« ចូលទៅ ហើយកុំគិតមានបំណងចង់រត់គេចអោយសោះ »boy
« ខ្ញុំដឹងហើយ លោកចេញទៅនេះប្រុងឈរមើលខ្ញុំទាំងបែបនេះហ្អេ?»
« អឺអឺ ចេញក៏បាន »
«តែហាមរត់ »
« បាទដឹងហើយ » កូនចៅរបស់ស៊ុនខ្យេក៏ចេញមកឈរយាមនៅក្រៅ។
« មិនរត់មានតាភ្លើ »រាងតូចពោលតិចៗម្នាក់ឯង រួចក៏រកផ្លូវរត់ គេក៏ក្រឡេកឃើញទ្វាក្រោយ ប៉ុន្តែមានអ្នកយាមម្នាក់ គេក៏សម្រេចចិត្តទៅរើសដំបងយកទៅវាយនាយម្នាក់នោះសន្លប់បាត់ គេក៏រត់ចេញមកក្រៅតែសំណាងមិនល្អ ព្រោះថាស៊ុនខ្យេគេនៅទីនោះ ។
« ចង់រត់ហ្អេ?? គួរអោយសោកស្តាយផងណាឯងទៅណាមិនផុតពីយើងទេ »
« ហ្អាកមិចចឹង?? លោកឯងអត់ទាន់ទៅហ្អេ?»រាងតូចធ្វើមុខស្លើៗបែបមិនភ័យអីទាល់តែសោះ។
« យីហើយឯងមិនឃើញទេ? »នាយនេះក៏រាងមួលម៉ៅដែល ពេលដែលរាងតូច ឈរធ្មឹងៗធម្មតា។
« រត់មិនរួចតាដែល ហគ៎ ណេះ ចងវិញហូវ» ថេហ្យុងហុចដៃអោយស៊ុនខ្យេ ចងចំណងវិញ ទាំងទឹកមុខស្អុយ។
« ដឹងខ្លួនល្អហើយ ឯងនាំគេទៅកន្លែងដើមវិញទៅ »
« ឆើស..មិនបាច់ទេដើរទៅខ្លួនឯងវិញ »
« ចរិកឡប់ៗសោះចេះវាស្រលាញ់ដែរ »នាយក៏រាងឃ្នើសចិត្តនឹងរាងតូចដែរ តែក៏ខ្ចិលគិតច្រើន។
ប្រហែលជាមួយម៉ោងក្រោយមក ជុងហ្គុកក៏មកដល់ ជាមួយនឹងទឹកមុខខឹងសម្បារដើរសំដៅទៅរកស៊ុនខ្យេ ដែលអង្គុយចាំ.
« ឯណាប្រពន្ធយើង អាចង្រៃ »
« ស្ងប់អារម្មណ៍សិនទៅមើលសម្លាញ់ ប្រពន្ធប្រហែលជា ត្រូវកូនចៅយើងកំពុងនាំឡើងឋានសួគ៌ផងមិនដឹង ហាសហា »
« ឯង..ឯងចង់បានអី ??»
« គឺយើងចង់ឃើញឯងឈឺចាប់ ចង់ឃើញអារម្មណ៍ឯងពេលដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់ តើមានអារម្មណ៍យ៉ាងណា »
« ឆាប់ដោះលែងថេយ៍ភ្លាមទៅ !!»
« ភ័យម្ល៉េះអាសម្លាញ់ យើងលលេងទេ យើងមិនទៅចង់បានស្អីទេ!! យើងគ្រាន់តែចង់ដឹងថាឯងស្រលាញ់គេខ្លាំងប៉ុណ្ណា? »
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Actionតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា