មកដល់ខេវីននាំឡើងម៉ូតូនឹងបើកចេញក្រៅបាត់ព្រោះបើនៅអាចនឹងគ្រោះថ្នាក់ដល់ថេយ៍វីនៅសម័យកាលឆ្នាំ2009នេះភាពចលាចលនៅក្នុងទីក្រុងមិនទាន់បានរៀបចំសណ្ដាប់ធ្នាប់ល្អ100%នោះទេនៅកន្លែងខ្លះសម្បូរទៅដោយជនអន្តពាលបើសិនគេវាយត្រូវពិបាករកអ្នកទទួលខុសត្រូវបន្តិចដែរ
"ហឹស!"ថេយ៍វីអង្គុយនៅលើម៉ូតូទាំងមិនអស់ចិត្តនោះទេគេចង់ទៅយកសៀវភៅនោះព្រោះចង់ដឹងរឿងជាច្រើនដែលថេហ្យុងសរសេរអំពីវានៅកន្លែងខ្លះ
នៃអត្ថបទដែលរៀបរាប់ថាគេមានកូនជាមួយជុងហ្គុកនោះថេហ្យុងបានសរសេរថាគេឈឺ...តើឈឺចាញ់កូនឬឈឺអី?គេពិតជាមិនទាន់បានអានព្រោះចង់ដឹងភាគបញ្ចប់នៃពួកគេមុនតែចុងក្រោយភាគចុងបញ្ចប់ក៏មិនបានអានភាគនោះក៏រំលងទៀត"តើកើតអី?"ខេវីនបែរមកសួរពេលឮអ្នកខាងក្រោយដកដង្ហើម10.20ដង
"ក្មេងប្រុសបង្កររឿងនោះប្រហែលទៅវិញហើយយើងបកទៅវិញទៅខេវីន"ថេយ៍វីអន្រួនស្មានាយកម្លោះ
"អត់ទេស្មានេះប្រហែលប៉ូលីសដេញចាប់ហើយអញ្ចឹងហើយបើសិនពួកយើងទៅអាចនឹងត្រូវគេចោតហើយនាំយើងឡើងឡានសារ៉ែនដែរមិនខាន"ខេវីន
"ឡានសារ៉ែន?វាចម្លែកទៀតហើយតើឡានដែកនោះជិះទៅសប្បាយទេ"ថេយ៍វី
"ហឹសៗ..សប្បាយណាស់ពេលជិះរួចគេនាំយើងទៅឃុំក្នុងគុក"ខេវីន
"ហ្ហើយ!អញ្ចឹងហេតុអីថាសប្បាយនោះគឺស្មើរនឹងរទេះអ្នកទោសហើយមិនបានទេនោះនឹងត្រូវអ្នកភូមិខ្ពើមរអើមមិនខាន"ថេយ៍វីគិតថាបានជិះឡាននោះហើយគេដឹកកាត់អ្នកភូមិជាច្រើនអោយមើលមុខដូចកាលសម័យនោះ
"ប៉ុន្តែតើសម័យកាលរបស់ថេយ៍វីគេជិះអ្វីដែលចុះ?"ខេវីនចាប់ផ្ដើមហៅថេយ៍វីស្មើរវិញព្រោះថេយ៍វីនិយាយថាគេក៏អាយុ19ដែរ
"រទេះសេះគេធ្វើអំពីដែកដែរប៉ុន្តែទាល់តែត្រកូលអ្នកមានទើបមានវាជិះមិនដូចនៅទីនេះទេមនុស្សជាច្រើនអាចទិញវាជិះបាន"ថេយ៍វី
"អញ្ចឹងថេយ៍វីគឺជាកូនអ្នកមានត្រូវទេ?ចុះមកនៅក្នុងជីវិតបងថេយ៍តើពិបាកឬអត់?"ខេវីន
VOCÊ ESTÁ LENDO
បុព្វហេតុស្នេហ៍ [Complete✅]
Fanfic"វាប្រៀបដូចវេទមន្តយ៉ាងអញ្ចឹងបិទភ្នែកតែមួយភ្លេតក្រោកមកវិញខ្ញុំឃើញខ្លួនឯងនៅក្នុងវិមានដ៍ធំស្កឹឹមស្កៃនាសម័យបុរាណ?ពិសេសនោះគឺខ្ញុំជាប្រពន្ធរដ្ធមន្ត្រីទៀត?"ថេហ្យុង