ជីមីនកំសត់ត្រូវបានអ្នកបម្រើរយុនហ្គីនាំទៅញាុំអាហារងូតទឹកផ្លាសខោអាវរួចសម្រាកគេស្អាតដូចជាក្ងោកអញ្ចឹងតែរៀងអភ័ពខោអាវប្រឡាក់រហែកគ្មានអាវដូប៉ុន្តែគេនៅមានក្លិនខ្លួនផ្លែប៉េះក៏ដោយសារតែជាជីមីនជាអូមេហ្គាសម័យនេះមានមនុស្សតិចណាស់ដែលហិតក្លិនអូមេហ្គាដឹងលុះត្រាពួកគេធ្លាប់នៅជិតនឹងស្គាល់ពីអូមេហ្គាពីមុនមកទើបដឹង ប្រៀបដូចជាយុនហ្កីដែលបានស្គាល់ថេយ៍វីនឹងធ្លាប់នៅជិតហិតក្លិនដឹងថាជីមីនក៏មានក្លិនតែមួយដែរពិសេសសម្ដីជុងហ្គុកបាននិយាយគ្នាព្រឹកមិញជាមួយនាយ
គឺជុងហ្គុកមកជួបនិយាយរឿងកិច្ចការនៅនិយាយដល់រឿងផ្លូវធ្វើដំណើរទៅភូមិជីមីនជួបលោកយាយចម្លែកនោះទើបយុនហ្គីសួរពីជីមីនជុងហ្គុកក៏ប្រាប់ទៅថាក្មេងតូចដែលថេហ្យុងចង់យកប្រាក់ទៅសងនោះជាអូមេហ្គា
ក្រោយដាក់ជីមីនគេងលាបរបួសអោយគេរួចរាងតូចដែលហត់នឿយនឹងពិបាកចិត្តរឿងម្ដាយមកនោះគេងយ៉ាងស្កប់ស្កល់គេនឹងជឿមនុស្សអភិជនដូចជាយុនហ្គីថានឹងព្យាបាលម្ដាយរបស់គេពេលគេក្រោកមកចាំសួរយុនហ្គីពីលក្ខខណ្ឌ
"មើលគេអោយល្អហើយកុំរំខានដំណេកគេអោយសោះ"យុនហ្គីមកអើតមើលហើយក៏ផ្ដែផ្ដាំអ្នកបម្រើរមុននឹងនាយចុះជណ្តើរទៅខាងក្រោមពេលទៅដល់ក្រោមសីុប៊ីលីភរិយានាយក៏មកស្ទាក់ផ្លូវល្មម
"លោកបងអោយហូហ្សីយកក្មេងនោះទៅណាវាជាចោរលួចបេះផ្កាសំខាន់ៗរបស់អូនអ្នកបម្រើរប្រាប់ថាមិនមែនលើកទី1ទេ"សីុប៊ីលី
"ហេតុអីអូនកំណាញ់គ្រាន់តែផ្កាប៉ុណ្ណឹង"យុនហ្គី
"ដូចច្ចេះបងគាំទ្រអំពើរលួចមែនទេ?"សីុប៊ីលី
"បើគេលួចធ្វើអ្នកមានចាំយើងខឹងដល់ថ្នាក់វាយគេក្មេងគ្រាន់តែលួចផ្កាមួយកន្ត្រកហេតុអីអូនកំណាញ់ដល់ថ្នាក់ទៅវាយដុំគេមានមនោសញ្ជេតនាខ្លះផងមិនមែនអូនមិនឃើញទេថាគេជាក្មេងក្រីក្រ"យុនហ្គី
"ចុះយកក្លិនក្រអស់នោះមកឆ្អាបវិមានយើងធ្វើអី?ល្អបើបងមានមនោសសញ្ជេតនាក៏ប្រលែងអោយទៅវិញទៅពិសេសកុំអោយជាន់នៅទីនេះឬបេះផ្កាអូនទៀត"សីុប៊ីលីនិយាយទាំងខឹងនាងមិនចូលចិត្តមនុស្សក្រីក្រឡើយគួរអោយរអើមមិនគួររាប់រក
YOU ARE READING
បុព្វហេតុស្នេហ៍ [Complete✅]
Fanfiction"វាប្រៀបដូចវេទមន្តយ៉ាងអញ្ចឹងបិទភ្នែកតែមួយភ្លេតក្រោកមកវិញខ្ញុំឃើញខ្លួនឯងនៅក្នុងវិមានដ៍ធំស្កឹឹមស្កៃនាសម័យបុរាណ?ពិសេសនោះគឺខ្ញុំជាប្រពន្ធរដ្ធមន្ត្រីទៀត?"ថេហ្យុង