នៅក្នុងសុបិន្តDing Chengxin ជួបមនុស្សមិនស្គាស់មុខដើរតម្រង់ជួរគ្នាជាខ្សែយ៉ាងវែងហើយDing Chengxinក៏ជាម្នាក់ក្នុងចំណោមពួកគេដែរ។គ្រប់គ្នាពាក់ឈុតសដើរឈ្ងោកមុខដូចជាមនុស្សគ្មានសតិ។
"បងប្រុសពួកគេទៅណា?"ដោយសារតែចម្ងល់នាយក៏សួរទៅបុរសម្នាក់នៅក្បែរនោះ
"ដើរឆ្លងទន្លេ..បំភ្លេចអតីតកាល..."បុរសនោះនិយាយមួយៗយឺតៗ។Ding Chengxin ក៏ដឹងខ្លួនភ្លាមថាពួកគេទាំងអស់គឺជាវិញ្ញាណ។
# (ខ្ញុំស្លាប់ហើយ?)នាយគិតក្នុងចិត្តម្នាក់ឯង។
"Ah Cheng!!អូនទៅណា?ត្រឡប់មកវិញ...."ដើរៗក៏មានសម្លេងឮរងំពេញត្រចៀកDing Chengxin ភាំងនៅមួយកន្លែងមិនដឹងថាគួរទៅមុខឬថយក្រោយវិញទេ។
"Ah Chengនៅសល់ប៉ុន្មានខែទៀតដល់រដូវរងាហើយ..អូនមិនចង់ទៅមើលព្រិលដំបូងជាមួយបងទេហេស?"សម្លេងនិយាយគួរសង្វែកធ្វើអោយនាយតូចជាវិញ្ញាណស្រក់ទឹកភ្នែកអាណិតដោយមិនដឹងខ្លួន។
"អេ!!ហេតុអីឯងមិនដើរទៅនៅឈរធ្វើស្អី I'llទៀត?"ឃើញDing Chengxin ឈរស្ងៀមស្រ្តីស្លៀកពាក់ខ្មៅក៏ដើរមកដាស់តឿន
"ខ្ញុំមិនទៅទេ...គ្រួសារខ្ញុំគាត់កំពុងតែហៅខ្ញុំឱ្យត្រឡប់ទៅវិញ"និយាយចប់Ding Chengxinរត់យ៉ាងលឿនត្រឡប់ទៅក្រោយវិញតាមស្ពានឈើវែងឆ្ងាយដាច់កន្ទុយភ្នែក។
(ខ្ញុំគិតច្បាស់ហើយMa Jiaqiខ្ញុំមិនស្អប់បងទេ)ពាក្យមួយឃ្លានេះនាយតូចទន្ទេញក្នុងចិត្តរហូតរត់មកដល់គល់ស្ពានបាត់ខ្លួនចូលទៅក្នុងផ្សែងអ័ព្ទពណ៌ស។
__
"Ma Jiaqi!!បើឯងនៅយំបែបនេះទៀតវិញ្ញាណក្ខន្ធរបស់Ding Chengxinមិចនឹងអាចស្ងប់សុខបាននោះ។កាត់ចិត្តទៅ។"Yan Haoxiang ទើបតែមកដល់មន្ទីពេទ្យមិនយូរប៉ុន្មានដែរនាយឈរអង្អែលខ្នងលួងលោមមិត្តសម្លាញ់ហើយចិត្តអាណិត្តDing Chengxinក៏ធ្វើឱ្យមនុស្សធ្លាប់លែងសើចច្រើនដូចនាយនេះអួលដើមកម្ដងៗ។
"យើងខុសហើយ...Yan Haoxiang!!!"ទោះបីគេលួងលោមយ៉ងណាក៏ដោយMa Jiaqi នៅតែអង្គុយសំកុកអោបដៃប្រពន្ធមិនលែង។
"យើងចេញទៅទិញចំណីអោយឯងទ្រាប់ពោះសិន...បើមិនចឹងទេឯឈឺម្នាក់ទៀតមិនខាន"Haoxiang ក្រវីក្បាលដើរចេញទៅ។ឃើញMa Jiaqiទ្រុឌទ្រោមខ្លាំងយ៉ាងនេះនាយពិបាកទទួលយកណាស់។
ទៅដល់មាត់ទ្វាក៏ប្រទាក់ភ្នែកជាមួយHe JunlinដែលកំពុងកំដរLiu Yaowen។តួនាទីរវាងពួកគេគ្រាន់ជាចៅហ្វាយនិងលេខាប៉ុន្តែក្នុងចិត្តYan Haoxiangឃើញគេនៅជាមួយអ្នលដទៃអញ្ចឹងដូចជារាងអន់ចិត្តបន្តិច ខឹងបន្តិច មិនដឹងរៀបរាប់យ៉ាងណាអោយត្រូវ។
មិនចង់ជ្រៀតជ្រែកព្រោះគ្មានឋានៈជាអ្វីនឹងគ្នាHaoxiangមានតែដើរហួសចេញទៅលាក់អារម្មណ៍តូចចិត្តតែម្នាក់ឯង។បុរសព្រានម្នាក់នេះចេះឈឺចាប់រឿងស្នេហាហើយមែនទេ?
