ពួកយើងទទួលបានជោគវាសនាសារជាថ្មី

6.4K 475 110
                                    


   
     ក្រោយពីជេឃេចេញទៅអ្នកស្រីគីមនឹងលោកគីមមើលទៅទឹកមុខរីករាយរបស់ថេហ្វុងត្រឹមជាក្មេងប្រុសដែលទើបតែបានជួបសោះមិចក៏ទឹកមុខគេមើលមកហាកដូចជារីករាយស្រស់ស្រាយខុសធម្មតាខ្លាំងម្លេះ!​

"តើគេជាកូនចៅអ្នកណាទៅកូនដូចជាមិនដែលឃើញមុខសោះ"អ្នកស្រីគីម

"គាត់ជាចៅរបស់លោកតាដុងមីន គាត់នៅសេអ៊ូលតែក៏មកលេងនៅទីនេះ"ថេហ្វុង

"អ...អញ្ចឹងទេហ្ហេ..អ្ហឹម ហើយកូននិយាយអីទើបមកប្រាប់ម៉ាក់ថាគេជាសង្សារ"អ្នកស្រីគីម

"គាត់ថាខ្ញុំជាសង្សារគាត់ព្រោះម៉ាក់គាត់មិនអោយរាប់អានមិត្តភក្តិទេ"ថេហ្វុង

"មិនអោយរាប់អានមិត្តតែអោយមានសង្សារ?​"លោកគីម

"គាត់ថាជាសង្សារទើបរាប់អានបាន"ថេហ្វុង

"ប្រយ័តន្នចាញ់បោកគេណាកូនប្រុសៗឥឡូវមានដុងបោកតាំងពីក្មេង"លោកគីមទូន្មានប្រៀនប្រដៅកូនក្នុងនាមជាឪពុកដ៍តែមិនទាន់ផុតមាត់ផងគាត់ក៏ត្រូវអ្នកស្រីគីមវាយមួយដៃចំស្មា

ផាច់!​

"បងប្រដៅអីធ្វើមើលតែកូនយើងនឹងកូនស្រី"អ្នកស្រី
  
"ប្រដៅអោយហើយព្រោះមើលឃើញផ្លូវ"លោកគីម

"ផ្លូវស្អីបង"អ្នកស្រីគីមសម្លក់ទើបលោកគីមបានត្រឹមសើចទាំងមើលមុខគាត់បន្តិចនឹងទម្លាក់ភ្នែកមកវិញចេះមកសួរថាផ្លូវអីទៅកើត?​ធ្វើមើលតែមិនឃើញ

"បាទប៉ាគាត់មិនចេះបោកទេ"ថេហ្វុង

"ល្អហើយទៅងូតទឹកទៅហើយលើកក្រោយកុំទៅដើរលេងទៀតបើឌឺម៉ាក់កើតជើងចោលហើយ"អ្នកស្រីគីម

"បាទដឹងហៃ..."រាងតូចឆ្លើយដឹងហើយទាំង​មុខជ្រួញមុខនឹងគ្មានទៅស្ដាប់អីទេគេឆ្លើយតែមាត់បើថាទៅងូត
ទឹកញាុំអាហាររួចភ្លេចពាក្យសន្យារបស់គេបាត់ទៅហើយពិបាកណាស់ថេហ្វុងមួយនេះទាល់តែពឹងកម្លាំងលោកគីមតាមឃ្វាល់មើលទើបបាន។​

#វាលស្មៅ

   តាំងពីថ្ងៃនោះមកថេហ្វុងតែងតែទៅលេងជាមួយជេឃេរហូតពួកគេដើរលេងជាមួយគ្នានឹងចូលចិត្តនិយាយគ្នាច្រើនថេហ្វុងនិយាយមិនចេះទាល់សម្ដីនោះទេបើជេឃេវិញទោះមិនសូវនិយាយច្រើនតែគេចូលចិត្តស្ដាប់ជាង

បុព្វហេតុស្នេហ៍ [Complete✅]Where stories live. Discover now