នៅហាងអាហារតូចមួយនៅក្នុងទីក្រុងគឺមានក្មេងប្រុសដែលកើតនៅក្នុងគ្រួសារមិនសូវជាធូធាម្នាក់តែគេជាក្មេងដែលសប្បាយរីករាយពិសេសគឺមានចរឹករបិុលបូចឡិឡក់ច្រើន
"រៀនក៏រៀនមិនចប់ចុងដើមហើយមួយថ្ងៃៗឯងនឹកប្រាថ្នាចង់បានតែប្ដីរដ្ធមន្ត្រីប្រជាធិបតី?"ម៉ាក់របស់គេរអ៊ូទៅកាន់ក្មេងកំហួចនោះដែលមានឈ្មោះថាគីមថេហ្យុង
ទាំងគាត់កំពុងញាប់ដៃជើងធ្វើអាហារដើម្បីលក់"ម៉ាក់វាទៅនិយាយអីបើគិតតែពីបង្ហោះម៉ូតូប្រណាំងម៉ូតូបងតូចបងធំអញ្ចឹងប្រធានាធិបតីឯណាមកយកវា"លោកគីម
"ហួយ..ឪបានកូនជាriderហើយមិនមានមោទនភាពទេហ្ហេស?"ថេហ្យុង
"អើ..មោទនភាពណាស់ម៉ែឯងលក់គៀវទាវរាល់ថ្ងៃនេះដើម្បីទៅបង់ថ្លៃពេទ្យឯងនោះហើយ"លោកគីម
"ចាំមើលទៅតែកូនជោគជ័យឪហើយនឹងម៉ាក់នឹងក្លាយជាអ្នកមានមិនខានទេ"ថេហ្យុង
ត្បិតតែសម្ដីនឹងចរឹកគេបែបនោះតែគីមថេហ្យុងគឺជាក្មេងប្រុសដែលកត្តញូម្នាក់ពិសេសឪពុកម្ដាយរបស់គេមានតែគេម្នាក់ដែលជាកូនទោលការងារណាក៏ថេហ្យុងគេជួយប៉ាម៉ាក់គេរហូត
"ជួយលើកតែសៀវភៅអាស្រាលទៅនេះទៅបានហើយ"លោកគីម
"បាទឪ"ថេហ្យុងតែងតែហៅប៉ាគេអញ្ចឹងរហូត
"សៀវភៅនៅទីនេះហាមប៉ះឬយកផ្ដេសផ្ដាសណា
ថេហ្យុង"លោកគីម"បាទ..."បាទតែមាត់តែក្នុងកាបូបបានលួចយកនៅសៀវភៅបុរាណចម្លែកមួយនោះរួចទៅហើយព្រោះតែគេរបិុលរបួចនោះអី។
ព្រោះតែស្រឡាញ់ខាងវិស័យប្រណាំងម៉ូតូនឹងចង់បានប្រាក់ជួយឪពុកម្ដាយខ្លះទើបគេប្រថុយរាល់លើកមិនអីនោះទេតែលើកនេះអាចសំណាងអាក្រក់សម្រាប់គេហើយដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងរាល់ហើយសៀវភៅចម្លែកដែលគេបានយកមកតាមខ្លួនបានបញ្ចេញពន្លឺនៅក្បែរខ្លួនរបស់គេ
#តើអ្នកជឿលើពេលវេលាអតីតកាលទេ?