__
"......"ត្របក់ភ្នែកស្ដើងបើករឹមៗសម្លឹងមើលទៅពិដាន។បន្ទប់ស្ងាត់ណាស់ឮតែសម្លេងម៉ាស៊ីនត្រជាក់ជាមួយនិងសម្លេងដង្ហើមមិនច្បាស់លាស់របស់មនុស្សក្បែរខ្លួន។
នាយតូចគេងលើគ្រែងាកទៅតាមសម្លេងដង្ហើមខ្សឹកខ្សួលនៅខាងឆ្វេងដៃ។
លោកប្ដីឃោឃៅរបស់នាយកំពុងអង្គូយឈ្ងោកសម្រក់ទឹកភ្នែកដោយសារនាយពិតមែន។
ដៃញ័រស្លេកស្លាំងលើកទៅប៉ះសរសៃរសក់បុរសជាប្ដីថ្នមៗ÷"Jiaqi....."ទឹកដមសម្លេងស្រាលស្រទន់ចេញពីក្រអោមមាត់របស់នាយតូច។
Ma Jiaqi ងើបមុខមើលទាំងមិនជឿនឹងភ្នែកខ្លួនឯង..ប្រពន្ធតូចរបស់នាយមករកនាយវិញមែន?
ផាច់!!!"អូយ...!!ឈឺមែនទែន.បងមិនបានយល់សុបិន្តទេ"មិនមែនជាការស្រមៃទេMa Jiaqi ស្ទុះទៅត្រកងអោមChengxinដោយចិត្តរំភើមពុះកញ្រ្ជោល់ពេញទ្រូង។
"Ah Chengបងខុសហើយ..កុំទៅចោលបងម្ដងទៀតអី"នាយអោបDing Chengxin យ៉ាងណែនដូចខ្លាចគេនឹងរលាយបាត់តាមខ្យល់ចោលនាយចឹង។
"បងចង់អោបខ្ញុំឲ្យស្លាប់មែនទេ?លេងទៅ"Ding Chengxin វាយដៃJiaqiចេញបើនៅទៀតងាប់មិនខាន។
"បងទៅហៅពេទ្យមកអូនសម្រាក់សិនទៅ."ថាហើយនាយរត់ចេញទៅសប្បាយអរដូចត្រូវឆ្នោតរង្វាន់ធំ។ចរិកផ្លាស់ប្ដូរ ៣៦០°។Ding Chengxin ឯណេះឃើញបែបនេះញញឹមក្របួចបិទមាត់មិនជិត។
__
"អាចនិយាយថាវាជាសំណាងដែលអ្នកជំងឺដឹងខ្លួនវិញ..ប៉ុន្តែក៏សោកស្តាយដែលក្មេងក្នុងពោះបានបាត់បង់។ដោយសារអស់ឈាមច្រើនពេកអ្នកជំងឺត្រូវនៅសម្រាក់ថែទាំសុខភាពឡើងវិញសិន។"Doctor និយាយ។
"អរគុណលោកDoctor"
"បាទ លាសិនហើយ"
ការពិភាក្សាត្រូវបានបញ្ចប់Ma Jiaqi អោនក្បាលអរគុណតាមទម្លាប់រួចលោកDoctorក៏ចេញទៅ។
"Ding geខ្ញុំបារម្ភពីបងណាស់ដឹងទេ?"Junlin ដែលឈរស្តាប់លទ្ធផលពិនិត្យជាងកន្លះម៉ោងក្នុងបន្ទប់នោះស្រាប់តែរត់មកអោបXiao Ding ភ្លាមៗ។
"បងមិនបានកើតអីទេ Xiao He"Chengxin អង្អែលក្បាលប្អូនជីដូនមួយថ្នមៗ។
"Ding erខានជួបគ្នាយូរហើយ"អ្នកកំលោះខ្ពស់សង្ហាLiu Yaowen ញញឹមរាក់ទាក់ទៅក្រាស់ទាំងមិនសម។ព្រោះនាយយំអស់កន្លះថ្ងៃមុខហើមអស់ទៅហើយ។
"ខានជួបយូរហើយ..សុខសប្បាយទេ?"Ding Chengxin សួរនាំមិត្តភក្តិបែកគ្នាអស់២ឆ្នាំជួបគ្នាម្ដងក៏ត្រូវយំហើមភ្នែក។
"ធម្មតា"Liu Yaowen ឆ្លើយទាំងញញឹមលាក់ភាពឈឺចាប់ក្នុងចិត្ត។ធ្វើយ៉ាងមិចទៅបើក្រាស់មានប្ដីបាត់ហើយមានតែបង្ខំចិត្តញញឹមលួងខ្លួនឯង។
"សុំទោសផងដែលមិនបានមកចូលរួមមង្គលការរបស់Ding er."Yaowen និយាយហើយក៏អោនមុខចុះលាក់ទឹកភ្នែករលឹងរលោងរបស់ខ្លួនដែលហៀបនឹងស្រក់។
"ខ្ញុំមិនប្រកាន់នឹងរឿងតូចតាចនោះទេ...ព្រោះក៏ដឹងដែរថាឯងរវល់គ្មានលោះមួយថ្ងៃ..កុំទុកក្នុងចិត្តអី"នាយតូចChengxinតបវិញជាមួយស្នាមញញឹមពោរពេញដោយសុភមង្គលផ្ទុយខុសពីYaowenដាច់ស្រលាស់។
"អឹម.."Yaowen ងក់ក្បាលតាមសម្ដីxiaoDing។
"MaJiaqiបើអស់អីហើយយើងទៅវិញមុន។ទុកអោយឯងនិងប្រពន្ធសម្រាក់ចោះ"Yan Haoxiang ដើរមកទះស្មាមិត្តសម្លាញ់ហើយក៏ដើរចេញទៅ។
គ្រប់គ្នាក្នុងបន្ទប់ដូចជាមិនបានចាប់អារម្មណ៍នឹងទឹកមុខស្រងូតស្រងាត់របស់Haoxiangសោះ។លើកលែងតែChengxinនាយតូចមើលមួយភ្លែតក៏ដឹងទៅហើយថានាយនោះមានរឿងអីមិនសប្បាយចិត្តដែលលាក់ពួកគេ។
"ចឹងខ្ញុំនិងYaowenក៏ទៅវិញដែរ..សម្រាក់អោយល្អណាBye bye!!!"និយាយលារួចLinlinក៏ចាប់ទាញដៃYaowenទៅជាមួយខ្លួន។
ពេលនេះនៅសល់តែមនុស្សពីរក្នុងបន្ទប់តែមួយMa Jiaqi ដាក់ខ្លួនអង្គុយលើគ្រែជាមួយប្រពន្ធតូចរបស់នាយលើដៃអោយគេពីក្រោយថ្នមៗ÷"AhCheng...បងសុំអោបអូនមួយភ្លែតបានទេ?"
