ភាគទី19: ថេយ៍វីប្ដីឯងចង់រំលោភយើើង

4.7K 366 16
                                    

     បន្ទាប់ពីនោះជុងហ្គុកដើរសំដៅទៅបន្ទប់របស់ថេហ្យុងដើម្បីផ្លាស់ខោអាវព្រោះតែមេឃភ្លៀងសើមអស់ដោយថេហ្យុងនៅអង្គុយនៅលើនៅនឹងតុរបស់គេដើម្បីកត់នេះកត់នោះចូលសៀវភៅកំណត់ហេតុរបស់ថេយ៍វីព្រោះគេមានអារម្មណ៍ថាបើថេយ៍វីរកសោឃើញមុខជាត្រូវប្ដូវិញ្ញាញគ្នាវិញហើយក៏លែងមានអ្វីពាក់ព័ន្ធនឹងមនុស្សបុរាណបែបនេះរហូត

"អូនមិនទាន់ចូលគេងទេ?​"ជុងហ្គុកចេញមកពីបន្ទប់ទឹកមុននឹងសួរទៅកាន់ថេហ្យុង

"ជិតចូលគេងហើយចាំបន្តិច!​មើស"ថេហ្យុងកំពុងតែជក់កត់ផងពេលនោះរាងក្រាសក៏មកឈមើលលឿនរហ័សតែម្ដងទើបថេហ្យុងព្យាយាមបាំងមិនអោយនាយឃើញ

"អូនកំពុងតែសរសេរអ្វី?​"ជុងហ្គុក

"គឺ...សរសេរលេងគូលេងនងណា​គ្មានអ្វីទេ"ថេហ្យុង

"អោយបងមើលបន្តិច"ជុងហ្គុក

"អត់ទេ"ថេហ្យុងយកសៀវភៅលាក់ទុកក្នុងអាវមិនអោយនាយឃើញនោះទេនឹងថែមទាំងសម្លក់មុខនាយទៀតផង

"ហេតុអីគំរិះមិនអោយបងមើល"ជុងហ្គុក

"គំរិះនឹងឯងមោះ!​ទៅគេងទៅហ្ន៎..ក្នុងសៀវភៅនឹងអត់មានអីសំខាន់ទេ"ថេហ្យុងប្ដូទឹកមុខមុននឹងអោបដៃសំដៅទៅគ្រែដើម្បីគេងដោយជុងហ្គុកនៅតាមមើលមុខពេលទៅដល់គ្រែរាងក្រាសក៏ច្រានថេហ្យុងទៅលើគ្រែនាយក៏ប្រញាប់ទ្រោមពីលើ

"អ្ហាយ!​!​"រាងតូចភ្ញាក់ផ្អើលដែលសុខៗរាងក្រាសមកច្រានគេហើយក៏ទ្រោមពីលើបែបនេះ

"និយាយមកតើចងចាំអ្វីខ្លះពីម៉ាក់ប៉ាក់អូនដែលនិយាយមកកាន់អូន?​"ជុងហ្គុកទ្រោមពីលើឃាំងដៃដោយរាងតូចរើលែងរួចមានតែធ្វើមុខភ័យនៅក្រោមទ្រូងនាយ

"មិនចាំទេ"ថេហ្យុង

"ឬក៏អូនមិនមែនជាថេយ៍វី"ជុងហ្គុក

"រដ្ធមន្ត្រីកំពុងតែមានន័យថាមិច?​"ថេហ្យុងឮសំនួរហើយបេះដូងលោតដុកដាក់ៗ

"បើសិនអូនបាត់ការចងចាំពិតមែនប៉ុន្តែហេតុអីអូនចាំបាននៅរឿងជាច្រើនតែរឿងខ្លះអូនមិនចាំបងសួរត្រូវតែឆ្លើយ"ជុងហ្គុកនិយាយដោយការដាក់កំហិតទៅលើ
ថេហ្យុងអោយឆ្លើយ

បុព្វហេតុស្នេហ៍ [Complete✅]Where stories live. Discover now