ពិតណាស់នៅក្នុងពេលវេលាមួយនេះទីនេះគឺនៅក្នុងរជ្ជកាលអធិរាជlouisទី16ដែលជាអាណាចក្រនៃប្រទេសបាំងពិសេសរាជធានីឈ្មោះថាប៉ារីសកាន់កាប់ដោយអាណត្តរដ្ធមន្ត្រីវ័យក្មេងម្នាក់ឈ្មោះថាចនប្រ៊ីជតុនឬជុងហ្គុកប្រ៊ីជតុនដែលមានសញ្ញាត្តិកូរ៉េបារាំង
គេមានវ័យត្រឹមតែ29ឆ្នាំជារដ្ធមន្ត្រីក្មេងនឹងសង្ហារណាស់មានមនុស្សស្រីទូទាំងនគរគាប់ហទ័យលើនាយតែគួរអោយស្ដាយដែលនាយមានភរិយារួច
ភរិយាដើមគឺអូមេហ្គាជនជាតិកូរ៉េបារាំងដូចជានាយដែរហើយជាមនុស្សមហិចតាកាចឆ្នាស់ឆ្មើងឆ្មៃឈ្មោះរបស់គេគឺថេយ៍វីអាប្រ៊ីកា
"លោកបងចង់ថាបងនឹងនាំនាងស្រីម្នាក់នោះមកធ្វើជាប្រពន្ធបងទៀតមែនទេ?"ថេយ៍វីសួរទៅកាន់សស្វាមី
"តើយ៉ាងមិចបើនោះជារឿងពិត?"ជុងហ្គុក
"អូនមិនព្រមទេរាល់ថ្ងៃបងនាំចូល2អ្នករួចមកហើយណា!"ថេយ៍វី
"មិនព្រមរឿងរបស់អូនតែបងនាំនាងមកជារឿងរបស់បង ហឹស! សប្បាយចុះអូនគិតថាប្រើមន្តតអាគមន៍ដាក់បងហើយបានឈ្មោះជាម្ចាស់តូចនៃវិមានប្រ៊ីជតុនហើយអូនសប្បាយចុះ អូនមានអំណាចហើយថេយ៍វី"ជុងហ្គុកនិិយាយដោយមិនខ្វល់ពីចិត្តភរិយានោះទេ
"ហ្ហឹកៗ...អ្ហឹកហ្ហឹកក....."ជីវិតថេយ៍វិមើលមកគួរអោយច្រណែនណាស់តែធាតុពិតគេគ្មានក្ដីសុខនោះពប្រោះតែស្រលាញ់ស្វាមីតែម្ខាង
ដោយសារតែមហិចតាមានរៀងខ្លួនភាពចម្រុងចម្រាស់រវាងថេយ៍វីនឹងភរិយាផ្សេងៗក៏កើតឡើងរហូតដល់ថ្ងៃមួយដែលគេមានរបួសធ្ងន់ហើយសៀវភៅមួយតែងតេែនៅក្នុងដៃថេយ៍វីរហូតនោះហើយសៀវភៅនោះក៏បានបញ្ចេញពន្លឺដូចគ្នា
ដឹងខ្លួនឡើងរូបកាយថេយ៍វីត្រូវបានជំនួសដោយវិញ្ញាណដទៃនោះគឺជាក្មេងប្រុសគីមថេហ្យុងដែលមកពីអនាគត់កាលនោះហើយ គ្រប់យ៉ាងប្រៀបដូចជាវេទមន្ត
_ហើយតើមានរឿងអ្វីឡើងចំពោះពួកគេ?
_បើបែបនោះពួកគេអាចត្រឡប់មករូបរាងដើមវិញបានឬអត់?
_តើគួរធ្វើខ្លះ?
_ តើការរស់ជំនួសដោយរាងកាយអ្នកដទៃជិីវិតពួកគេទៅជាបែបណា?
រងចាំតានដានទាំងអស់គ្នា......ឆាប់ៗនេះ! ! !! ! ! ! !
(មិនដឹងជាtrailler ឬសង្ខេបសាច់រឿងទេនិយាយមែន😆)
មើលជាVideoទៀតក៏បានកុំភ្លេចចូលទៅមើលក្នុងfacebookខ្ញុំណា Name ( Charlei X Stemera)
YOU ARE READING
បុព្វហេតុស្នេហ៍ [Complete✅]
Fanfiction"វាប្រៀបដូចវេទមន្តយ៉ាងអញ្ចឹងបិទភ្នែកតែមួយភ្លេតក្រោកមកវិញខ្ញុំឃើញខ្លួនឯងនៅក្នុងវិមានដ៍ធំស្កឹឹមស្កៃនាសម័យបុរាណ?ពិសេសនោះគឺខ្ញុំជាប្រពន្ធរដ្ធមន្ត្រីទៀត?"ថេហ្យុង