"បងសុំទោស..Ma Jiaqiពីមុនជាមនុស្សល្ងីល្ងើមើលរំលងមិនយកចិត្តទុកដាក់មើលថែរអូនឱ្យបានល្អ។តែពេលនេះ ថ្ងៃនេះ ហើយក៏ចាប់ពីថ្ងៃនេះតទៅថ្ងៃមុខបងនឹងកែប្រែគ្រប់យ៉ាងតាមដែលអូនចង់បាន។តើយើងអាចចាប់ផ្ដើមម្ដងទៀតបានទេ?"Ma Jiaqiខ្សឹបពីក្រោយតិចៗមួយៗច្បាស់ៗមិនអោយChengxinស្ដាប់ច្រឡំនោះទេគឺនាយចង់ចាប់ផ្ដើមជីវិតអាពាហ៍ពិពាហ៍មួយនេះជាថ្មីហើយថែរទាំវាអោយល្អបំផុត។
"បងមិនស្ដាយក្រោយដែលនិយាយបែបនេះទេហ៎?ចោះWang xing?"Ding Chengxin បែរមកសម្លឹងមើលមុខMa Jiaqi ចំៗ។សំណួរមួយអម្បិញមិននេះគ្រាន់ចង់បញ្ចាក់ពីអារម្មណ៍លោកប្ដីអោយច្បាស់ប៉ុណ្ណោះ។
"បងមិនស្ដាយ ហើយក៏គ្មានថ្ងៃស្តាយក្រោយដែរ។WangXingគ្រាន់តែចង់បានបងតែនាងមិនបានស្រឡាញ់បងដូចAh Chengនោះទេ។"នាយនិយាយហើយឆ្លៀតអោនក្បាលទម្លាក់បបូរមាត់ស្ដើងទៅថើបថ្ពាល់ទន់ក្រអូបរបស់ប្រពន្ធ។
__
"អីយ៉ា!!លោកកូនសំណព្វហេតុអីថ្ងៃនេះមកយំទួញសោកនៅកន្លែងការងារប៉ាបែបនេះ?ឆាប់និយាយមកអ្នកណាធ្វើបាបចិត្តហា៎?"លោកYanទើបត្រឡប់មកពីកិច្ចប្រជុំវិញឃើញកូនប្រុសយកស្រាមកផឹកយំល្ហេមល្ហាមក្នុងការិយាល័យ។គាត់ក៏ដើរមកអង្អែលខ្នងលួនកូនប្រុសកំលោះ។
"ប៉ា...ខ្ញុំប្រហែលជាគ្មានសង្ឃឹមក្នុងរឿងស្នេហាទៀតទេ..ប៉ាឲ្យខ្ញុំធ្វើយ៉ាងមិចទៅ"Yan Haoxiang យំចំពោះមុខឪពុកដូចក្មេងអាយុ៣ឆ្នាំមិនទាន់ដឹងក្ដីតែក្មេងនេះកំពុងខូចចិត្តរឿងស្នេហា។
"Haoxiangកូនប្រុសរបស់លោកYanយើងនេះមិនត្រូវយំដោយសារស្នេហាទេ!!កូនប្រុសរបស់ប៉ាត្រូវចាំថាកាលណាម្នាក់នោះមិនទាន់រៀបការកូននៅតែមានឱកាស។ជឿតាមប៉ាចោះ"លោកYanនិយាយបូរបាច់អោយកម្លាំងចិត្តកូន។គាត់ប្រលូកក្នុងរឿងស្នេហ៍ស្នោកនេះមុនកូនដូច្នេះហើយគួរតែបង្គាប់កូនខ្លះ។
"ខ្ញុំខ្លាចថាគេមិនព្រមទទួលយកក្ដីស្រឡាញ់របស់ខ្ញុំ..ប៉ាគូរប្រជែងរបស់ខ្ញុំគឺកូនរបស់ពូLiu"នាយកំលោះរៀបរាប់ប្រាប់ទាំងមុខគួរអោយអាណិត។
"កូនប្រុសត្រកូលLiuនោះយ៉ាងមិច? Haoxiangកុំចុះចាញ់ចាំប៉ាជួយធ្វើខ្នងបង្អែកអោយកូន។Okទេ?"លោកប៉ានេះក៏មិនចាញ់កូនប៉ុន្មានដែរ។គ្មានពាក្យចាញ់ក្នុងវេច្ចនានុក្រមរបស់ត្រកូលYanឡើយ។
