« យេណា ការងារថ្ងៃនេះយ៉ាងមិចហើយ »ជុងហ្គុក
« ចាស៎ លោកប្រធានគឺរលូនល្អណាស់ស្រាក្រហមពួកយើងក៏ដឹកចេញច្រើនផងដែរ »
« អឹម..ល្អ តែខ្ញុំលឺថានាងកំពុងមានផ្ទៃពោះហ្អេ??»
« ចា.ចាសគឺ៤ខែហើយលោកប្រធាន »យេណានាងរាងស្ទាក់ស្ទើនឹងឆ្លើយដែរតែបើប្រធាននាងជ្រុលជាដឹងហើយក៏ប្រាប់តែម្ដងទៅ។
« ខ្ញុំថានាងគួរតែសម្រាកខ្លះទៅ មនុស្សស្រីពេលមានទម្ងន់មិនគួរធ្វើការច្រើនពេកទេ »
« មិចនឹងឈប់កើតទៅលោកប្រធានរាល់ថ្ងៃខ្ញុំគ្មានទីពឹងទេ បើឈប់ដាច់បាយទាំងម្ដាយទាំងកូនមិនខានទេ »នាងនិយាយបែបលេងសើច។
« ចុះឪពុកក្មេង??»
« គឺ..គឺខ្ញុំគ្មានប្ដីទេ!! ខ្ញុំ..ត្រូវគេបំពាន»
« គេជាអ្នកណា???»
« គេ..គេគឺជាបូស៊ុនខ្យេ»
« ជាវា!!! ហុឹសជាមនុស្សសន្តានថោកទាបដូចជាវាចូលចិត្តណាស់បំផ្លាញអ្នកដទៃ យេណានាងមិនបាច់ភ័យទេនាងសម្រាកចុះខ្ញុំនឹងមិនកាត់ប្រាក់ខែនាងឡើយ ព្រោះនាងក្លាយទៅជាបែបនេះក៏ដោយសាតែខ្ញុំ » នាយបានប្រើនាងអោយទៅសើបពីបូស៊ុនខ្យេព្រោះនាយដឹងថានាងធ្លាប់ជាងប៉ូលីសពីមុនមកតែអ្នកណាទៅដឹងថានាងត្រូវស៊ុនខ្យេលួចដាក់ថ្នាំនោះ។
« ហុឹកៗៗ អគុណលោកប្រធានខ្លាំង »នាងពោលពាក្យអគុណមិនដាច់ពីមាត់នាងមិននឹកស្មានថាជុងហ្គុកជាមនុស្សល្អបែបនេះសោះ។
« មិនអីទេ »
« ប៉ុន្តែលោកប្រធានបានលេខាមកពីណាទៅចាស»
« ខ្ញុំចេះចាត់ចែងហើយ នាងទៅវិញចុះ »
« ចាសលោកប្រធានខ្ញុំលាសិនហើយ »
« ហាឡូ ថេហ្យុង!!!»
« ថី!! »
« ឯងនិយាយជាមួយយើងអោយស្រួលមិនបានហ្អេ? ឬប្រកាច់ងាប់ »
« ហាឡូ លោកប្ដី!!ពេញចិត្តឬនៅ??»
« កុំតាប៉ែច្រើន ឯងឆាប់មកក្រុមហ៊ុនយើងឥឡូវនេះមក »
« សាច់ការអីខ្ញុំត្រូវទៅ?? »
« បើឯងមិនមកយើងនឹងទៅអូសកឯងមកមិនខានទេ ថេហ្យុង!!!»
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Actionតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា