ភាគទី40: ហឹស!​ចាំមើលយើងប្ដឹងរដ្ធមន្ត្រីណា

3.7K 345 30
                                    

#ពេលវេលាអនាគត់កាល


នៅយប់ដែរហើយប្រមានជាខ្ទង់ម៉ោង9ថេយ៍វីគេមិនទាន់គេងនោះទេរាងតូចនៅកន្លែងបង្អួចដើម្បីរងចាំអើតមើលទៅខេវីនថាគេមកពីកម្មវិធីឬនៅតែដូចជាមិនទាន់ឃើញមកបើគេឃើញនាយកម្លោះចូលផ្ទះវិញគេមុខជាចូលគេងហើយ

"ថ្មានេះហើយនៅមិនទាន់ឃើញទៀត"ថេយ៍វីរអ៊ូតិចៗមុននឹងច្រត់ដៃ​ទ្រចង្ការគេកំពុងតែអង្គុយនៅលើកៅអ៊ីតុ សម្អាងរំពេចនោះគេក៏អោនទៅមើលថតតុដែលមានកូនសោរក៏ដូចជាសៀវភៅវេទមន្តឆ្លងភពឈ្មោះថាផើសសីុលើទ័មនៅក្នុងនោះដែលជាប់សោបើកមិនចេញ

ផឹប!​ៗ

"ខ្ញុំបោះចោលកូនសោថតតុនៅទីណាទៅ?​បើរកមិនឃើញផងតែ...ខ្ញុំមិនចង់ខ្វល់ពីឯងទេ "គេមិនចង់នៅឃើញសៀវភៅនោះឡើយវាធ្វើអោយគេមានអារម្មណ៍ថាអាត្មានិយមចំពោះប៉ាម៉ាក់ថេហ្យុងរហូត

"តើសៀវភៅកំណត់ហេតុនោះគឺជាការសរសេរនៅរឿងដែលកើតឡើងរួច?​ចុះបើយើងធ្វើអោយខុសពីសៀវភៅនោះ?​បើចាក់សោទៅពេលនេះតើថេហ្យុងមានបុត្រជាមួយនឹងចនបានយ៉ាងមិចឬពួកគេពេលនេះកំពុងតែមានបុត្រហើយ?​"ថេយ៍វីគេឆ្ងល់តាំងពីថ្ងៃឃើញសៀវភៅកំណត់ហេតុតែទាក់ទងទៅថេហ្យុងមិនបានសោះគិតទៅយូហើយរាប់សប្ដាហ៍ទៅហើយ

"យ៉ា!​រូបកាយរបស់ខ្ញុំ?​តើពួកគេកំពុងតែធ្វើអី"ថេយ៍វីលួចសង្គ្រឺតជើងធ្មេញបន្តិចមុននឹងបិទភ្នែកក្ដាប់ខ្សែរកពោលក្នុងចិត្តដើម្បីទាក់ទងទៅថេហ្យុងម្ដងទៀតតែម្ដងនេះគឺមានការឆ្លើយតបមកវិញ

«ថេយ៍វី...hello»សម្លេងថេហ្យុងក៏តបមកមែនហើយគេភ្លេចពីរឿងទាក់ទងមកថេយ៍វីអោយឆឹង

"មិនលេងសើចទេតើឯងបាត់ទៅណា?​"ថេយ៍វី

«គឺយើងឈឺទើបមិនបានទាក់ទងទៅឯង»ថេហ្យុង

"តើរាងកាយយើងបញ្ចេញអាការ:អីតើឈឺចាប់ទេ?​មានឈាមច្រមុះខ្លាំងឬអត់?​"ថេយ៍វី

"ឯងកំពុងតែនិយាយអី?​យើងឈឺព្រោះប្រពន្ធចុងប្ដីឯងដាក់ថ្នាំបំពុលយើង"ថេហ្យុង

"នាងម្នាក់ណា?​"ថេយ៍វី

«គឺនាងអាន់លីសាមុខចាស់ជាងគេនោះអី»ថេហ្យុង

បុព្វហេតុស្នេហ៍ [Complete✅]Where stories live. Discover now