"ខ្ញុំទើបតែស្គាល់គេបាន១ខែ.បើសារភាពស្នេហ៍មិនលឿនពេកទេហេស៎ប៉ា?"Yan Haoxiang ឥឡូវប្លែកណាស់ពីមុនធ្លាប់តែជាមនុស្សព្រានដល់មានចិត្តស្រឡាញ់គេមែនទែនសួរប៉ារហូត។
"មានស្អីលឿនទៅ?សុំរៀបការស្អែកក៏បានដែរមិនបាច់ធ្វើសង្សារទេធ្វើជាប្ដីប្រពន្ធនឹងគ្នាតែម្ដងទៅ"លះណាស់អ៊ុំអើយ។
"ខ្ញុំតាមយុទ្ធសាស្ត្ររបស់ប៉ាហើយណា។Byeប៉ា"Haoxiang រត់ត្រុយទៅបាត់រកតែឪប្រាប់យុទ្ធសាស្រ្តថែមមិនទាន់។
__
"ហេ!!ហេម~~~"Haoxiangមកដល់ការិយាល័យវិញឃើញគោលដៅល្មមមានអីចាប់ផ្តើមប្រតិបត្តិការទៅ។ក្រហេមមួយយកស្ដាយសិន។
"កើតថីនឹង?បើកឈឺកមិនទៅផឹកទឹកទៅ"He junlin កំពុងអង្គុយរៀបចំឯកសារងើយមកមើលមនុស្សជើងវែងឈរក្បែរនោះក៏ស្ដីអោយផាំងៗតែម្ដង។
"He Junlin.!រៀបការជាមួយខ្ញុំទៅ"ងាប់ហើយមិនដែលមានអ្នកណារសុំគេរៀបការប្រើស្តាយចៅហ្វាយនាយមកបញ្ជារគេចឹងទេ។នេះគឺមានតែមួយលើលោកហើយ។
"យ៉ាងមិចវង្វេងស្មារតីជិតឆ្គួតហើយមែនទេ?ចាំខ្ញុំទាក់ទងទៅមន្ទីរពេទ្យឆ្គួតអោយ"Junlin ជ្រួញចញ្ចើមឆ្ងល់CEOម្នាក់នេះកើតជំងឺវង្វេងសតិហើយទេដឹង?
"មិនបានឆ្គួតទេ.ខ្ញុំសួរម្ដងទៀតយល់ព្រមឬអត់?"Yan Haoxiang ឈរជ្រែងហោប៉ាវសួរគេធ្វើរឹកលូយសួរថាណាគេព្រម?
"អត់...."ឆ្លើយចម្លើយយ៉ាងខ្លីរួចJunlinក្រោកឡើងពីកៅអីរៀបចេញក្រៅនាយកំលោះYan Haoxiang ចាប់ដៃជាប់ឆ្មក់ឱកាសទៅថើបបបូរមាត់ផ្កាឈូកដែលពូកែស្ដីអោយខ្លួនមិនសំចៃនោះ។
He Junlin បើកភ្នែកធំៗថ្ពាល់និងត្រចៀកចាប់ផ្ដើមចេញពណ៌ក្រហមដូចប៉េងប៉ោះទុំ។អារម្មណ៍មាត់ប៉ះមាត់ពិតជារំភើបណាស់។ស្នាមថើបដំបូងត្រូវលោកចៅហ្វាយឆ្គួតជ្រូកលួចយកទៅបាត់ហើយ។
"ព្រមឬអត់....ឬចង់ថើបម្ដងទៀត"នេះចូលលក្ខណៈថាគម្រាមហើយ។កែវភ្នែកមុតថ្លានៅសម្លឹងមើលបបូរមាត់ពណ៌ឈូកមានសំណើមមិនព្រមងាកទៅណាសោះ។
"មនុស្សរោគចិត្ត...."នាយតូចច្រានHaoxiangចេញស្ដីអោយគេទាំងខ្លួនឯងអៀនមុខក្រហមទុំ។
"កុំអៀនអី...ឆ្លើយតាមត្រង់មកព្រមឬអត់?"
ដោយសារតែខ្លួនឯងក៏មានកូនចិត្តលួចចាប់អារម្មណ៍គេតិចតួចដែរនោះHe Junlin ក៏ងក់ក្បាលតិចៗជាសញ្ញាយល់ព្រម។មិនហានសម្បីសម្លឹងមើលភ្នែកគេចំផង។
"យើងនឹងទៅចុះអេតាស៉ីវិលនៅថ្ងៃស្អែក.ហើយអូនជាប្រពន្ធរបស់Yan Haoxiangបងនេះគ្មានអ្នកណាអាចប៉ះបានទេ។"នេះបានគេហៅថាស្នេហាបែបទាន់ហន់រហ័សៗលឿនជាងរន្ទះបាញ់។អ្នកលួចស្រឡាញ់គេម្នាក់ឯងអីមិនហានសារភាពអាចយកស្តាយពូXiangទៅប្រើការបាន។ហានធានាគេហៅឡើងបុស្តិ៍🥱👌។
__
មួយសប្តាហ៍កន្លងទៅDing Chengxin បានចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយក៏ទទួលបានលិខិតអញ្ចើញចូលរួមមង្គលការពីរJunlinដែរ។ថ្ងៃនេះក៏ដល់ពេលវេលាដែលគ្រោងទុកផងដែរ។
He Junlin និង Yan Haoxiang ស្លៀកសម្លៀកបំពាក់ពណ៌សយ៉ាងប្រណិត។សម្រស់ស្រស់សង្ហារបីដូចជារាជបុត្រចុះពីលើមេឃ។
ឆ្លងកាត់ពិធីបំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ឥឡូវនេះអ្នកទាំងពីរកំពុងថើបគ្នានៅលើឆាកមង្គលការ។
"បងស្តាយណាស់ពេលនោះមិនបានថើបអូន។តើពេលនេះអាចសងការថើបដែលខកខានពីពេលនោះវិញទេ"មនុស្សគ្រប់គ្នាក្នុងសាលកំពុងតែផ្តោតអារម្មណ៍ទៅលើគូរស្នេហ៍ថ្មីថ្មោង។Ma Jiaqi បែរមកខ្សឹបដាក់ត្រចៀកChengxinដែលឈរក្បែរនាយ។នាយតូចបានត្រឹមតែញញឹមតិចៗអៀននឹងសម្ដីអ្នកជាប្ដី។
ឃើញប្រពន្ធសំលាញ់ចិត្តខ្លួនអៀនបែបនេះMa Jiaqi បែរមកចាប់ចង្ការនាយតូចថើបថ្នមៗបង្ហាញពីជម្រៅនៃក្ដីស្រឡាញ់ដែលមានជម្រៅជ្រៅជាងបាទសមុទ្រ។
គូរស្នេហ៍ដែលរៀបការក៏ថើបអ្នកឈរមើលនៅខាងក្រោមឆាកក៏ថើមពិភពលោកនេះមានពណ៌ស៉ីជម្ពូរដល់ហើយ។
កំសត់អីតែកំលោះកំព្រាស្នេហ៍Liu Yaowen ឈរមើលគេពីជ្រុងម្ខាង។ក្នុងចិត្តគិតស្រណោះខ្លួនឯងដែលអ្នកនិពន្ធតម្រូវអោយគេអត់មានគូរនឹងគេ..ហ៊ឹម~~សង្វេគណាស់។
(✯ចប់បរិបូរណ៍✯)
#ណាឡែន
THANKS FOR READING 💞
Happy ending 💖
Bye 👋
YOU ARE READING
Omega ក្រៅបេះដូង
Short Storyរឿងរ៉ាវគ្រប់យ៉ាងនែកំហុសនេះគឺដោយសារតែការយល់ច្រឡំ......[...]