#new day
« ជុងហ្គុក!!! នេះបងនឹងវា??!!»ជូជូនាងបើកទ្វាបើកទ្វាបន្ទប់របស់រាងតូចក៏ឃើញពួកគេគេងអោបគ្នាទាំងគ្មានសម្លៀកបំពាក់ ។
« អត់សុជីវធម៌ម្ល៉េះ ចូលបន្ទប់គេមិនចេះគោះទ្វា»ថេហ្យុងថាអោយនាងមុាំងៗថែមទាំងលើកដៃអោបករជុងហ្គុកបញ្ឈឺនាងទៀតផង។
« ឯង..ហ៊ានណាស់ហ៊ានដេកជាមួយប្ដីយើង »នាងស្រវាប្រឹងចូលទៅវាយរាងតូចតែជុងហ្គុកចាប់ដៃនាងជាប់។
« ប្ដីនាងពីកាល ចំពោះនាងបើហៅថាស្រីកំដរគឺត្រូវបន្តិច មកអោយដៃប្ដីគេដល់ផ្ទះសម្បត្តិត្រឹមជាស្រីគេសុីចោលកុំមកតាំងខ្លួនជាប្រពន្ធគេនោះ ជូជូ នាងស្រីល្ងង់ គេបោកឡើងវិលខួរហើយនៅមិនដឹងហាសហា»(បញ្ជាក់ថេហ្គុកបាន ស្លៀកពាក់រួចហើយ ពេលងើបមកនិយាយជាមួយជូជូ)
« តែជុងហ្គុកស្រលាញ់យើង គេស្រលាញ់យើងមិនមែនឯងទេអាចង្រៃ អាខ្ទើយឯងនៀកបានត្រឹមជាមនុស្សកំដរគេ មែនទេជុងហ្គុកបងស្អប់វាត្រូវទេ»
« ខ្ញុំស្រលាញ់ថេហ្យុង ពេលនេះនាងក៏គួរដឹងហើយ ទីបញ្ជប់នាងក៏មកដល់ ដែរយើងដឹងហើយថាហេតុអីអារ៉ាស្លាប់ គឺនាង នាងយកអារ៉ាទៅលក់ធ្វើអោយនាងមានកូន ដូច្នេះអារ៉ាក៏សម្លាប់ខ្លួន អារ៉ាស្លាប់ព្រោះតែនាង នាងជាឃាតក ជូជូកាន់រីស្ទេត»ជុងហ្គុកនាយពោលទាំងកំហឹង។
« ហុឹស..ខ្ញុំធ្វើក៏ព្រោះស្រលាញ់លោក តែលោកមើលមិនឃើញក្ដីស្រលាញ់ខ្ញុំទេ ហុឹក ៗ លោកបែជាទៅយកលីអារ៉ា មីស្រីក្រីក្រនោះ ហុឹកៗៗ ខ្ញុំធ្លាប់គិតថា បើគ្មាននាងលោកស្រលាញ់ខ្ញុំអត់ទេ លោកនៅមកយកអាក្មេងមុខញីនេះមកទៀត ហុឹកៗៗ អ្ហឹក ហេតុអីលោកមើលមិនឃើញពីក្ដីស្រលាញ់ខ្ញុំហាស »
« សម្រាប់នាង ទោះជាលើលោកនេះគ្មានថេហ្យុងគ្មានអារ៉ាក៏ខ្ញុំមិនស្រលាញ់ស្រីបីសាចដូចនាងដែរ »
« អ្ហាយ!!! មិនពិត មិនពិត បើសិនជាខ្ញុំមិនបានបងអ្នកណាក៏មិនបានបងដែរ »
« អ្ហាយ..លែងនាងចង់ធ្វើស្អី »ភ្លាមៗជូជូ ចាប់ទាញរាងតូច ដោយយកកាំបិត នៅលើតុមកផ្ចុងកថេហ្យុង ទាំងសតិនាងមិនគ្រប់គ្រាន់។
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Actionតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា