« អាហ្គុក ថ្ងៃនេះកើតស្អីបានបបួលយើងមកក្លឹបបែបនេះ??»នាយកម្លោះហូប៊ីសួរទៅមិត្តភក្តិទាំងមិនអស់ចិត្តរាល់ដងបបួលមិនដែលចង់មកទេថ្ងៃនេះចម្លែកអីមកបបួលនាយកម្លោះមកក្លឹប។
« យ៉ាងមិចវាចម្លែកណាស់ទៅហ្អេ??»
« អើ វាចម្លែកមែននឹងហាបើរាល់ដងមិនអញ្ជឹង»
« អីឡូវប្រាប់មកថាហៅយើងមកធ្វើអី??»
« យើងគ្រាន់តែអារម្មណ៍មិនល្អ!!ចង់រំសាយខ្លះ»
« អត់គិតទៅផ្ទះទេឯងនេះប្រពន្ធចាំផ្លូវស្លាប់ហើយ »
« កុំទៅនិយាយពីគេ យើងមិនចង់លឺទេវើយ»នាយចាប់ផ្ដើមមួលម៉ៅព្រោះថានាយពិតជាមិនអាចលុបចិត្តស្អប់ពីរាងតូចបានសោះ។
« ឯងរៀនបើកចិត្តខ្លះទៅមើល តើឯងនៅតែខឹងស្អប់គេដល់ពេលណាទៀត?ឯងមិនអាណិតគេខ្លះទេឬ?»
« អាណិត?បើមិនព្រោះតែគេអារ៉ាក៏មិនស្លាប់ដែរ »
« ឈប់បន្ទោសគ្នាទៅថ្ងៃនោះឯងមិនទាំងនៅកន្លែងកើតហេតុផង ឯងហ៊ានចោទគ្នាបែបនេះទៅកើត!!»នាយកម្លោះជាមិត្តព្យាយាមពន្យល់មិត្តកុំអោយគិតបែបនឹងទៀតតែមើលទៅវាគ្មានបានផលទេ។
« ឈប់និយាយទៅ ផឹកវិញ»ពួកគេទាំងពីក៏បន្តផឹករំសាយទុក្ខកង្វល់មិនខ្វល់ពីអ្វីទាំងអស់។ប៉ុន្តែកំពុងតែផឹកក៏ប្រទះភ្នែកនឹងរាងតូចថេហ្យុងកំពុងតែអង្គុយផឹកនៅម្ខាងទៀតនៅជាន់ខាងក្រោម ។
« គេមកទីនេះធ្វើអី??»ជុងហ្គុកអត់ឆ្ងល់មិនបានទេព្រោះនាយមើលទៅកាន់កន្លែងរាងតូចមិនមែនតែគេម្នាក់គេម្នាក់គេមានបុរសម្នាក់រាងខ្ពស់ស្រឡះសក់ពណ៍ទឹកប្រាក់ ពាក់អាវគ្រហ្សេពណ៍ខ្មៅស្រាល អង្គុយគងទាក់ខ្លាមិនដឹងនិយាយអ្វីខ្លះជាមួយរាងតូច។
« ហុឹស!ហ៊ានមកជួបសាហាយផងហ្អេនេះគេកាន់តែខ្លាំងដៃហើយ»នាយសង្ហាងើបក្រេះរកតែហូប៊ីឃាត់មិនទាន់ នាយដើរបោះជំហ៊ានយ៉ាងញាប់ឆ្មេទៅកន្លែងរាងតូច។
« ហ៊ានណាស់ ហ៊ានមកជួបប្រុសទាំងខ្លួនមានប្ដីហើយ!!!»នាយក្រាសច្រលោតខឹងដើរទៅទាញក្របួចក៏អាវនាយម្នាក់នោះសឹងតែនឹងថប់ខ្យល់ស្លាប់។
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Actionតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា