« មើលទៅដូចជារាក់ទាក់គេដល់ហើយណ៎!!»ចូលមកដល់ក្នុងអូហ្វីសភ្លាមនាយក៏ដៀមដាមផ្លែផ្កាអោយរាងតូចភ្លែត។
« ខ្ញុំ គ្រាន់តែរាក់ទាក់ជាការសមនឹងពួកគេប៉ុណ្ណោះ »
« ចុះត្រង់នៅជាមួយយើង ក៏មិនញញឹមបែបនឹងផងទៅ »
« ក៏ព្រោះលោកជាមនុស្សដែលខ្ញុំស្អប់»
« ស្អប់អញ្ជឹងឬ??ក្រែងពីមុនឯងតាមតោងទាមយើងដូចឈ្លើងហ្អេ?? មិនបាច់មកធ្វើរឹកធ្វើរាងអោយយើងចាប់អារម្មណ៍ទេ!!» នាយនិយាយមាំងៗគ្មានគិតពីអារម្មណ៍ក្មេងប្រុសខំពោះមុខអីបន្តិចសោះ។
« លោកឈប់តម្កើងខ្លួនជារាជបុត្រទៅ ជុងហ្គុករ៉ូវីស្ទៀ ខ្ញុំទទួលស្គាល់ថាការពីមុនខ្ញុំស្រលាញ់លោក ហុឹកៗ អ្ហឹកខ្ញុំថោក ខ្ញុំល្ងង់ ហុឹកៗ ខ្ញុំភ្លើដែលស្រលាញ់មនុស្សដែលធ្វើបាបខ្លួនរាល់ថ្ងៃ តែពេលនេះអត់ទេខ្ញុំឈប់ស្រលាញ់លោកហើយ!!!»រាងតូចរៀបរាប់ទាំងយំសស្រាក់ គេមិនចង់យំបែបនេះទេតែទប់មិនជាប់។
« ហុឹស!! ឈប់សម្ដែងទៅយើងមិនល្ងង់ជឿឯងទេ ថាមិនត្រូវទៅខិតខំថែរាងថែសម្រស់ត្រឡប់មកវិញចង់ទាក់យើងផងមិនដឹ..»
« ផាច់..*!!!»និយាយមិនទាន់ចប់ស្រួលបួលោងនាយក៏ត្រូវមួយកម្លៀងរបស់រាងតូចភ្លែត។
« នេះហ៊ានទះយើងផងឬ?? »
« អ្ហឹកៗៗ លោកចង់ធ្វើអី??»
« ធ្វើអី គឺធ្វើនឹងហើយ អ្ហឹម *» ជុងហ្គុកក៏ចាប់នាយតូចថើបទាំងកម្រោល ឯរាងតូចវិញខំរើផងអីផង តែរើមិនឈ្នះ មានតែបន្តសម្រក់ទឹកភ្នែក រហូតដល់នាយថើបឆ្អែត។
« ផ្អែម ..ផាច់*» មាត់មានសេរីភាពភ្លាមថេយ៍ក៏ទះនាយមួយកម្លៀងទៀត ទាំងចុកអួលណែនក្នុងទ្រូង។
« ហ្អឹកៗៗ លេងសើចឆ្អែតហើយមែនទេ ?? ខ្ញុំមុនគួរណាធ្លាប់មានចិត្តលើលោកសោះ តែទង្វើទាំងអស់ដែលលោកធ្វើមកលើខ្ញុំនេះ ខ្ញុំក៏ដឹងនឹងកាន់តែស្អប់លោករឹតខ្លាំង» និយាយហើយគេក៏រត់ចេញពីអូហ្វីសនាយទាំងយំសស្រាក់ ។
« ផាំង!! ហ្អើយចង្រៃយ៎ »ជុងហ្គុកទះតុមួយដៃផាំងលាន់លឺយ៉ាងខ្លាំង មិនគួរណានាយទប់អារម្មណ៍មិនបានសោះ។
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Aksiតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា