ភាគទី០១
មេឃបង្អុរភ្លៀងឥតត្រាប្រណី ធ្លាក់ជោគជាំគ្រប់កន្លែង ក្រោមទិដ្ឋភាពបែបនេះយើងក៏ឃើញផងដែរថា មានក្មេងប្រុសម្នាក់ដើរស្ទើរតែគ្មានកម្លាំងនៅក្នុងខ្លួន ប្រឹងបន្តដំណើរទៅមុខផង ឱបដៃផងព្រោះរងារ ខ្លួនទទឹកជោគ ផ្ទៃមុខមានស្នាម លើដៃមានស្នាមរបួស ហាក់ដូចត្រូវបាននរណាម្នាក់វាយដំយ៉ាងខ្លាំងអ៊ីចឹង ~គេនៅតែបន្តដើរទាំងទឹកភ្នែកស្រសក់លាយទឹកភ្លៀងដែលប្រឹងស្រដក់ហូរប្រណាំងនឹងទឹកភ្នែករបស់គេ~
( មិនបាច់សុីបាយទេ, ទៅចង់ទៅដេកតាមចញ្ចើមថ្នល់ឯណាក៏ទៅៗ ទៅ )
(ទៅងាប់អោយបាត់ទៅរឹតតែល្អ ទៅចេញទៅ )រូបភាពដ៏សែនឈឺចាប់បានលេចឡើង ម្ដាយកូនពីរនាក់បានតិះដៀលរូបគេហើយដេញគេអោយចេញពីផ្ទះ ប្រហែលជាខ្លួនអស់ប្រយោជន៍ដល់ពួកគេហើយទើបគេដេញដូចឆ្កែដូចឆ្មាបែបនេះ~
" ព្រោះខ្ញុំមិនមែនជាកូនរបស់គាត់មែនទេ? "ដើរអោបដៃបណ្ដើរយំបណ្ដើរទាំងកណ្ដាលភ្លៀងតាំងពីដឹងក្ដីមកត្រូវគេប្រើការគ្រប់សព្វចេញដើររកលុយអោយគេចាយទាំងដែលខ្លួននៅក្មេងសមណាតែបានចូលសាលាតែសូម្បីតែថ្នាក់ទី១ក៏មិនអាចផង ប៉ុន្តែគេអាចចេះអក្សរព្រោះពូរបស់គេបង្រៀន ហើយគេជាក្មេងឆ្លាតឆាប់ចាំឆាប់ចាប់បានថែមទៀតផង បើកុំតែពូដែលយកគេមកចិញ្ចឹមចិត្តល្អជួយខ្លួនទោះមិនបានច្រើនតែពូជាមនុស្សម្នាក់ក្នុងផ្ទះនេះដែលនិយាយល្អធ្វើល្អនឹងគេរហូតមកដល់ពេលនេះល្អតាំងពីថ្ងៃដំបូងបាតជើងក្រហមរងាលជាទារកមកដល់ពេលនេះគេអាយុ11ឆ្នាំហើយ!!!!
« រងារខ្លាំងណាស់"សម្លេងបន្លឺថារងារហើយក្មេងប្រុសងើបមុខសម្លឹងមើលផ្លូវដែលនៅខាងមុខ យប់នេះគេទៅដេកនៅទីណាទៅ?????
នៅឯផ្ទះវិញម្ដាយកូនទាំងពីរអង្គុយនៅផ្ទះយ៉ាងមានក្ដីសុខបំផុតដែលបានវាយដំហើយដេញអាក្មេងនោះចេញទៅ~~~« ម៉ែ ពុកមកវិញហើយ ! »ភ្នែកវ័យរហ័សរបស់កូនឃើញឪពុកធ្វើដំណើរមកដល់រហ័សប្រាប់ម៉ែអោយដឹង
« ម៉ែ បើពុកសួររកអាក្មេងនោះពួកយើងឆ្លើយយ៉ាងម៉េចទៅម៉ែ ពុកស្ដីពួកយើងមិនខានទេ..... »

YOU ARE READING
គូស្នេហ៍ រឺ សត្រូវ
Short Storyរវាងពួកយើង :" Ended without starting" ឌីវ ដេឆាវ៉ាត់ × ម៉ារ៉ូ ថេរ៉ាម៉ុន និពន្ធដោយ: មីនហ្គី ១៥,សីហា២០២៣