« កុំមកសុំទោសយើងអីអាកញ្ជាស់ឯងនេះហ៊ានលើកដៃវាយធ្វើបាបក្មេងបម្រើក្នុងក្លឹបយើងផងហ្អេ?? ដៃមួយណាហ៊ានប៉ះមនុស្សរបស់យើង?»ថេហ្យុងដើរទៅជិតបុរសចំណាស់ទាំង2នាក់នោះទាំងមុខមាំហើយត្រជាក់បំផុត និយាយអោយត្រង់ទៅក្លឹបរាងតូចនេះមិនមែនក្លឹបរកសុីធ្វើរឿងខុសច្បាប់នោះទេ គេបើកក្លឹបនេះសម្រាប់ ក្មេងៗសិស្សសាលាដែលខ្សត់ថវិការប៉ុណ្ណោះ ដើម្បីជួយពួកគេបង់ថ្លៃសាលានឹងផ្គត់ផ្គង់គ្រួសារ។
« គឺ..គឺលើកលែងអោយពួកខ្ញុំទៅ ពួកខ្ញុំដឹងខុសហើយ ពួកខ្ញុំលែងហ៊ានហើយ»
« លើកលែង??ចុះឯងដឹងហើយតើថាបំរាមនៅទីនេះមានអ្វីខ្លះនោះ??»
« ខ្ញ..ខ្ញុំដឹង »
« បើដឹងនៅតែប្រព្រឹត្តទៀតហ្អេ?យើងមិននិយាយច្រើនទេ វូយ៉ុល នាំពួកវាទៅបន្ទប់ក្រោមដី ធ្វើយ៉ាងមិចអោយវាសាកសមនឹងទង្វើវាធ្វើមកលើ ដាន់សា យប់នេះ»
« បាទចាហ្វាយ» ពោលរួចគ្នីគ្នាកូនចៅក្រោមបង្គាប់វូយ៉ុល ក៏ចាប់ពួកគេទាំង២ទៅតាមបញ្ជារបស់រាងតូច។
« ផាច់ ផាច់ៗៗអស្ចារ្យណាស់ប្រពន្ធសម្លាញ់»ជុងហ្គុកដើរមកទះដៃអោយរាងតូច តែកុំមើលទឹកមុខគឺខឹងនឹងរាងតូចណាស់ដែលកុហកខ្លួន។
« ជុង..បង!! បងស្ដាប់អូនសិន»
« លែងដៃបង បងមិនដឹងសោះថាអូនពូកែកុហកបែបនេះសោះប្រពន្ធសម្លាញ់!»
« ជុង..បងកុំធ្វើបែបនឹងស្ដាប់អូនបកស្រាយសិនទៅណា វាមានហេតុផលច្រើនដែលអូនមិនអាចប្រាប់បងបងបាន ហ្អឹកៗៗស្ដាប់អូនសិនទៅណា »រាងតូចព្យាយាមចាប់ដៃរាងក្រាស់ តែត្រូវនាយគ្រវាសចេញ ដើរចេញទៅបាត់។
« បងថេយ៍ ខ្ញុំសុំទោសដោយសារតែខ្ញុំទើបបងឈ្លោះជាមួយនឹងគាត់»ដាន់សា
« មិនមែនកំហុសឯងទេដាន់សា ឯងទៅសម្រាកទៅ ស្អែកមានប្រឡងផងហ្អីនាងច្រមក់»
« ចាស៎ បងអញ្ជឹងខ្ញុំទៅមុនហើយណា»
« បាទទៅចុះ »
« ជុងហ្គុក បងមើលទៅដូចជាមួលម៉ៅម្ល៉េះ?»ជូជូ
« គ្មានអី ទេបងគ្រាន់តែហត់នឹងការងារប៉ុណ្ណោះ »
YOU ARE READING
រឿង:ចិត្តស្អប់បង្កប់ចិត្តស្នេហ៍🔥(ចប់)
Actionតើលោកទុកខ្ញុំជាអ្វី??? Picture from Pinterest ចំណងជើង:ពេជ្រម៉ូណា និពន្ធ:ពេជ្រម៉ូណា