នឹកឃើញឱកាសដើម្បីព្យាបាលថេហ្យុងហើយរាងក្រាសមិនរងចាំយូនោះទេព្រោះនាយមិនជឿសម្ដីសុបពេទ្យដែលថាថេហ្យុងនៅរីងរាំយូណាស់ទម្រាំតែថ្នាំជ្រាបពេញខ្លួនមិនកើតទេមុខមាត់រាងតូចស្លេកខ្លាំងគេគ្មានកម្លាំងសូម្បីតែបើកភ្នែកបែបនោះតើអាចនាយទុកចិត្តបានយ៉ាងមិចណាមួយនៅឃើញសភាពថេហ្យុងអញ្ចឹងក្នុងចិត្តនាយស្ទើរតែប្រេះបែកពីបំណែកទៅហើយ អ្នកស្រីសៀយុនក៏ជាមនុស្សចិត្តដាច់ទៀតគាត់មិនព្រមទៅរកថ្នាំបន្សាបអោយនាយសោះដូចច្ចេះហើយមិនចាំបាច់រំពឹងគាត់ទេនាយត្រូវស្វះស្វែងរកខ្លួនឯង
"នៅមើលម្ចាស់តូចអោយល្អហាមមិនអោយអ្នកណាចូលមកមើលទាំងអស់សូម្បីតែអ្នកម៉ាក់របស់យើងឬវេឌីឡាអាន់លីសា"ជុងហ្គុកវិចផ្កាមាសនោះទុករួចកាន់សម្ពាធបម្រុងចេញទៅណាមិនដឹងជាមួយនឹងឌីប្រេមឯជំនិតម្នាក់ទៀតឈ្មោះប៉ូលីរួមទាំងសៃអាណាត្រូវបានរាងក្រាសបញ្ជារអោយនៅយាមកាមបន្ទប់ថេហ្យុង
"បាទលោកចៅហ្វាយ"ប៉ូលី
"ចា៎លោកម្ចាស់"សៃអាណា
"កំហុសដែលពួកឯងសាងបង្ករការធ្វេសប្រហែសលើកនេះយើងនឹងដោះស្រាយគ្នាតាមក្រោយដូចច្ចេះបើសិនជាមិនចង់មានទារុណកាន់តែធ្ងន់ធ្ងរកុំបង្កើតកំហុសជាលើកទី2"ជុងហ្គុកនិយាយដោយអំណាចរបស់នាយធ្វើអោយអ្នកបម្រើរគ្រប់គ្នាភ័យញ័រមាត់តែមិនអាចជៀសផុតបានទេព្រោះពួកនាងប្រហែសបង្ករអោយថេហ្យុងទៅជាបែបនោះឬសូម្បីតែឌីប្រេមក៏មិនរួចខ្លួនដែរ និយាយរួចរាងក្រាសក៏ចាកចេញទៅដោយមិនភ្លេចថើបភរិយាហើយឌីប្រេមក៏ទៅតាមក្រោយដូចគ្នា។
#ខ្ទមចង្កេះភ្នំ
មិនហែរហមច្រើនទេជុងហ្គុកបានជិះសេះធ្វើដំណើរតែពីអ្នកឌីប្រេមឆ្លងកាត់ព្រៃក្រាសនឹងងងឹតអស់ជាច្រើនម៉ាយល៍ដើម្បីធ្វើដំណើរឡើងមកចង្កេះភ្នំគឺពាក់កណ្ដាលនៃភ្នំដើម្បីមកខ្ទមតូចទ្រុឌទ្រោមដែលស្ថិតនៅក្នុងព្រៃរបស់លោកយាយគ្រូវេទមន្តម្នាក់នោះ
គ្រាន់តែមកដល់ផ្លូវបំបែកចូលខ្ទមជុងហ្គុកបានឃើញពីចម្ងាយថាលោកយាយម្នាក់នោះកំពុងតែឈស្លៀកអាវដណ្ដប់ពណ៍ខ្មៅដៃកាន់ឈើច្រត់ញញឹមមកកាន់នាយគាត់ហាកដូចជាដឹងមុនថានាយនឹងមករកគាត់
YOU ARE READING
បុព្វហេតុស្នេហ៍ [Complete✅]
Fanfiction"វាប្រៀបដូចវេទមន្តយ៉ាងអញ្ចឹងបិទភ្នែកតែមួយភ្លេតក្រោកមកវិញខ្ញុំឃើញខ្លួនឯងនៅក្នុងវិមានដ៍ធំស្កឹឹមស្កៃនាសម័យបុរាណ?ពិសេសនោះគឺខ្ញុំជាប្រពន្ធរដ្ធមន្ត្រីទៀត?"ថេហ្យុង