ថ្ងៃខែចេះតែដើរទៅមុខតាមទ្រនិចពេលវេលា..ចំនួនថ្ងៃលើប្រតិទិនក៏ចេះតែគូររង្វង់មូលចំណាំជារើយៗ...
#ថ្ងៃទី២៤ខែកុម្ភះ
"ចាប់ផ្ដើមពីដើមរដូវស្លឹកឈើជ្រុះឥឡូវនេះដល់ចុងរដូវរងារហើយ...នៅតែគ្មានអ្វីប្រែប្រួល"នាយតូចអង្គុយសម្កុកសម្លឹងមើលក្រដាសប្រតិទិនដែលខ្លួនគូសចំណាំទាំងមុខស្រពាបស្រពោន
"ថ្ងៃនេះគម្រប់អាយុម្ភៃបួនឆ្នាំរបស់ខ្ញុំហើយ Happy birthday Ding Chengxin!!"អង្គុយនិយាយម្នាក់ឯងទងកណ្ដោចកណ្ដែងគ្រាន់រឰកខ្លួនឯងថានាយមិននៅក្មេងទៀតទេ។
*រ៉ីងៗៗ*បរិយាយកាសស្ងប់ស្ងាត់ត្រូវបានរំខានដោយសម្លេងរោទ៍របស់ទូរស័ព្ទនៅលើតុ។មើលមួយភ្លេតក៏ដឹងភ្លាមថាលេខមិនធ្លាប់ស្គាល់....
"សួស្តី!!"Ding Chengxin លើកទទួលទាំងស្ទាក់ស្ទើរ
"សួស្តី!!អ្នកជាសាច់ញាតិរបស់លោកDing Wiexiaមែនទេ?"
"បាទ...ខ្ញុំជាកូនរបស់គាត់"ឮសម្លេងអូអ៊រនៅក្នុងទូរស័ព្ទDing Chengxin ងក់ក្បាលបណ្ដើរឆ្លើយទូរស័ព្ទបណ្ដើរ
"ចូលរួមរំលែកទុក្ខផង!!លោកនិងភរិយាបានបាត់បង់ជីវិតដោយសារគ្រួថ្នាក់ចរាចរណ៍នូវតាមផ្លូវ។តើអ្នកប្រុសអាចមកកន្លែងកើតហេតុបានទេ?"*ប្រាវ!!*គ្រាន់តែឮដំណឹងនៅភ្លាមនាយតូចរបូតទូរស័ព្ទចេញពីដៃភ្លាមទឹកភ្នែកស្រក់ព្រមគ្នាជាមួយអារម្មណ៍តក់ស្លុត។ពេលនេះសល់អ្នកណារអោយនាយពឹងទៀតក្រៅពីប៉ាម៉ាក់?
__"ប៉ា!!ម៉ាក់!!!អ្នកទាំងពីរលេងសើចមែនទេ?ហេតុអ្វីអោយខ្ញុំរស់នៅក្នុងពិភពឯកការម្នាក់ឯង?ហ៊ឹកៗៗម៉ាក់ក្រោកឡើងវិញមក!!"មកដល់កន្លែងកើតហេតុDing Chengxin រត់ចុះពីតាក់ស៊ីមកអង្រួនសាកសព្វក្រោបកំណាត់សជិតនោះទាំងទឹកភ្នែកដាមពេញថ្ពាលនាយនិយាយរាយរាប់ទាំងក្នុងទ្រូងឈឺអួលណែនស្ទើរដាច់ខ្យល់តាមអ្នកស្លាប់ទៅហើយ។
"បងDing!ស្ងប់ចិត្តសិនទៅ!!រឿងនេះគ្មានអ្នកណាចង់អោយកើតឡើងទេ។ខ្ញុំក៏យល់អារម្មណ៍នេះដូចគ្នា"ឃើញហេតុការណ៍បែបនេះHe Junlin ដែលអង្គុយទាបចាំអង្អែលខ្នងលួងលោមDing Chengxin ក្បែរនោះក៏នឹកឃើញដល់ពេលដែលខ្លួនឯងបាត់បង់មនុស្សជាទីស្រឡាញ់ទាំងព្រមព្រឹត្តិការណ៍មួយនេះដូចគ្នាណាស់។
YOU ARE READING
Omega ក្រៅបេះដូង
Short Storyរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]