផង់Ding Chengxin ស្លេកស្លាំងដោយសារស្នាដៃលោកប្ដីពាលរបស់ខ្លួន សន្លប់បាត់ស្មារតីតាំងពីពេលណាក៏មិនដឹង។
នៅសល់តែMa Jiaqiនៅសម្ងំចាក់ទឹកត្រជាក់លើខ្លួនអោយស្វាងខួរ ក្នុងបន្ទប់ទឹកមា្នក់ឯង បិទភ្នែកពេលណាឃើញតែរូបរាងមានមន្តស្នេហ៍របស់ប្រពន្ធរហូត មើលទៅយប់នេះមិនបាច់ដេកទេ។បើម៉ោង៤ទាបភ្លើទៅហើយនោះ។
ចេញពីងូតទឹកវិញMa Jiaqi ឡើងទៅលើគ្រែអោបមនុស្សខ្លួនតូចក្នុងដៃរបស់នាយហើយក៏នៅឆ្លៀតថើបសាច់ថ្ពាស់ទន់មុននឹងចូលគេងដែរ។
"រាត្រីសួស្តីCheng Cheng...."
__
ថ្ងៃថ្មីមេឃស្រឡះបើកថ្ងៃល្អពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់តាមចន្លោះបង្អួចដាស់នាយតូចDing Chengxinអោយបើកភ្នែកឡើងដោយមិនអស់ងងុយ។
នាយយកដៃបាំងថ្ងៃដែលចាំងភ្នែកនោះ រួចក្រឡែកមើលរបស់ដែលបានរៀបចំខាងស្អាតនៅជុំវិញខ្លួន។
"គាត់ចេញទៅហើយ...."បន្ទប់ស្ងាត់ជ្រងំបានន័យថាMa Jiaqi ចេញទៅធ្វើការងារបាត់ហើយ។Ding Chengxin នៅសល់តែអារម្មណ៍ខកចិត្តទឹកមុខស្រពោនម្នាក់ឯងក្នុងបន្ទប់។រឿងយប់មិញចាត់ទុកថាគ្មានអ្វីកើតឡើងចោះ។
"ភ្ញាក់ហើយ..."រៀបចំខ្លួនថានឹងទៅងូតទឹកMa Jiaqi បើកទ្វាចូលមកជាមួយអាមួយចានជាមួយទឹកមួយកែវមកភ្លាមៗ។ប៊ិះលស់ព្រលឹងមនុស្សអស់។
"ញ៉ាំអីសិនទៅ ."នាយលើកថាសម្ហូបក្នុងដៃយកទៅដាក់លើតុក្បែរគ្រែគេង។"អឹម...អរគុណ.."
"រឿងយប់មិញនេះ...អោយខ្ញុំសុំទោស"ពាក្យសុំទោសចេញពីមាត់Ma Jiaqi តឹងដូចអូសឬស្សីបញ្ច្រាស់ចុងអញ្ជឹង។មិនងាយនឹងមានអ្នកណាបានឮទេ។"បំភ្លេចវាចោលទៅ..ខ្ញុំមិនបន្ទោសបងទេ" សម្ដីម៉ាត់ៗ Chengxin ធ្វើអោយអ្នកទល់មុខធ្លាក់ថ្លើមក្តុកដល់ដី ។
"តាមចិត្តចោះ..ខ្ញុំមានការងារត្រូវធ្វើប្រហែលយប់នេះមិនបានមកវិញទេ"ថាហើយMa Jiaqi ចេញទៅបាត់ទុកតែដាននៃសម្លេងបិទទ្វានិងអាហារក្នុងចានទុកចោលក្នុងបន្ទប់។
នៅសល់ខ្លួនមួយម្នាក់ឯងDing Chengxin ចាប់ផ្ដើមហូរទឹកភ្នែកមិនដឹងខ្លួន។តាមពិតគ្រាន់តែចង់អោយគេយល់អារម្មណ៍ខ្លួនឯងបន្តិច បដិសេធពាក្យសម្ដីខ្លួនឯងបន្តិច ឬគេមិនដឹងទេ?
"តាមពិតបងនៅព្រងើយកន្តើយជាមួយខ្ញុំដដែល...ហ៊ឹក.!!"នាយដេកយំលើគ្រែដង្ហក់ម្នាក់ឯងគួរអាណិត។ភ្លេចបាយទឹកទុកចោលរហូតត្រជាក់អស់។
__"អេ..ដើរមើលផ្លូវឬអត់នឹង?"កំលោះOmegaមាឌតូចល្អិតកាន់ឯកសារក្នុងដៃឡើងពេញ។ការងារស្មុកស្មាញធ្វើមិនទាន់ផងទៅមកមានអ្នកដើរបុកជ្រុះឯកសារអស់ទៀរនរណាមិនមួរម៉ៅ។
"អីយ៉ាស!!ខ្ញុំមិនបានជាចាប់អារម្មណ៍ថាមានមនុស្សនៅម្ដុំនេះ..ព្រោះមនុស្សខ្លះកម្ពស់មិនបានពីរតឹកផង"កំលោះខិលYan Haoxiang មើលលើ
មើលក្រោមនិយាយឌឺដងអោយមនុស្សកម្ពស់ត្រឹមស្មាខ្លួនបណ្ដើរសើចបណ្ដើរ។ក្ដីសុខណាស់។
"អាមនុស្សពាល.ឆឺស!!!"សម្លក់គេរួចHe Junlin ដើរចេញទៅទាំងក្ដៅស្លឹកត្រចៀក។
"ជាOmega..គួរអោយចាប់អារម្មណ៍ណាស់"Yan Haoxiang ឈរញញឹមចុងមាត់សម្លឹងមើលផែនខ្នងOmegaតូចដើរចេញទៅ។
"សួស្តីជំនួយការQin...ប្ដូរបុគ្គលិកឈ្មោះHe Junlinមកធ្វើជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំ"Yan Haoxiang ឈរជ្រែងហោប៉ៅខោនិយាយសារស័ព្ទញញឹមបិទមាត់មិនជិត។# និពន្ធដោយ:ណាឡែន
# tntnovel fancam
YOU ARE READING
Omega ក្រៅបេះដូង
Truyện Ngắnរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]