ភាគទី27: រដ្ធមន្ត្រីថាអោយអូនទៅដែរ

3.9K 348 50
                                    


  ខេវីននៅតែបន្តឈអានសៀវភៅនោះទៅមកៗម្ដង
មួយសន្លឹកៗដើម្បីយល់ពីអ្វីដែលអ្នកសរសេរចង់មានន័យត្បិតថានោះគឺជារឿងដែលចម្លែកមួយដែលយើងនឹកស្មានមិនដល់តែអ្វីដែលកាន់តែនឹកស្មានមិនដល់ហេតុអីអ្នកសរសេរអាចសរសេរទៅជាបែបនោះទៅរួចសរសេរបញ្ជាក់ពីហេតុការណ៍ច្បាស់លាស់ទៀរតផង

"កំពុងអានអីនឹង?​អោយសៀវភៅមកបងវិញ"ពេលនោះថេយ៍វីក៏ត្រឡប់មកវិញគេក៏កញ្ឆក់សៀវភៅពីខេវីនរួច
មកទុកគេយល់ថាសំណាងវិញព្រោះគិតថាខេវីនអត់ចេះអានអក្សបារាំង

"មិចក៏បងចេះសរសេរអក្សបារាំង?​"ជាដំបូងខេវីនក៏សួរព្រោះអីថេហ្យុងរូបពិតរៀនមិនបានខ្ពង់ខ្ពស់នោះទេដល់ថ្នាក់ចេះអក្សក្រៅប្រទេសនោះទេ

"ក៏...ចេះតែសរសេរៗលេងទៅ"និយាយរួចថេយ៍វីបម្រុងនឹងគេចគេបែរខ្នងដើរចេញតែខេវីនក៏ហៅបញ្ឈប់ដំណើររបស់គេ

"ថេយ៍វី?​"គ្រាន់តែឮសម្ដីនាយកម្លោះបែបនោះថេយ៍វីបើកភ្នែកធំៗនឹងប្រញាប់បែរមកយ៉ាងលឿន

"ថេយ៍វីអាប្រ៊ីកា​?​ជាអ្នកណា?​"ខេវីនដើរទៅកាន់តែជិតនឹងសួរបន្ត

"ឯងកំពុងតែនិយាយពីអ្វី?​"ថេយ៍វីចាប់ផ្ដើមលួចភ័យក្នុងចិត្ត

"អ្នកសរសេរថាអ្នកពីមកអតីតកាលអ្នកថាទីក្រុងមួយនេះចម្លែកសម្រាប់អ្នកគ្រប់យ៉ាងអញ្ចឹងមែនទេទើបប្លែកៗតាំងពីចេញពីមន្ទីពេទ្យមក?​អ្នកមិនមែនជាបងថេយ៍នោះតើជាអ្នកណា?​"ខេវីន

"បើមិនមែនបងថេយ៍តើឯងគិតថាបងជាអ្នកណា?​"ថេយ៍វី​

"ថេយ៍វីអាប្រ៊ីកា​..ជាឈ្មោះរបស់អ្នក"ខេវីន

"ឯងចេះអានអក្សបារាំងត្រូវទេ?​"ថេយ៍វី​

"ខ្ញុំសួរអ្នកត្រូវឆ្លើយតើបងថេយ៍ទៅណា?​នៅក្នុងខ្លួនគាត់ធ្វើអីបន្លំធ្វើជាគាត់ធ្វើអី"ខេវីនចាប់កដៃថេយ៍វីនឹងចម្រិតសួរកាន់តែខ្លាំង

"តាមពិតឯងសួររកតែថេហ្យុងពិតទេ?​មែនហើយរូបកាយនេះជារបស់គេហើយមនុស្សដែលឯងស្រឡាញ់រាល់ថ្ងៃក៏ជារូបកាយគេដែរ ឯងផ្ដល់ស្នាមញញឹមអោយយើងព្រោះយើងជាថេហ្យុង រឿងចិត្តគំនិតព្រលឹងយើងគឺវាគ្មានតម្លៃសម្រាប់អ្នកណានោះទេ"ថេយ៍វី

បុព្វហេតុស្នេហ៍ [Complete✅]Donde viven las historias. Descúbrelo ahora