ភាគទី:៦គឺយើងនោះអី

1.6K 80 2
                                    

លុះដល់ស្អែកឡើងពិធីមង្គលការក៏កើតឡើងមានភ្ញៀវជាច្រើនបានមកចូលរួមជាពិសេសសុទ្ទតែអ្នកមានមុខមាត់ក្នុងសង្គម ព្រោះថាឋានះគ្រួសារទាំងពីគឺមិនធម្មតាអ្នកណាមិនស្គាល់ពួកគេនោះ ។ទោះវារហ័សយ៉ាងណាក៏ដោយការការរៀបចំមួយនេះបែបឥតខ្ជោះគ្មានទាស់។

« ថេយ៍ កូនធ្វើចិត្តអោយស្រស់ស្រាយទៅណា កុំធ្វើអោយតានតឹងអីណាកូន »

« បាទ ម៉ាក់!!»រាងតូចតបទៅម្ដាយវិញទាំងទឹកមុខក្រៀមក្រំ។

« ធ្វើចិត្តអោយសប្បាយទៅកូន» អ្នកស្រីចាប់ដៃកូនថ្នមៗព្យាយាមលើកទឹកចិត្តគេ។

« ម៉ាក់កុំបារម្ភអីកូន មិនអីទេម៉ាក់ »

skip.......

ពិធីមង្គលការក៏ចប់ទៅយ៉ាងរលូន ជុងហ្គុកនឹងរាងតូចបាននាំគ្នាបើកឡានមកផ្ទះជាកាដូចងដៃពីប៉ាម៉ាក់ថេហ្យុងនៅជិតជាយក្រុង។

« ចុះមក!!រឺចង់អោយយើងអូសឯងមក »ជុងហ្គុកចុះពីលើឡានភ្លាមក៏ស្ដីទៅរាងតូចដែរជាប្រពន្ធថ្មីថ្មិងទើបតែរៀបការ។

« ខ្ញុំ ចុះហើយ »រាងតូចក៏ចុះពីលើឡានទាំងមានអារម្មណ៍មិនល្អទាល់តែសោះ។

« ហុឹស..»នាយក៏ក្រហឹមបន្តិចមុននឹងដើរចូលទៅក្នុងមុនរាងតូច។

« ហ្អើយ ជីវិតខ្ញុំនឹងទៅជាយ៉ាងណាទៅ ??»រាងតូចដង្ហើមធំបន្តិចក៏ដើរទៅពីតាមក្រោយនាយ ដោយមានយួរវ៉ាលីសំពីងសំពោង។ចូលមកដល់ក្នុងភ្លាម រាងតូចប្រះខ្លួនដេកទាំងអស់កម្លាំង ហើយក៏លង់លក់ទៅ។

« ហេតុអីក៏គេងទាំងមិនងូតទឹកបែបនេះ??»ជុងហ្គុកចេញពីបន្ទប់ទឹកក៏ឃើញរាងតូចដេកនាយឈរហួសចិត្តបន្តិចមុននឹងដើរទៅជួយរៀបចំអីវ៉ាន់រាងតូចដាក់ក្នុងទូរ។ សកម្មភាពមួយនេះបើមើលទៅ នាយពិតជាមនុស្សដែលយកចិត្តទុកដាក់នឹងរាងតូចណាស់តែហេតុអីអីគេនិយាយថាស្អប់មិនចូលចិត្តទៅវិញ។បន្ទាប់ពីរៀបចំរួចរាល់នាយក៏ចុះទៅក្រោម បាត់។

« អឹម..ហ្អឹម.! អឺនេះយើងគេងទាំងឈុតរៀបការបែបនេះឬ?? នេះម៉ោងប៉ុន្មានហើយចេះ ??»

« ម៉ោង8យប់ហើយ លោកព្រះអើយទឹកក៏មិនទាន់ងូត ខោអាវក៏មិនទាន់រៀបចំ!!! អេ្ហនេះអ្នកណាគេរៀបអោយយើងឬក៏ជាគេ ...ហឹមខ្ជិលគិតទៅងូតទឹកសិនចាំរកអីញុាំតាមក្រោយ»  នាយតូចក៏ទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ប្រហែល20នាទីរាងតូចក៏ងូតទឹកហើយ ក៏ចុះមកក្រោមរកអីញុាំ។

រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)Where stories live. Discover now