លុះព្រឹកឡើងប្រហែលម៉ោង៦ជាងជុងហ្គុកក៏មកវិញទាំងសភាពរញ៉េរញ៉ៃដូចទើបនឹងក្រោកពីដេកយ៉ាងអញ្ជឹង ហើយអីដែលសំខាន់មានស្នាមក្រេមជាប់កអាវទៀត។
« ក្រាក!!! » បើកចូលដល់បន្ទប់នាយក៏ឃើញថារាងតូចកំពុងតែគេងមិនទាន់ភ្ញាក់នោះទេ ។ជីមីននឹងមីនជីកំពុងតែធ្វើម្ហូបនៅផ្ទះបាយ។
« នែ៎ !!ក្រោកឡើងថេហ្យុងប្រឹងដេកដល់កាល»
« កុំដាស់គេអី!!»
« មីនជីឯងមកទីនេះតាំងពីស្មាណា??»
« តាំងពីបងទុកប្រពន្ធចោលអោយនៅផ្ទះម្នាក់ឯងមកម្ល៉េះ!!»
« រឿងរបស់បងទេហើយឯងមកពាក់ពន្ធ័ស្អីហាស មីនជី»
« ខ្ញុំសួរបងយប់មិញបងទៅណា??»
« ទៅណាក៏ជារឿងបងឯងកុំចេះ»
« ហេតុអីថេយ៍ខលមិនលើក ??អរនេះមិនបាច់និយាយក៏ដឹងដែរ »មុនដំបូងមីនជីចង់សួររកហេតុផលតែក្រឡេកទៅឃើញស្នាមក្រេមនឹងកអាវក៏ដឹង។
« បានហើយឯងទៅវិញទៅបងមិនចង់ឈ្លោះជាមួយឯងទេ»
« មិនចង់ឈ្លោះព្រោះហត់មកពីជួបស្រីមែនទេ???»រាងតូចដែលធ្វើពុតគេងនោះក៏និយាយឡើងទាំងទឹកភ្នែករលីងរលោង។
« បិទមាត់ទៅថេហ្យុង »
« លោកមិនលើកលេខខ្ញុំព្រោះរវល់ទៅអោបស្រីទាំងនោះមែនទេ ហុឹសលោកយកពេលក្រេបទឹកឃ្មុំរបស់ពួកយើងទៅអោបស្រីផ្សេងបែបនេះហ្អេ??»
« ហើយថី??ឯងក៏ដឹងយើងរៀបការព្រោះអីដឺលឬ??»
« បើលោកមិនស្រលាញ់ខ្ញុំយ៉ាងហោចណាស់ក៏លើកទូរស័ព្ទខ្ញុំដែរ!!លោកដឹងទេថាខ្ញុំខ្លាចប៉ុណ្ណាព្យាយាមខលទៅអ្នកមាននាមថាប្ដីតែមិនលើកទាល់តែសោះ ខ្ញុំអន់ដល់ថ្នាក់នឹង!!! »រាងតូចស្រែកគំហគខ្លាំងៗធ្វើអោយអ្នកនីក្នុងផ្ទះសឹងមិនជឿថាគេខឹងខ្លាំងដល់ថ្នាក់នឹង។
« គ្រាន់តែអោយឯងនៅផ្ទះសោះ ឯងខ្កាចស្អី??»
« ហុឹស!!»រាងតូចមិននិយាយក៏ដើរចូលបន្ទន់ទឹកបាត់។
« ហ្អើយវាមានរឿងស្អីណាស់ណាទៅ??»
« ចង់ដឹងមើលខ្លួនឯងទៅ!!»ជីមីនហុចផ្លាស់កាមេរ៉ាសុវត្ថិភាពភាពអោយនាយមុននឹងនាំមីនជីទៅវិញ។
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Actionតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា