សម្លេងកង់វ៉ាលីអូសកាត់ផ្លូវប៉េតុងឮសូរក្រឹកៗដោយដៃមាំមួនរបស់នាយលេខាBai moចូលផ្ទះវីឡាដ៏ធំស្គឹមស្គៃ។
"ផ្ទះនេះបងនៅម្នាក់ឯងទេហ៎?"Wang Xing អង្គុយលើរទះរុញងាកទៅសួរMa Jiaqi ឈរពីក្រោយរុញរទះនាង
"អត់ទេ...."Ma Jiaqi នាយឆ្លើយទាំងមិនចង់ព្រោះផ្ទះនេះនៅមានប្រពន្ធរបស់នាយម្នាក់ទៀត
"ហ៊ឹម!!!តើម្នាក់ទៀតជាអ្នកណាទៅខ្ញុំចង់ឃើញគេណាស់នៀក។មិត្តភក្ភិបងមែនទេ?"
"ប្រហែលហើយ"
តើយ៉ាងមិចនឹងDing Chengxin ជាប្រពន្ធមិនមែនជាមិត្ត!ក្នុងចិត្តMa Jiaqi គិតអីអោយប្រកដ?"ចោះបងអោយខ្ញុំនៅបន្ទប់មួយណា?"
"មួយណាក៏បានស្រេចតែចិត្ត"Ma Jiaqi ឆ្លើយតបទៅនាងជាមួយស្នាមញញឹមផ្អែមល្ហែម។
"សុំបន្ទប់ក្បែរបងបានទេ?ព្រោះខ្ញុំខ្លាច"មាយាស្រ្តីរាប់រយជំពូកតើMa Jiaqi មិចនឹងមិនធ្លាក់ចូលអន្ទាក់នោះ។ស្ដាប់នាងនិយាយចប់នាយងក់ក្បាលយល់ព្រមទាំងមិនរុញរា។
"បងចិត្តល្អណាស់Jiaqi!!"។
__"Ding geសពលោកពូអ្នកមីបានបញ្ចុះរួចហើយមេឃក៏ជិតយប់ហើយដែរ។តើបងចង់ឈរនៅទីនេះដល់ពេលណាទៀត?"ស្រទាប់មេឃចាប់ផ្តើមងងឹតជាបណ្ដើរៗទៅហើយDing Chengxin នៅឈរហាលខ្យល់សន្សើមនៅឡើយ។
"Junlin ឯងគិតយ៉ាងណាបើបងចាកចេញទៅម្នាក់ទៀត?"
"ហេតុអីនិយាយបែបនេះ? Ding Chengxinមានដឹងទេថាបងនៅមានខ្ញុំ។ខ្ញុំនឹងចាំជួយបងរហូតមានព្រះអាទិត្យនៃក្ដីសង្ឃឹមរះឡើងម្ដងទៀត។រឿងគ្រប់យ៉ាងត្រូវតែមានផ្លូវចេញ...ហ៊ឹក!...ឬបងចង់អោយខ្ញុំក្លាយជាមនុស្សតែលតោល?"He junlin រាយរ៉ាប់បណ្ដើរទឹកភ្នែកហូរបណ្ដើរ។បើជីវិតនេះគ្មានDing Chengxin ទេតើនាយទៅជាយ៉ាងណាពេលនេះ?
"អរគុណLinlin"ទឹកភ្នែកហូរមកព្រមគ្នាDing Chengxin អោបប្អូនប្រុសយំរំសាយអារម្មណ៍ឈឺចាប់ក្នុងទ្រូង។ថ្វីបើមិនមែនជាបងប្អូនបង្កើតពិតមែនក៏ប៉ុន្តែមានតែJunlinម្នាក់គត់ដែលយល់ពីនាយ។
"ហ៊ឹក!...តើបងចង់ត្រឡប់ទៅផ្ទះនោះវិញទេ?"សម្រួលអារម្មណ៍បានខ្លះHe Junlin ចាប់ផ្ដើមសួរម្ដងទៀត
YOU ARE READING
Omega ក្រៅបេះដូង
Short Storyរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]